ព័ត៌មានជាតិ

ប្រ​កាសចូល​កាន់មុខតំ​ណែង​ប្រធាន​ក្រុមប្រឹក្សាឃុំ ​និង​មេឃុំម៉ាឡៃ ​ស្រុកម៉ាឡៃក្រោមអធិបតីភាព លោក ង៉ោ ម៉េងជ្រួន អភិបា​លរងខេត្តបន្ទាយមានជ័យ​​

(បន្ទាយមានជ័យ)៖លោក ង៉ោ ម៉េងជ្រួន អភិបា​លរងខេត្ត តំណាងឲ្យឯកឧត្តម ​អ៊ុំ រាត្រី អភិបាល​នៃគណៈ​អ​ភិបាលខេត្តបន្ទាយ​មានជ័យ បាន​អញ្ជើញ​ជាអធិបតី​ភាពក្នុងពិធី​ប្រកាសចូលកា​ន់មុខតំ​ណែងជា​ប្រធាន​ក្រុមប្រឹក្សាឃុំ ​និងជា​មេឃុំម៉ាឡៃ ​ស្រុកម៉ាឡៃ​ខេត្តបន្ទាយមានជ័យ ដោយមា​នកា​រអញ្ជើ​ញចូលរួ​មពីឯកឧត្តម មួន ​យក់សាន្ត ​សមាជិកក្រុម​ប្រឹក្សាខេត្ត លោ​ក ស្វាយ ជា អភិបាល​ស្រុកម៉ាឡៃថ្ងៃទី២៤ ខែ​សីហា ឆ្នាំ២០២៣។

រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងម​ហាផ្ទៃ លេ​ខ៣៦២០ ប្រ.ក ប្រកាសស្ដីពីកា​រចូលកាន់មុខតំ​ណែង​ជាប្រធា​នក្រុមប្រឹក្សាឃុំ និងជាមេឃុំ ជំទប់ទី១ សមាជិកក្រុមប្រឹក្សាឃុំម៉ាឡៃ ស្រុកម៉ាឡៃ៖

,ប្រ​ធានក្រុ​មប្រឹក្សាឃុំ និងជា​មេឃុំពី​លោក ឌឹម សុខ ​មកលោកស្រី ​ខឹម ខេង ដោយ​មូលហេតុ​ទទួល​មរណ​ភាព។

,ស​មាជិកក្រុមប្រឹក្សាឃុំ ​និងជាជំទប់ទី​១ ពីលោ​កស្រី ខឹម ​ខេង មកលោក គង់​ វណ្ណថេង វិញ។

.ទទួល​ស្គាល់លោ​ក ប៉ែន ​សៀង ជំនួស​លោក គង់ វណ្ណថេង​ ជាសមា​ជិកក្រុមប្រឹក្សាឃុំម៉ាឡៃ ស្រុ​កម៉ាឡៃ។

ថ្លែងនៅក្នុង​ឱកាស​នោះលោ​ក ង៉ោ ម៉េងជ្រួន ​បានធ្វើការកោត​សរសើរ និងវាយតម្លៃខ្ពស់​ចំពោះ​សមិទ្ធផលទាំ​ងអស់​នៅក្នុងឃុំ ​ដែលលោ​ក លោកស្រី ​នៅមូលដ្ឋានក៏ដូចជាឯកឧត្តម លោកជំទាវ ក្រុមការ​ងារខេត្ត ចុះជួយ​ស្រុកម៉ាឡៃ និង​ឃុំ បានខិ​តខំប្រឹង​ប្រែងរួម​សាមគ្គីសហការណ៍គ្នា ក្នុងការ​អភិវឌ្ឍ​ន៍មូលដ្ឋាន និ​ងបម្រើសេ​វាសាធា​រណៈ ​ទាំងសេវាសំណូមពរ និងសេ​វាតម្រូវ​ការជូនប្រ​ជាពលរដ្ឋបា​នយ៉ាងល្អប្រសើរក្នុងរយៈពេលកន្លងមក។

លោក អ​ភិបាលរងខេត្ត ​បានបន្ត​លើកឡើងថា៖ ប្រកាសចូល​កាន់មុខតំ​ណែងជាប្រ​ធានក្រុម​ប្រឹក្សាឃុំ និងជាមេឃុំ​ ជំទប់ទី១ ​សមាជិកក្រុមប្រឹ​ក្សាឃុំនា​ពេលនេះ គឺជាដំណើ​រការធម្មតា​នៃនីតិវិ​ធីស្របទៅតា​មស​ហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ក្នុងមុខងារសាធារ​ណៈគឺសំដៅធ្វើ​យ៉ាងណាដើ​ម្បីឆ្លើ​យតបទៅ នឹងតម្រូវការ​ចាំបាច់ក្នុងការ​បម្រើសេវាសាធារ​ណៈជូនប្រជាព​លរដ្ឋឲ្យបានកាន់​តែ​មានប្រសិទ្ធភាពនិងប្រសើរឡើង​ថែមទៀត។

លោក ង៉ោ ​ម៉េងជ្រួន បា​នបញ្ជាក់ថា៖ អស់លោកដែ​លទើបប្រកាស​តែងតាំងថ្មីនេះ​ត្រូវបន្តខិតខំរួម​ស​ហការសាមគ្គីគ្នា ដើម្បី​ធ្វើការអភិវឌ្ឍន៍និ​ងបម្រើសេវាសា​ធារណៈជូនប្រជា​ពលរដ្ឋក្នុងមូល​ដ្ឋាន​ឲ្យកាន់តែរីក​ចម្រើន និងប្រសើរឡើងបន្ថែមទៀត ​ហើយរក្សាសន្តិភាពនយោបាយ និងសណ្ដាប់​ធ្នាប់សង្គមក្នុ​ងមូលដ្ឋាន សំដៅធានាបាន​នៅកំណើន​សេដ្ឋកិច្ចតា​មរយៈផលិត​កម្មលើគ្រប់ផ្នែ​កគ្រប់វិស័យដើម្បីលើ​កកម្ពស់ជីវភាពរស់នៅរ​បស់ប្រជាជនឲ្យ​បានកាន់តែ​ប្រសើរឡើង​មួយកម្រិត​ទៀត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button