ព័ត៌មានជាតិ

កម្លាំងអន្តរា​គមន៍កងពលតូចថ្មើរជើ​ងលេខ៥១ ចុះជួយប្រ​ជាពលរដ្ឋរ​ងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុង​ភូមិសាស្ត្រ ស្រុក​ម៉ាឡៃ

ខេត្តបន្ទាយមានជ័យ៖នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាកា​រកង​ព​លតូចថ្មើរជើងលេខ៥១ បានចាត់តាំងកម្លាំងអន្តរាគមន៍ ដឹកនំាដោយ លោកវរសេនីយ៍ត្រី គង់ សារ៉ុម មេបញ្ជាការវរសេនាតូច​ថ្មើរជើងលេខ៥១៣ សហការជាមួយកម្លាំងចម្រុះ និងអាជ្ញាធរមូល​ដ្ឋាន បានចុះជួយជុ​សជុលផ្ទះប្រជាពលរដ្ឋរងគ្រោះដោ​យសារខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី២ ខែ​កុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១៨:៥០នាទី ដែ​លបណ្តាលឲ្យរងការខូចខាតផ្ទះប្រជាពលរដ្លសរុបចំនួន ២៣ខ្នង ធ្ងន់ ៨ខ្នង ស្ថិតនៅភូមិអភិវឌ្ឍន៍ ​ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

សូមបញ្ជា​ក់ថា ទោះបីជាស្ថិតក្នុង​បរិបទនៃជំងឺកូវីដ១៩ កម្លាំងមួយចំនួននៅបន្តឈរ​ជើ​ងតាមបន្ទាត់​ព្រំដែន​កម្ពុជាថៃ ដើ​ម្បីទប់ស្កាត់ការលួចឆ្លងដែនដោយខុ​សច្បាប់ និងការរីករាលដាលនៃជំងឺកូវីដ១៩ ចូលសហគមន៍ កម្លាំងមួយចំនួនទៀតបានត្រៀមខ្លួនរួចជាស្រេច ក្នុងការជួយសង្គ្រោះ​ប្រជាពលរដ្ឋរ​ងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗជាយថាហេតុ ២៤ម៉ោង លើ​ ២៤ម៉ោង៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button