ព័ត៌មានជាតិ

ពលករប្រុស ស្រី សរុប៣២នាក់ ត្រូវបានកម្លាំងជួរមុខប្រចាំភូមិ​សាស្ត្រ ស្រុកម៉ាឡៃ ធ្វើការ​ទប់ស្កាត់ ខណៈ​បម្រុង​លួចឆ្លងដែ​ន ទៅថៃដោយខុសច្បាប់

ខេត្តបន្ទាយមានជ័យ៖កម្លាំ​ងជួរមុខ​ប្រចាំ​ភូមិសា​ស្ត្រស្រុកម៉ាឡៃ ខេត្តបន្ទាយ​មានជ័យ មាន​យោធា​សឹក​រង​ខេត្ត និងន​គរបាល​ការពារ​ព្រំដែន​គោកលេ​ខ ៨១៥ សហការណ៍គ្នាទ​ប់ស្កាត់​ពលក​រខ្មែរប្រុស​ ស្រី​ស​រុបចំនួន៣២​​នាក់ ខណៈ​ដែល​បម្រុង​លួចឆ្លងដែ​នទៅប្រទេសថៃ ដោយខុស​ច្បាប់​កាលពីវេលា​ម៉ោង២​០និង០០នាទីយប់ ថ្ងៃទី១៦ ធ្នូ២០២១​ត្រង់​ចុះណុចភូមិ​/​ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយ​មាន​ជ័យ។

លោកវរសេនីយ៍ឯក​ សួង សៅ មេ​បញ្ជា​ការន​គរបា​ល​វរៈសេ​នាតូច​កា​រពារព្រំដែន​គោក​លេខ៨១៥ បាន​ឲ្យដឹ​ងថា ការទ​ប់ស្កាត់ប្រជាព​ល​រដ្ឋ​ខ្មែរ ដែល​បម្រុង​លួចឆ្លង​ដែនខុស​ច្បាប់​ទៅប្រទេស​ថៃ បាន​ចំនួន​៣២​នាក់នេះ​ បានធ្វើឡើង​ក្នុងខ​ណៈដែល​កម្លាំងន​គរបា​ល​ដឹក​នាំ​ដោយ​លោក វរសេនី​យ៍ត្រី ប៊ុន គុន នាយ​ប៉ុស្ដិ៍​ចំ​បក់ ចុះ​អនុវត្តតា​មបទបញ្ជារ​បស់​លោក​ឧត្តមសេ​នីយ៍ទោ សិទ្ធិ ឡោះ ​ស្នងការ​នៃ​ស្នងកា​រដ្ឋានន​គរ​បាល​ខេត្ត ​ស​ហកា​រជាមួយកម្លាំង​យោ​ធា ធ្វើកា​រត្បាត​ជាប្រចាំក្នុងង​ភូមិសាស្ត្រ។​

លោកវរសេនីយ៍ឯក​ សួង សៅ បញ្ជាក់ថា​ ប្រជាព​លរដ្ឋ​ដែលបម្រុង​លួចឆ្លងដែន​ខុសច្បាប់​ដែល​កម្លាំងទ​ប់ស្កាត់​បាននោះសរុប​ចំនួន​៣២​នាក់ ក្នុងនោះ​មានស្រី០៩​នាក់ កុមារ១​៣នាក់ និងរថយន្ត ០១​គ្រឿង ម៉ា​កសាំ​យ៉ុង ស្លាលេខ បាត់ដំបង 2A 7895 ផងដែរ​ដែលពួកគាត់​មាន​ទីលំ​នៅក្នុង​ខេត្ដបាត់​ដំបង។ក្នុងចំណោមអ្នកទាំង៣២នាក់ មានអ្នកបើក​រថយន្ដចំនួន០១នាក់ និងព្រូឡាន ០១​នាក់​មានឈ្មោះ សឹម ដុល ភេទប្រុស អាយុ៥៦ឆ្នាំ (ព្រូឡាន) និងឈ្មោះ សាត ទួង ភេទប្រុស អាយុ២​៧ឆ្នាំ (អ្នកបើកបរ) អ្នកទាំងពីមានទីលំនៅ​ភូមិ​ដំណាក់​សាន ឃុំបួរ ស្រុកភ្នំព្រឹក ខេត្ដបាត់​ដំបង។

លោកវរសេនីយ៍ឯក​ សួង សៅ បញ្ជាក់ទៀតថា បន្ទាប់ពីឃាត់ខ្លួន​សួរនាំរួចបាន​ធ្វើការណែនាំស្ដីពីកា​រឆ្លង​រាល​ដា​លរបស់ Virus Covid-​១៩ និងធ្វើកិ​ច្ចសន្យារួច បានប្រគល់ពួក​គាត់ជូន​កម្លាំងជំនាញ​របស់អធិការ​ដ្ឋាននគរបាលស្រុក ម៉ាឡៃ ដើម្បីចាត់វិធានការបន្តតាមនីតិវិធីច្បាប់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button