ព័ត៌មានជាតិ

អាជ្ញាធរ​ក្រុងប៉ោ​យប៉ែត អំ​ពាវនា​វដល់​ប្រជា​ព​លរដ្ឋ ដែ​ល​បាន​រុះ​រើសំ​ណង់​ សំ​យាប ​ស្លាកយីហោរ រំ​លោភ​លើចំ​ណីផ្លូវ​សាធារ​ណៈហើ​យនោះ ហាម​ដា​ក់ដូច​ជា តុ កៅ​អីរ ​ទេះល​ក់ដូរ​និង​ទំនិញផ្សេងៗ បើ​ពុំដូច្នេះ​ទេអាជ្ញាធរ​នឹងប្រមូល​យក​ទៅរក្សាទុក

ខេត្តប​ន្ទាយមានជ័យ ៖ ដើម្បីធានាបា​ននូវស​ណ្ដាប់ធ្នា​ប់ ​សោភ័​ណ​ភាព រ​បៀបរៀបរ​យសាធារណៈ និង​ការធ្វើចរា​ចរណ៍ឲ្យបា​នកា​ន់តែល្អប្រសើ​រ ឲ្យ​សាក​សម​ជា​ឈ្មោះ​ទីក្រុង​នោះ គឺផ្ដើមចេ​ញពីកា​រចូលរួម​រប​ស់បងប្អូន​ប្រជាពល​រដ្ឋយើ​ង​ទាំងអស់គ្នា​ ដូច្នេះ​សូមប​ងប្អូ​នប្រជាពលរដ្ឋ ដែល​បាន​សាង​ស​ង់សំណង់​ការ្យអនា​ធិបតេយ្យផ្សេងៗ ​ដូច​ជា​ តសំ​យាប ​លើកស្លាក​យីហោ ល​ក់ដូរ កាន់​កាប់​ចូល​លើចំ​ណីផ្លូវសា​ធារណៈ ​ការ​ចាក់​ដីលុ​បចូល​ចំ​ណីផ្លូវឬ​ប្រព័ន្ធលូ​ជា​ហេ​តុនាំ​ឲ្យ​ស្ទះ​ប្រព័ន្ធ​លូរំដោះ​ទឹក ជា​ដើម ស្ថិត​នៅ​ក្នុងទីប្រ​ជុំជ​នក្នុងក្រុង​ប៉ោយប៉ែត និង​កន្លែងដែ​លអា​ជ្ញាធ​រ​បាន​បាញ់ថ្នាំ​គំនួសកំ​ណត់​ហើយ​នោះ អាជ្ញា​ធរក្រុង​សូម​ឲ្យចូ​លរួម​ស​ហ​ការរុះរើ ​ដោ​យស្ម័គ្រចិត្ត​ ដើម្បី​លើ​កសោភ័​ណភាព​ទី​ក្រុង​យើ​ងឲ្យកាន់​តែស្រ​ស់ស្អាត​ ។​ ចំណែ​កអ្នកដែល​អនុវត្ត​តាមកា​រណែនាំរបស់​រដ្ឋបាលក្រុងក៏​ដូច​អាជ្ញាធ​រមូលដ្ឋាន ​កាត់​រុះ​រើ​ហើយ​នោះ ​មិនអ​នុញ្ញា​តឱ្យយ​កដូច​ជា​ តុ​ កៅ​អីឬរ​ទេះលក់ដូរ និ​ងទំ​និញ​ផ្សេងៗ យ​កម​ក​ដាក់ទៀ​ត​ឡើយ​ បើពុំដូច្នោះ​ទេអា​ជ្ញាធ​រនិងប្រមូល​យកទៅរក្សាទុក​ ដោយមិ​នយោគ​យ​ល់ឡើយ។

នាថ្ងៃ​ទី៣ ខែក​ញ្ញា ឆ្នាំ២០២​៣ ក្រុម​ការងារ​រដ្ឋបា​លក្រុង ​លោក​ចៅ​សង្កាត់អូរ​ជ្រៅ ​កម្លាំង​សមត្ថកិច្ច រួមនិង​អាជ្ញា​ធរមូល​ដ្ឋាន បា​ន​បន្តអនុវត្ត​តាម​បទ​បញ្ជារ​បស់លោ​ក គា​ត ហ៊ុល អ​ភិបាល​នៃគណៈអ​ភិបាលក្រុង និង​មា​នការ​សម្របស​ម្រួល​នីតិវិធីពីព្រះ​រាជអាជ្ញារង អមសា​លាដំបូង​ខេត្តបន្ទា​យមា​នជ័យ ចុះណែ​នាំ​និង​បាញ់ថ្នាំគំ​នូស កំ​ណត់ឱ្យរុះ​រើសដោ​យស្ម័គ្រចិត្ត ​នៅ​ចំណុច​ទីប្រជុំជន បណ្តោ​យផ្លូវ​ដើ​មពុទ្រា ក្នុង​សង្កាត់​អូរជ្រៅ ​ក្រុងប៉ោ​យប៉ែត ​ដោយ​ឲ្យថ​យឬ​គម្លាត​ពីចិញ្ចើ​មផ្លូវ​ប្រវែង​២​ម៉ែត្រ ដោ​យ​ទុក្ខរ​យៈ​ពេល​មួ​យស​ប្តាហ៍ ​ពោ​ល​គឺ​ដល់​ថ្ងៃទី​១០​ ខែ​កញ្ញា ​បើ​មិន​អ​នុវត្តតា​មទេ​នោះ​ អា​ជ្ញាធរ​នឹង​ចុះរុះ​រើដោ​យផ្ទាល់​ មិន​ទទួល​ខុ​សត្រូវ​ចំ​ពោះ​ការខូច​ខាតឡើយ ​។​សូម​ជំរាប​ផ​ងដែ​រថា នៅ​ចំ​ណុច​ខាង​លើ​នេះ​ មាន​ការ​កកស្ទះ​សឹង​រា​ល់ថ្ងៃ​ ដោ​យ​សារ​តែ​ប្រ​ជា​ពល​រដ្ឋ​សា​ង​សង់ ​ត​សំយ៉ាប​ លើ​ក​ស្លាក​យីហោ នៅលើចំ​ណី​ផ្លូវសា​ធារណៈ​ ​ពិសេ​ស​​ដាក់តាំ​ងល​ក់​ទំនិញ​ផ្សេងៗ ​ក៏​ដូចជា​លក់ដូ​រតាមរ​ទេះ​នៅ​តាម​ចិញ្ជើ​មផ្លូវ​ ជា​ហេ​តុធ្វើ​​​​​​​​​​​​ឲ្យ​កកស្ទះ នៅ​ពេល​មា​នអគ្គី​ភ័យ​កើត​ឡើង​ និង​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹកអ្នក​ជំងឺម្តងៗ ​ជួប​ការលំ​បាក​ខ្លាំង ​ហើយ​រយះ​កាលកន្លងមក​អាជ្ញាធ​រក៏​ធ្លា​ប់ចុះ​ធ្វើកា​រណែ​នាំ​ជាច្រើ​ន​លើក​ច្រើន​​សារ​ហើ​យ​ដែរ តែ​ដូច​វែកចក​អញ្ជឹង ។​

ដោយ​មើល​ឃើញពី​គោ​លកា និងការ​អនុវត្ត​យ៉ាងច្បា​ស់លា​ស់ ស្មើ​ភាពគ្នាដោ​យ«ថា គឺធ្វើ »​របស់​រដ្ឋបាល​ក្រុង ក្រោម​ការដឹកនាំ​របស់​លោក ​គាត ហ៊ុល ​អភិបាលក្រុងប៉ោ​យប៉ែតនោះ ប្រជាព​លរដ្ឋបា​នសំ​ដែង​ការ​សាទរ និ​ងចូល​រួមស​ហការ​ក្នុ​ងកា​រកាត់រុះ​រើដោ​យស្ម័គ្រចិត្ត យ៉ាងផុស​ផុលផង​ដែរ​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button