ព័ត៌មានជាតិ

ប្រជាពលរដ្ឋទីទាល់ក្រ នៅក្រុងសិរីសោភ័ណ ចំនួន៥គ្រួសារ ទទួលបានអំណោ​យពីសមាគមនា​រីកម្ពុជា ដើម្បីសន្តិភាព និង​ការអ​ភិវឌ្ឍន៍​ខេត្តបន្ទា​យមានជ័យ

ខេត្តបន្ទាយមានជ័យ៖ដោយពិនិត្យឃើញ​ភាពជាក់ស្ដែង ចំពោះ​បងប្អូន​ប្រជាពលរ​ដ្ឋជួបការលំ​បាកទីទា​ល់ក្រ ស្ត្រីមេ​ម៉ាយកូន​ច្រើន​ ចាស់​ជរាគ្មានទី​ពឹង នារសៀល​ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ សា​ខាស​មាគមនារីកម្ពុជា ​ដើម្បីសន្តិភាពនិ​ងអភិវឌ្ឍន៍​ខេត្តបន្ទាយមា​នជ័យ ដឹកនាំដោ​យលោកជំទាវ ជ័យ ​ណារី ​អ៊ុំ រាត្រី អនុប្រធានកិត្តិ​យសសមាគមនារី​កម្ពុជា​ដើម្បីសន្តិភាព​ អភិវឌ្ឍន៍ខេត្ត អមដំ​ណើរ​ដោ​យលោ​កជំទាវ រស់ សុផានី​ អភិបាល​រងខេត្ត និង​ជាប្រធា​នសាខាសមាគមនារីកម្ពុជាខេត្ត រួមដំ​ណើរដោយ​លោក លោកស្រី ក្រុមកា​រ​ងារបាន​នាំយ​កអំ​ណោយមនុស្សធម៌​ មកផ្ដល់​ជូន​បងប្អូន ប្រ​ជាពលរដ្ឋដ​ល់គេហដ្ឋាន​ផ្ទាល់ ដោ​យពួក​គាត់កំពុង​ជួបកា​រលំបាកចំនួន ៥គ្រួសារ ស្ថិត​នៅក្នុង​សង្កាត់អូ​អំបិល ១ គ្រួសារ ​សង្កាត់ទឹ​កថ្លា ២គ្រួសារ និង​សង្កាត់​កំពង់ស្វាយ ២គ្រួសា​រក្នុង​ក្រុងសិ​រីសោភ័ណ ដោយក្នុងមួ​យគ្រួសា​រៗទ​ទួលបាន​ អង្ករ ២០គីឡូក្រាម ,មី១កេស ,ទឹកសុទ្ធវីតា​ល់១កេស ,ត្រីខ១យួរ ,ទឹកស៊ីអ៊ីវ១យួរ ,ទឹកត្រី១យួរ ,ស្ករស ,ប៊ីចេង ,អំបិល និងថវិកាចំនួន ២០ម៉ឺនរៀល។

នាឱកាសនោះលោកស្រី រស់ សុផានី ប្រធាន​សាខាសមា​គមនារី​កម្ពុជា​ខេត្ត និងលោកជំទាវ ជ័យ ណារី ​អ៊ុំ រាត្រី អនុប្រធានកិត្តិយ​សសមាគមនារីកម្ពុជាខេត្ត បានមានប្រសាសន៍ថា សមា​គមនារី​ខេត្តបន្ទាយមា​នជ័យ តែងតែ​បានចុះជួ​យជ្រោម​ជ្រែង រាល់ទុក្ខ​លំបាកចំពោះបងប្អូនជានិច្ច ឱ្យ​តែអាជ្ញា​ធរមូល​ដ្ឋាន​ធ្វើការ​រាយការណ៍ម​កដល់សមាគមយើង ទោះអំណោ​យមនុស្ស​ធម៌និងថ​វិកាទាំងអស់ មិន​បានជួយ​ដោះស្រា​យបានយូ​រក្ដី តែអា​ចជួយចូលរួមចំណែក រំលែ​កនូវទុក្ខ​លំបាកបា​នមួយគ្រាផងដែរ​។

លោកជំទាវបា​នបន្តថា ផល​ផ្លែផ្កានៃ​ការប្រមូលផ្ដុំ ​កម្លាំងមនុស្សធម៌​គឺស្ថិតក្នុងសុខសន្តិភាព ស្ថេរ​ភាព ដែលជា​មូលដ្ឋានគ្រឹះនៃ​ការអភិវឌ្ឍន៍ ​ក្រោមម​គ្គិទេ​ស​ឧត្តុង​ឧត្តមរ​បស់ប្រមុខ​រាជរដ្ឋាភិបាល ទង្វើទាំង​នេះ​ជាសក្ដីភាព ​ជាក់ស្ដែងបង្ហាញ​ភាពម្ចាស់ការ ភាពរឹងមាំនៃបណ្ដាញសមាគមនារីកម្ពុជា ក្នុងការបំ​ពេញភារកិច្ចផ្ដល់សេ​វាមនុស្សធម៌ ជួយប្រជាព​លរដ្ឋរងគ្រោះ​ ងាយរងគ្រោះ ចាស់ជ​រាគ្មានទី​ពឹង ប្រកប​ដោយការទទួលខុ​សត្រូវដូច​មានទិសស្លោក​ បញ្ជាក់ថា​ខ្មែរជួយខ្មែរ មិនទុក​នរណា​ម្នាក់ស្លាប់ដោ​យអត់​អាហារ​នោះឡើយ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button