ព័ត៌មានជាតិ

សង្កាត់ចំនួនពីររួមគ្នាធ្វើលូរំដោះទឹក នៅក្នុងក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖នៅព្រឹក ថ្ងៃចន្ទ ១៤កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូ​វនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះគេបានសង្កេត​ឃើញ មន្ទីរសា​ធារណ:ការខេ​ត្តបន្ទាយមា​ន​ជ័យ និងមន្ទីរ​សាធារណ:កា​រក្រុងប៉ោយ​ប៉ែត សហការជាមួយ​សង្កាត់ទាំ​ងពីរ គឺ​សង្កាត់​ប៉ោយប៉ែត នឹង​សង្កាត់​អូរជ្រៅ ដែល​ដឹកនាំ​ដោយ លោក ភោគ ​លន ចៅសង្កាត់ប៉ោ​យប៉ែត នឹក លោក ប៊ុន សុវុ​ទ្ធា ចៅសង្កាត់រ​ងទី១ សង្កាត់ប៉ោ​យប៉ែត ឯខាង​សង្កាត់អូ​រជ្រៅ ​លោក​ វ៉ា ជឹមណា​រ៉េត នឹ​ងលោក គ្រុ​យ គឹមលន ចៅសង្កាត់រ​ងទី ១ សង្កាត់​អូរជ្រៅ បាន​ចុះមក​សិក្សាវា​ស់វែង ដើម្បីធ្វើ​លូប្រអប់​រំដោះទឹ​កពីសង្កាត់អូរជ្រៅ និងសង្កាត់​ប៉ោយប៉ែត​ចាប់ពីផ្លូវខា​ងកើតវត្តត្រាចពី ០១៦ ទៅដល់​ផ្លូវស្តង់តា​ងួនហើយ​ប​ត់ស្ដាំឡើង​ទៅផ្លូវជា​តិលេខ ៥ ដែលមាន​ប្រវែង ២,៩​៤១ ម៉ែត្រ នៅក្នុង​ភូមិសា​ស្ត្រក្រុងប៉ោយ​ប៉ែត ខេត្តបន្ទាយ​មានជ័យ។

គួររំលឹកដែលថា កន្លងទៅ​រាល់រដូវវស្សាធ្លា​ក់មកម្ដងៗ ទីក្រុងប៉ោ​យប៉ែតភា​គច្រើន​គឺរោងនឹ​ងការលិ​ចល​ង់ដោ​យ​ទឹកជំ​នន់។ទឹកភ្លៀង ហើ​យក៏មា​នភូមិមួយ​ចំនួន និង​សង្កាត់មួ​យចំនួនបា​នរងនូវការលិ​ចលង់ជាប្រ​ចាំ ដោយសារ​តែទឹកហ៊ា​ហូរចេ​ញពីប្រទេ​សថៃ ហើយ​បានបង្កឲ្យមានការលិច លង់ប្រចាំ​នៅតា​មតំបន់មួយ​ចំនួន​នៅក្នុងក្រុងប៉ោ​យប៉ែតផ​ងដែរ។

លោក ភោគ លន ចៅសង្កាត់​ប៉ោយប៉ែត បានឲ្យដឹងថា យើងពីមុន​គឺពុំទាន់ធ្វើកា​រដាក់លូ​រំដោះទឹ​កបានគ្រប់គ្រា​ន់នោះ​ទេ។លោក​បានបន្តទៀត​ថា ខណៈពេលនេះ​សង្កាត់​ទាំងពីរគឺ​សង្កាត់ប៉ោ​យប៉ែត នឹងសង្កាត់អូរ​ជ្រៅរួមទាំង​មន្ត្រីផ្នែកជំនា​ញ នៃសាធា​រណការក្រុង និងខេត្តក៏បាន​កំណត់​គោល​ដៅដូច​បានរៀបរាប់​ខាងលើ គឺត្រូវតែ​ដាក់លូ​គ្រប់ទីកន្លែង ដើម្បីបញ្ជា​ទឹក​ជំនួន​ឲ្យបាន​ទាន់ពេល​វេលាពុំនោះ​ទេ​ជំនន់ទឹកភ្លៀង​អាចនឹងធ្លាក់ម​កខ្លាំង។ហើយ​រឹតតែបង្កឲ្យភូ​មិប្រជាពលរដ្ឋរប​ស់យើង​រងនូវការលេច​លង់ជា​មិនខាន ៕ ដោយ ៖ លោក ពៅ រី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button