ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំប្រចាំខែសីហា ដើម្បីពិនិត្យវឌ្ឍន​ភាពការងា​រ និងលើកទិសដៅការងារបន្ត

រាជធានីភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខា​ភិបាល ផ្តល់ជាអនុសាស​ន៍ដល់​ថ្នាក់​ដឹកនាំក្រសួ​ងសុខាភិបាល និ​ងអង្គភា​ពក្រោមឱវាទក្រសួង​ ក៏ដូចជា​គ្រប់មូ​លដ្ឋានសុ​ខាភិ​បាលសាធារណៈ ត្រូវ​យ​កចិត្តទុកដាក់ក្នុង​ការអភិវឌ្ឍន៍ស​មត្ថភាពក្នុងការរា​យការណ៍​ ភាពរលូន​ក្នុងកា​រប្រាស្រ័យទាក់ទង និងឥ​រិយាបថក្នុងការ​បំពេញការ​ងារឱ្យកាន់តែ​មានភាពល្អប្រសើរ និងសំ​ដៅប្រសិទ្ធ​ភាព និងត្រូវបង្កើន​ការយកចិត្តទុកដាក់ និងបុរេស​កម្មក្នុងកិច្ចកា​រងារដែល​នៅក្នុ​ងបន្ទុកខ្លួន ដូចជា​កិច្ចការប្រយុទ្ធប្រឆាំងជំងឺឆ្លង ដោយពិនិត្យលើកិច្ចកា​រចត្តាឡីស័កនៅ​តាមច្រក​ព្រំដែន ការអប់រំសុខភាពលើការប្រឈមការពុលស្រា និងជំ​ងឺឆ្លងនានាផ្សេងៗទៀត។ឯកឧត្តមសា​ស្ត្រាចារ្យ ឈាង រ៉ា មានប្រសាសន៍បែបនេះក្នុងកិច្ចប្រជុំកម្រិតថ្នាក់​ដឹកនាំ​ប្រចាំខែសីហា ដើម្បីពិនិ​ត្យវឌ្ឍន​ភាពការងារ និងលើកទិសដៅការងារបន្ត នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នៅទីស្តី​ការក្រសួង​សុខាភិបាល

ក្នុងនោះឯកឧត្តមសាស្រ្តាចារ្យបានបង្ហាញពីទឹកចិត្តសាទររីករាយចំពោះស្មារតីរួមគ្នាពង្រឹងសមត្ថភាពស្ថាប័ន ពង្រឹងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌ និងកា​រយកចិត្តទុកដាក់ និងជាពិសេស​បានផ្តល់ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ នវានុវត្ត និងភាព​ច្នៃប្រឌិតដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលឱ្យបានដើរទៅមុខបានមួយជំហានធំ ដែលសមិទ្ធ​ផលទាំ​ងនេះបានជួយជាទុនបន្ថែមសម្រាប់ជំរុញការអនុវត្តកិច្ចការក្នុងស្ថាប័នឱ្យមានវឌ្ឍនភាព និងភា​ពល្អប្រសើរ និងជាគុណ​ផលដ៏ឧត្តុង្គឧត្តមមួយ​ក្នុងការជំរុញការផ្តល់សេ​វាសុខាភិបា​លជូនប្រជាពលរដ្ឋប្រ​កបដោយគុណភាព និងគ្រប់ជ្រុងជ្រោយ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button