ព័ត៌មានជាតិព័ត៌មានបច្ចេកវិទ្យា

ពិធីបញ្ចុះបឋមសិលាសាងសង់ សាលតម្កល់សព វត្តរតនារាមផ្សារកណ្តាល ក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ដើម្បីទុកជាសម្បត្តិរួម ជាប្រយោជន៍ដល់ការប្រើប្រាស់រួមទូទៅរបស់យើងទាំងអស់គ្នា ព្រះអង្គ ភី ចិន ជាព្រះគ្រូសូត្រឆ្វេងតំណាងព្រះសិរីរក្ខេិត្តវង្ស តែម ម៉ាច ព្រះគ្រូចៅអធិការវត្តរតនារាមផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានផ្ដួចផ្ដើមគម្រោងកសាងសាលតម្កល់សព ក្នុងវត្ត និងបានធ្វើពិធីបញ្ចុះបឋមសីលាសាងសង់សាលតម្កល់សពសម្រាប់ជាប្រយោជន៍រួមដល់ប្រជាពុទ្ធបរិស័ទជិតឆ្ងាយបានប្រើប្រាស់។ដោយពិធីក្រុងពាលី សាលតម្កល់សពនេះ មានវត្តមានចូលរួមពីព្រះសង្ឃប្រជាពុទ្ធបរិស័ទ និងម្ចាស់សទ្ធា នាចុងសប្តាហ៏នេះ ។

ព្រះតេជគុណ ព្រះអង្គគ្រូភី ចិន បានមានសង្ឃដីការបញ្ជាក់ថា  ដោយពិនិត្យឃើញពីការលំបាករបស់ញាតិញោមប្រជាពុទ្ធបរិស័ទរស់នៅក្រុងប៉ោយប៉ែត ជួបនូវការលំបាក ក្នុងការធ្វើពិធីបុណ្យសព ទោះអ្នកមានក្ដី អ្នកក្រក្ដី គេអាចយកសពមកតម្កល់ធ្វើបុណ្យតាមបែបព្រះពុទ្ធសាសនា ក្នុងបរិវេណវត្តយ៉ាងងាយស្រួលព្រោះថា ការកសាងនៅសាលតម្កល់សពមានទីធ្លាធំទូលាយ ដែលមានបណ្តោយ ២៥ម៉ែត្រទទឹង១២ម៉ែត្រ អាចត្រូវគ្រោងចំណាយថវិកាអស់ប្រមាណជាង ៣ម៉ឺនដុល្លារសហរដ្ឋ។

ក្នុងនាមតំណាងឲ្យព្រះគ្រូចៅអធិការវត្តរតនារាមផ្សារកណ្តាល ព្រះតេជគុណ ភីចិនក៏បានធ្វើការអំពាវនាវ ដល់សំណាក់ឯកឧត្តមលោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា លោកឧកញ៉ា មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ប្រជាពុទ្ធបរិស័ទ ជិតឆ្ងាយពិសេសអាជីវករនៅក្រុងប៉ោយប៉ែតទាំងអស់ សូមមេត្តាចូលរួមចាប់សទ្ធា កុសលផលបុណ ឲ្យបានគ្រប់គ្រប់គ្នា ដើម្បីជាកំណប់ទ្រព្យទៅជាតិក្រោយក្រោយទៀត។ សូមបញ្ជាក់ផងដែរថា សសរមួយដើមតម្លៃ ៥០០ដុល្លារ ហើយក្រៅពីការចូលជាថវិកា ក៏អាចចូលជាដែកឬ សុីម៉ងបាន ហេីយសមិទ្ធផលនេះអាចចំណាយពេលសាងសង់ចំនួន ៥ខែឲ្យរួចជាស្ថាពរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button