ព័ត៌មានជាតិ

ប្រជុំផ្សព្វផ្សាយផែ​នការ ការពារ​សន្តិសុខសុវត្ថិភាព និងសណ្តាប់​ធ្នាប់សង្គម​ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំខ្មែរ និងការបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់​អណត្តិទី៥ ឆ្នាំ២០២២

(បន្ទាយមានជ័យ)៖នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការនគរបា​លខេត្តបន្ទាយ​មានជ័យ បានដឹកនាំកិច្ចប្រជុំ​ផ្សព្វផ្សា​យផែន​ការ ការពារ​សន្តិសុខ​សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ក្នុងឱកាសពិធីបុណ្យ​ចូលឆ្នាំខ្មែរប្រពៃណីជាតិ និងការបោះ​ឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំសង្កាត់​អណត្តិទី៥ ឆ្នាំ២០២២ ដល់មន្ត្រីក្រោមឱវាទ នៅស្នង​ការដ្ឋា​នន​គរបាលខេត្តបន្ទាយមានជ័យ។

 

ពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយ នាយ​រង ការិយាល័យទាំង៣១ លោកអធិការក្រុងស្រុងទាំង៩ មេបញ្ជាការវរសេ​នាតូចនគរ​បាលការពា​រព្រំដែនទាំង៤ផងដែរ។

 

លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរ: ស្នងការរង ទទួលផែនការងារសេនាធិការ បានឡើងអានរបា​យការ​ណ៍ ផ្សព្វផ្សាយផែនការ ស្តីពីការផែនការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់​ធ្នាប់សង្គមក្នុងឱ​កាសពិ​ធីបុណ្យចូលឆ្នាំខ្មែរ និង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អណត្តិទី៥ ឆ្នាំ២០២​២។

 

ជាមួយគ្នានោះ​ លោកក៏បាន​អំពាវ​នាវដល់កងកម្លាំងនគរបា​លទាំងអស់ ត្រូវសហការឲ្យបានល្អ ជាមួយ​អាជ្ញាធរ និងសមត្ថកិច្ចពាក់ពន្ធ័ ដើម្បីបង្កលក្ខណៈងាយ ស្រួល ដល់ដំណើរការ ទប់ស្កាត់ បង្ការ បង្ក្រាប រាល់បទល្មើសទាំងឡាយ និងត្រូវមានក្រមសីលធម៌ល្អជាមួយប្រជាពលរដ្ឋ។

 

នាឱកាសនោះដែរលោកឧត្តមសេ​នីយ៍ទោ សិទ្ធិ ឡោះ បានមាន​ប្រសាស​ន៍ ណែនាំ​ដល់ថ្នាក់​ដឹកនាំ​អង្គ​ភាពនីមួយៗ ត្រូវត្រៀមកម្លាំង សម្ភារៈ មធ្យោបាយ អាវុធ ស្បៀង និងត្រូវចា​ត់កម្លាំ​ងប្រចាំការយា​ម២៤ម៉ោងលើ២៤ម៉ោង មាន​ទាំងកម្លាំងអន្តរា​គមន៍ កម្លាំងចេញល្បាត ក្នុងស្មារតីទទួលខុសត្រូវ ដើម្បី​ធានាឲ្យបាននូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ក្នុងឱកាស​ថ្ងៃបុណ្យចូល​ឆ្នាំខ្មែរប្រពៃណីជា​តិ និងបោះឆ្នោតជ្រើសរើ​សក្រុមប្រឹក្សានាពេលខាងមុខនេះ។ ត្រូវ​គោ​រពវិន័យ០០៦ គោរពច្បាប់ និងគោរពគោលការណ៍គណកម្មការ គជប ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button