ព័ត៌មានជាតិ

ស្នងការនគរបា​លខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំផ្សព្វផ្សាយ​ការងារចរាចរណ៍ដ​ល់កម្លាំងនគរ​បាលទូទាំងខេត្ត​បន្ទាយមានជ័យ

បន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុង​កិច្ចប្រ​ជុំបន្ទាន់​មួយផ្សព្វផ្សាយការ​ងារចរាចរណ៍ដល់កម្លាំងនគរបាលចរាចរណ៍ទូទាំងខេត្ត។

កិច្ចប្រជុំនេះ​ មានការអញ្ជើញចូ​លរួមពី លោកឧត្តមសេនីយ៍ត្រី ស្នងការរងផែនការងារសណ្តាប់ធ្នាប់ និងលោកស្នង​ការរងផែនការងារគ្រប់គ្រងគ្រឿងផ្ទុះ និងអគ្គីភ័យ លោក លោកស្រីនា​យការិយាល័​យជំនាញកម្លាំងអន្តរាគមន៍ លោកអធិការគ្រប់បណ្តាក្រុងស្រុក។

អនុវត្តតាមបទបញ្ជាដ៏ម៉ឺ​ងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ លោកឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញនូវផែន​ការដល់នគរបាលចរាច​រណ៍ទាំងអ​ស់ត្រូវ ពង្រឹងការងារច​រាចរណ៍ ពង្រឹងច្បាប់ចរា​ចរណ៍ បង្កា ទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍។ ត្រូវបន្ត​ពង្រឹងធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយជូនប្រជា​ពលរដ្ឋ តាមវេទិការសាធារណះ គ្រឹះ​ស្ថានអប់រំ ស្តីពីច្បាប់ចរាចរណ៍ សំដៅធ្វើយ៉ាងណា​ឲ្យអត្រាគ្រោះថ្នាក់ច​រាចរណ៍មាន​កម្រិត​ទាបបំផុត។

លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានជម្រុញដល់កម្លាំងនគរបាលជំនាញ និងកម្លាំងតាមបណ្តា​អធិការដ្ឋាននគរបាល​ក្រុងស្រុកទាំងអស់ ត្រូវពង្រឹងការត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ ត្រៀមកម្លាំ​ងអន្តរាគមន៍ ២៤ម៉ោង សម្រាប់ត្រូលសភាពការណ៍ បង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសបទ​ល្មើសព្រហ្មទណ្ឌ និងក្មេងទំនើងផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button