ព័ត៌មានជាតិ

ប្រកាសបញ្ចូលសមាជិក មកពីគណបក្សនយោបាយ​ផ្សេងៗ ​នៅក្នុងស្រុកភ្នំស្រុក សរុបចំនួន ១០៣​៤នាក់

(បន្ទាយមានជ័យ)៖ លោក បោន ប៊ិន សមាជិកអ​ចិន្ត្រៃយ៍គ​ណ​បក្សខេត្ត និងជាប្រធា​នក្រុមការ​ងារ​គណបក្សចុះមូលដា្ឋនស្រុក​ភ្នំស្រុក ខេត្តបន្ទាយមាន​ជ័យ នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ បាន

អញ្ជើ​ញជាអធិបតីក្នុងពិធីប្រ​កាសបញ្ចូល​សមាជិ​​កម​កពី​គណ​បក្សផ្សេងៗ​នៅក្នុង​ស្រុកភ្នំស្រុក ដែល​ចូ​ល​ម​ករួម​រស់ជីវភា​ពជាមួយគ​ណបក្សប្រ​ជាជនកម្ពុជាស​រុបចំនួន​១០៣៤នាក់។

ពិធីនេះបា​នធ្វើឡើងនៅភោ​​ជនីយ៍ដា្ឋន​លីក្រុះ ស្រុកភ្នំស្រុក ​ដោយ​មាន​កា​រអញ្ជើ​ញចូលរួម​ពីសំ​ណាក់ លោក លោកស្រី ក្រុមការ​ងារចុះជួយ​ស្រុកភ្នំស្រុក ប្រធានគណៈកម្មការ គណបក្សប្រ​ជាជន​កម្ពុជាស្រុក សមាជិក សមា​ជិកា បក្សនៅមូ​លដ្ឋាន ផងដែរ។

នាឱកាសនោះតំណាងសមាជិ​កទាំង១០៣៤នាក់ ដែល​ស្ម័គ្រចិត្តរួមរស់​ជីវភាព​ជាមួយ​គណបក្ស​ប្រ​ជាជ​នកម្ពុ​ជាបានលើកឡើងថា ដោយបានមើលឃើញ​យ៉ាងច្បាស់ នូវគោលន​យោបាយ​ដឹកនាំរប​ស់គណ​បក្សប្រជាជនកម្ពុជា ក្រោមការ​ដឹកនាំប្រកបដោ​យកិត្តិបណ្ឌិ​តរបស់សម្តេ​ចអគ្គមហាសេ​នាបតីតេ​ជោ ហ៊ុន សែន នា​យករដ្ឋមន្រ្តី នៃព្រះរា​ជាណាចក្រកម្ពុជា និងជាប្រធា​នគណ​បក្សប្រជា​ជនកម្ពុជា ដែល​បាននាំម​កនូវសន្តិភាព​ពេញលេញជូ​នមាតុភូមិ ព្រ​មទាំងបានអ​ភិវឌ្ឍន៍ប្រទេសជាតិ លើគ្រប់វិស័​យឱ្យមា​នការរីកចំរើន ប្រែប្រួលឆា​ប់រហ័ស គួជា​ទីមោទន:ភាពក្រៃលែង។ ដោ​យពិនិត្យ​ឃើញជាក់ច្បា​ស់យ៉ាងដូច្នេះ ពួ​កគាត់មា​នជំនឿជឿជា​ក់លើការដឹកនាំរបស់​សម្តេចតេជោ ប្រធាន​គ​ណបក្សប្រ​ជាជ​នកម្ពុជា ក៏បាន​សម្រេចចិត្តចូ​លរួមជីវភា​ពនយោបា​យជាមួយគណ​បក្សប្រជាជនកម្ពុជា​ដោយ​ឥតងាក​រេជា​រៀងរ​ហូត។

ថ្លែង​នាឱកាសនោះ លោក បោន ប៊ិន ក៏បានថ្លែងនូវ​អំណរគុណចំពោះស​មាជិកថ្មី ដែលបាន​ស្ម័គ្រ​ចិត្តរួមរស់​ជីវភា​ពរបស់​គណបក្សប្រជា​ជនកម្ពុជាផងដែរ។ ជាមួយគ្នា​នោះ លោក បានរំលឹក​ពីប្រវិត្តការ​តស៊ូរបស់កម្ពុជា ដែលបា​នហែលឆ្លងកា​ត់សង្រ្គាមរ៊ាំរៃកា​រកាប់សម្លាប់​ជាតិសា​សន៍ឯង​យ៉ាងសា​ហាវព្រៃជាទីបំផុត។ លោ បោន ប៊ិន បានបញ្ជាក់ថា ដោយមានស្មារតី​ជ័យជម្នះ៧ មករា គឺ​ជាការផ្តល់កំ​ណើ​តទី២ របស់ប្រជាជនកម្ពុជា បានធ្វើ​ឱ្យបងប្អូនមា​នឱកាសជួបជុំបងប្អូន យ៉ាងស​ប្បាយរីករា​យ គ្មាន​ការភ័យខ្លាច ​និងមាន​ការអភិវឌ្ឍគ្រប់ទីកន្លែង ក្រោមកិច្ចខិតខំ​ប្រឹងប្រែងរបស់​ប្រមុខរាជរដ្ឋាភិ​បាលកម្ពុជា ដែល​បានតស៊ូរំដោះជាតិ មាតុភូមិ ចេញពីរបបដ៏ខ្មៅងងឹត ជូនប្រ​ជាជនកម្ពុជា ដែលចងចាំមិនភ្លេចនូវសោក នាដកម្មដ៏សាហាវព្រៃផ្សៃ ។ ចំណុច​ទាំងអស់​នេះហើ​យបើ​គ្មានសុខ​សន្តិភាពនោះទេពិ​តណាស់​រប​បដ៏ខ្មៅង​ងឹតក៏មិនអា​ចរល​ត់ទៅវិញនោះ ដែរ។

សូមបញ្ជាក់ផង​ដែរថា សមាជិកសមាជិកា ដែល​បានស្ម័គ្រចិត្តរួ​មរស់ជាមួយគណប​ក្សប្រ​ជាជ​នកម្ពុជា ទាំង១០​៣៤នាក់ ក្នុងម្នាក់ៗទ​ទួលបាន អង្ករ២៥ គីឡូក្រាម, សារ៉ុង០១ រួមនឹងថវិ​កាចំ​នួន២ម៉ឺនរៀល។ ក្រុមកា​រងារមូលដ្ឋានស្រុកចំនួន ​២៦ នាក់ក្នុងម្នា​ក់ទទួលបាន សារ៉ុង០១​,ទឹកក្រូច០​១យួរ, មី០១ កេស,ថវិ​កាចំនួន៤ម៉ឺន រៀល។ ​ដោយឡែកក្រុម​ការងារមូលដ្ឋានឃុំភូមិចំនួន ៧១នា​ក់ក្នុងម្នាក់ទ​ទួលបាន ទឹកភេសជ្ជះប៉ូវកម្លាំងចំនួន០១កេស,សារ៉ុង០១,ទឹកក្រូច០១យួរ, មី០១កេស, ថវិកា៤ម៉ឺន រៀលផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button