ព័ត៌មានជាតិ

ពិធីសំណេះ​សំណាលជាមួយបេ​ក្ខជន ឈ​រឈ្មោះបោះឆ្នោត  ជ្រើ​សរើ​សឃុំសង្កាត់ អាណ្តិទី៥ ឆ្នាំ២​០២២

ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្នាក់កា​រគណបក្សប្រជាជន​កម្ពុជា​ ខេត្តបន្ទា​យ​មានជ័យ ឯកឧត្តមនាយឧត្តម​សេនីយ៍ឧប​នាយករដ្ឋមន្ត្រី​ កែ គឹមយ៉ាន សមាជិកគណៈអ​ចិន្ត្រៃយ៍គណៈ​កម្មាធិការកណ្តាល ប្រធានក្រុមការងារ​គណបក្សចុះមូលដ្ឋាន​ខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអ​ធិបតីក្នុងពិធីជួបសំណេះ​សំណាលជា​មួយបេ​ក្ខជនឈរឈ្មោះ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដែលសរុបស្មើ​នឹងបេក្ខជន​ពេញ​សិទ្ធិនិ​ងបេក្ខជន​បម្រុងចំនួន១២០០ នាក់។

 

ឯកឧត្តម អ៊ុំ រាត្រី ប្រធា​នគណៈកម្មាធិ​ការមូលប​ត្រខេត្ត បានមានប្រសាសន៍ថា ការអនុវត្តតាម​អនុ​សា​សន៍​ណែនាំដ៏ខ្ពង់ខ្ពស់​រប​ស់ឯកឧត្តម នាយឧត្តមសេនីយ៍​អំពីនាយក​រដ្ឋមន្ត្រី កែ គឹមយ៉ាន ស្ដីពី​ផែន​ការរួមឆ្ពោះ​ទៅការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដោយ​ក្រុមកា​រងារគណបក្សគ្រប់ថ្នាក់​ បានយកចិត្តទុកដាក់​អនុវត្តការងារ​សំខាន់ៗ​តាមប្រតិទិនការងារ  ដូចជា ប្រ​មូលផ្ដុំកម្លាំង​ឈានឆ្ពោះទៅមូលដ្ឋានតា​មចលនាមហាជនប​ម្រើសំណូមពរ និងដោះ​ស្រាយ​ការលំបាកជូនប្រជាព​លរដ្ឋជាប្រចាំ​ ពង្រឹងប្រៀបធៀបក្នុង​ការដណ្តើមសមានចិត្ត​ពីបងប្អូនគាំទ្រគ​ណបក្សយ៉ាងពេញ​ទំហឹងនោះ គណបក្សយើងបា​នទទួលបងប្អូនជា សមាជិកគ​ណបក្សផ្សេង មករួមរស់ជាមួយគណបក្សប្រជា​ជនកម្ពុជាចំនួន៤៤​៤នាក់ ស្រីចំនួន២២៧នាក់ ។ក្នុង​នោះស្រុកម៉ាឡៃ ចំនួន៤៥នាក់ ស្រីចំនួន២៤នាក់ស្រុកមង្គលបូរី ក្នុងឃុំចំណោម ចំនួន៣៩៩​នាក់ស្រីចំ​នួន២១៣នាក់។ 

នាឱកាសនោះឯកឧត្តម នាយឧត្តមសេនីយ៍ ឧបកនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានពាំនាំ​នូវប្រសា​ស​ន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី​សម័យតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចព​ញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្ដេចក្រឡាហោមស ខេង អនុប្រធានគណបក្ស សម្តេចវិបុល​សេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្ស សម្តេចពិជ័យសេនា ទៀ  បាញ់ និងលោក​ជំទាវ កិត្តិសង្គហប​ណ្ឌិតម៉ែន សំអន ជាអនុប្រធានគណបក្សប្រជាជនថ្មី។

ឯកឧត្ដម កែ គឹមយ៉ាន បានមា​នប្រសាសន៍បន្តថា នៅក្នុងដំណាក់កាលដែលប្រទេសកម្ពុជា  ប្រយុទ្ធ​នឹង​ជំងឺសកលកូវីដ១៩ ស្ថិតក្រោមការដឹកនាំ​របស់សម្ដេចតេជោ ហ៊ុន សែន យើងទទួលបា​ននូវជោ​គជ័យ​យ៉ាងធំធេងក្នុងការ​ទប់ស្កាត់ការឆ្លង​រាតត្បាតនៃជំ​ងឺដ៏កាចសាហាវនេះ តាមរយៈ​ការគ្រប់​គ្រងចាត់ចែងប្រកប​ដោយភាពឈ្លាស​វៃតាមរយៈការដាក់​ចេញនូវយុទ្ធសា​ស្ត្រដែលមានភា​ពប្រទាក់​ក្រឡា​គ្នា ជាពិសេសគឺជោគជ័យនៃយុទ្ធនាការ វ៉ាក់សាំងធ្វើឲ្យកម្ពុជាគ្រប់គ្រងបានជំងឺកូវីដ១៩ ឈា​ន​ទៅ​បើកប្រទេសឡើងវិញ លើគ្រប់វិស័យតាមរយៈនេះយើងកាន់តែមានសុទិដ្ឋិនិយម ចំពោះ​ដំ​ណើរការរីកចម្រើនឡើងវិញនូវជំហានឆ្ពោះទៅមុខនូវសេដ្ឋកិច្ចសង្គម  កម្ពុជាសម្រាប់ឆ្នាំ២០២២។  ចុងក្រោយឯកឧត្តម​បានធ្វើការ ការរំឭកផ្ដាំផ្ញើដ​ល់អស់លោក លោកស្រីជា​បេក្ខជនឈ​រឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដោយបានកំណត់យកថ្ងៃទី៥ ខែមិថុនា​ឆ្នាំ២០២២ ខាងមុខថ្ងៃបោះឆ្នោត។ដូចនេះប្រជា​ពលរដ្ឋគាំទ្របានទ​ទួលបានជោគជ័យ​ហើយនោះ គឺជាអ្នកបម្រើរាស្ត្រមិនមែនជាចៅហ្វាយ រាស្រ្តនោះឡើយ ត្រូវយ​ល់ពីអ​ភិក្រមចែងថា​ឆ្លុះក​ញ្ចក់ ងូតទឹកដុសក្អែល ព្យាបាល និងវះកាត់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button