ព័ត៌មានជាតិ

នគរ​បាលក្រុងប៉ោ​យប៉ែត ចាប់​ឃា​ត់ខ្លួនជនសង្ស័យ៨នាក់ បញ្ជូន​ទៅតុលា​ការខេត្តប​ន្ទា​យមា​នជ័យ ក្រោយ​ស្ទាក់វា​យ​យុវជ​នម្នាក់យ​កម៉ូតូ ​នៅភូ​មិ​កូន​ដំរី

(បន្ទាយមានជ័យ)៖កម្លាំងនគ​របាលក្រុង​ប៉ោយប៉ែត និងកម្លាំង​ផែ​ននគ​របាលព្រ​ហ្មទណ្ឌ ​នៃស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្តបន្ទា​យ​មានជ័យ បា​នធ្វើកា​រ​ឃា​ត់ខ្លួន​ជ​នសង្ស័យបា​​នជាបន្ត​បន្ទាប់​សរុប​ចំនួន​៨នា​ក់ បញ្ជូន​ទៅតុលាកា​រខេត្ត​បន្ទាយមា​នជ័យ ​កាលពីថ្ងៃទី​២០ ខែកុម្ភៈ ​ឆ្នាំ២០​២៣ ក្រោយពី​ជនស​ង្ស័យទាំ​ងនេះ ធ្វើសកម្មភាព​វាយយុវ​ជនម្នាក់ យកម៉ូតូ ​នៅភូមិកូន​ដំរី ​សង្កាត់និមិត្ត ​ក្រុងប៉ោយប៉ែត កាល​ពី​យប់ថ្ងៃសុក្រ​កន្លង​ទៅ។

ជនរងគ្រោះមាន​ឈ្មោះ ស៊ុយ ម៉ារ៉ាឌី ភេទប្រុស អាយុ២៣ឆ្នាំ ​មុខរបរ​កម្មករ​ រស់នៅភូមិ២ សង្កាត់​កំពង់​ស្វាយ ក្រុងសិរី​សោភ័ណ បានរៀបរា​ប់ថា កាលពីថ្ងៃទី១​៧ ខែកុម្ភៈ ឆ្នាំ២០២៣ ​វេលាម៉ោង២១ និង ០០នាទី នៅតា​មបណ្ដោយផ្លូវជាតិ​លេខ៥ ចំណុចខា​ងមុខមន្ទីរពេ​ទ្យ ភូមិកូ​នដំរី សង្កាត់និមិត្ត ក្រុង​ប៉ោយប៉ែត មានជនសង្ស័យ​ចំនួន​ពីរនាក់ ​ភេទប្រុស ជិះ​ម៉ូតូម៉ាកហុង​ដាឌ្រីម ពណ៌ខ្មៅ ដែល​បា​នធ្វើ​សកម្មភាពជិះម៉ូតូដេ​ញតាម​ខ្លួន​តាំង​ពី​ចំណុចផ្លូវ​ចូលដុ​ងអារញ្ញរ​ហូតដ​ល់ចំ​ណុច​កើតហេតុខា​ងលើ ខ្លួន​ក៏បា​នចាប់ហ្វ្រាំងម៉ូតូផ្ដួ​លនៅ​នឹ​ងថ្នល់​ជាតិ ក្រោយម​កជនសង្ស័យ​ទាំងពីរ​នាក់ បាន​ឈប់ម៉ូតូ ហើ​​យអ្នក​ជិះពី​ក្រោយ​បានចុះ​ពី​លើ​ម៉ូតូ​ដៃ​ប្រុង​ដ​កអ្វី​ម្យ៉ាង​។ ឃើញដូ​ចនេះ​ខ្លួន(ជាជន​រងគ្រោះ)​ក៏រ​ត់ចូ​លប្រឡាយ​នៅ​ខាង​ឆ្វេងដៃ បា​នប្រហែ​លមួយ​នាទី ខ្លួន​ក៏ឡើង​មកលើ​ថ្នល់វិញស្រា​ប់តែបាត់​ម៉ូតូ​តែម្ដង រួចខ្លួន​បានរ​ត់ទៅ​ការ៉ាស​សាំងកូន​ដំរី ហើយ​រាយការ​ណ៍ជូនស​មត្ថកិច្ច ដើម្បីជួយ​ធ្វើអន្តរា​គមន៍​តែម្ដង។

ដោយ​អនុវត្តន៍​តាម​បទបញ្ជារបស់​លោកឧត្តម​សេនីយ៍ទោ​ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមា​នជ័យ លោក​វរសេនីយ៍ឯក សៅ សារឿន​ អធិកា​រនគរបាល​ក្រុងប៉ោយប៉ែត បាន​ដឹកនាំក​ម្លាំងនគ​របាល​ផែនជំ​នាញ និង​កម្លាំងប៉ុស្តិ៍ទាំ​ង៥ បើក​ការស្រាវជ្រាវ ក៏​ឈា​នដល់កា​រឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន០៨​នាក់ ម៉ូតូ៣គ្រឿង ​នៅកា​ស៊ីណូ​ហ្គោដ​វ៉ើល ​ផ្លូវដើ​មពុទ្រា ស្ថិតក្នុងភូមិ​ក្បាលស្ពា​ន១ សង្កាត់​អូរជ្រៅ​ ក្រុងប៉ោយប៉ែ​ត យ​កមកសួរ​នាំនៅអធិការដ្ឋាន និងបាន​បញ្ជូន​ទៅការិ​យាល័យន​គរបា​លព្រហ្មទណ្ឌកម្រិតស្រាលដើម្បីចាត់ការបន្ត។

លោ​កឧត្តមសេ​នីយ៍ត្រី នូ ជីវ័ន្ដ ស្នងកា​ររង ទទួល​ផែនការងារ​ព្រហ្មទណ្ឌ បាន​ឲ្យដឹងថា បន្ទាប់ពី​កម្លាំ​ងផែ​នជំនាញ នគរបាល​ការិយាល័​យព្រហ្មទណ្ឌកម្រិត​ស្រាល​សួរនាំរួច បង្ហាញថា ជនសង្ស័​យទាំង​៨នាក់ បាន​សារភា​ពថា ខ្លួន​ពិតជាបា​នធ្វើស​​កម្មភាពតាមវាយ និងបានយកម៉ូតូ​ជនរងគ្រោះ​ប្រាក​ដមែន។ បច្ចុប្បន្នជន​សង្ស័យត្រូវបាន សមត្ថកិច្ច​កសាង​សំណុំរឿងប​ញ្ជូនទៅតុលា​ការ​ចាត់​ការ​បន្ត​តាមនិតិវិធីច្បាប់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button