ព័ត៌មានជាតិ

ឯកឧត្ដម វង សូត ៖ បណ្ណាល័យ​ គឺថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ដែលមិនចេះរីងស្ងួត ហើយមិនមែនការសិក្សា ជាមួយគ្រូមួយមុខគ្រប់គ្រាន់នោះទេ ត្រូវតែមានការសិក្សាស្រាវជ្រាវបន្ថែម

ខេត្តបន្ទាយមានជ័យ៖ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់បណ្ណាល័យ យ៉ូវ ឆុំ នៅក្នុងវិទ្យាល័យ ភ្នំស្រុក នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមសំណាក តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ ឯកឧត្ដម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ត មន្ត្រីរាជការ អង្គភាពពាក់ព័ន្ធ អភិបាលស្រុក ក្រុមប្រឹក្សាស្រុក-ឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងនោះ ឯកឧត្ដម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ថា​ ៖​បណ្ណាល័យ​ គឺថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ដែលមិនចេះរីងស្ងួត ហើយមិនមែនការសិក្សា ជាមួយគ្រូមួយមុខគ្រប់គ្រាន់នោះទេ ត្រូវតែមានការសិក្សាស្រាវជ្រាវបន្ថែម ជាក់ស្តែងបណ្ណាល័យ​ ដែលត្រូវបានដាក់សម្ពោធនាពេលនេះ គឺជាកន្លែងផ្តល់នូវចំណេះដឹងបន្ថែមសម្រាប់ក្មួយៗសិស្សានុសិស្សបានសិក្សារៀនសូត្រ ស្រាវជ្រាវមេរៀនបន្ថែម។​បណ្ណាល័យពិតជាមានសារសំខាន់ សម្រាប់សិស្សានុសិស្ស បានទទួលចំណេះដឹងបន្ថែម ក្នុងការអភិវឌ្ឍខ្លួន បង្កេីននូវចំណេះដឹងបន្ថែម។

ជាមួយគ្នានោះដែរឯកឧត្តម​ វង​ សូត​ ក៏បានជម្រុញណែនាំដល់ក្មយៗសិស្សានុសិស្ស​ ត្រូខិតខំរៀនសូត្រក្រេបយកចំណេះដឹងដេីម្បីចូលរួមអភិវឌ្ឍន៍ខ្លួនឯង​ ក្រុមគ្រួសារ​ និងសង្គមជាតិ​ ព្រោះថាការសិក្សាមិនមានកំណត់ពេលវេលានោះទេ​ ពោលគឺការសិក្សាពេញមួយជីវិត។

ឯកឧត្តម​ បញ្ជាក់ទៀតថា​ ៖​ក្រោមការដឹងនាំប្រកបដោយគតិបណ្ឌិតខ្ពង់របស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃកម្ពុជា​ បានចាត់ទុកវិស័យអប់រំ​ ជាវិស័យអាទិភាពចម្បង​ ក្នុងការអប់រំបណ្តុះបណ្តាលនូវធនធានមនុស្សប្រកបដោយចំណេះដឹងខ្ពស់​ ដូច្នេះសូមក្មួយៗសិស្សានុសិស្ស​ ត្រូវតែខិតខំសិក្សារៀនសូត្រ​ ធ្វេីជាកូនល្អ​ ពលរដ្ឋល្អនៅក្នុងសង្គម​ មិនត្រូវប្រព្រឹត្តអំពេីដែលសង្គមស្អប់ខ្ពេីមនោះទេ​ ពិសេសត្រូវចៀសឲ្យឆ្ងាញពីគ្រឿងញៀន។

សូមបញ្ជាក់ផងដែរថា​ ៖​បណ្ណាល័យ​ យ៉ូ​ ឆុំ​ ត្រូវបានដឹកនាំផ្តួចផ្តេីមកសាងដោយ​ ឯកឧត្តម​ កែវ​ ពិសិដ្ឋ​ និងលោកជំទាវ​ ដែលជាអតីតសិស្សអនុវិទ្យាល័យ​ ភ្នំស្រុក​ និងជាអ្នតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ​ និងជានាយកខុទ្ធការល័យ​ សម្តេចមហាពពាចក្រី​ ហេង​ សំរិន​ ដែលសរុបការចំណាយសាងសង់​ អស់ចំនួន៩,៨០០០ដុល្លារ​(ប្រាំបួនម៉ឺនប្រាំពាន់ដុល្លារ)​ ដែលមានបណ្តោយ១០ម៉ែត្រ​ និងទទឹង៨ម៉ែត្រ​ រួមនឹងសម្មទ្ធិផលមួយចំនួនទៀត៕​

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button