ព័ត៌មានជាតិ

ចេញឆក់កាបូបលើកទី១បរាជ័យ ត្រូវ អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ

នាវេលាម៉ោង០៨:៣០នាទីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ កម្លាំងល្បាតអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណី ឆក់កាបូប នៅចំណុចមុខហាងគុយទាវកូនហេង ក្បែផ្សារ ធីខេ (TK) តាមផ្លូវ៥១៦ កែង៣១៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។
ជនសង្ស័យទាំងពីរនាក់មានឈ្មោះ ៖
១-វ៉ា វីណា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះជួល ម្តុំផ្សារទួលទំពូង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានស្រុកកំណើត នៅភូមិទួលកណ្តាល ឃុំកោះ២ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។
២-ញ៉ែម រតនា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងភ្លើង ស្នាក់នៅផ្ទះជួល ម្តុំបឹងកក់សង្កាត់ស្រះចក ខណ្ឌដូនពេញ មានស្រុកកំណើតនៅ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ក្រោមវិធានការជំនាញជនសង្ស័យទាំង០២នាក់ បានសារភាពឲ្យដឹងថា នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ពួកខ្លួន និងបក្ខពួក០៣នាក់ផ្សេងទៀត ជិះម៉ូតូចំនួន០៣គ្រឿង បានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះ នៅចំណុចហាងគុយទាវកូនហេង ម្តុំអង់តែនទួលគោក ផ្លូវ៥១៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ពិតប្រាកដមែន។ បន្ទាប់ពីធ្វើសកម្មភាពរួចពួកខ្លួន និងបក្ខពួក បានព្យាយាមជិះគេចខ្លួន តែត្រូវកូនប្រុសរបស់ជនរងគ្រោះជិះរថយន្តដេញតាមពីក្រោយ ស្របពេលនោះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌទួលគោកកំពុងល្បាតក្នុងភូមិសាស្រ្តក្បែរនោះ ក៏ឃាត់ពួកខ្លួនបាន០២នាក់ភ្លាមៗ រួមនឹងម៉ូតូមួយគ្រឿងម៉ាក Dream C125 ពណ៍ខ្មៅសេរី២០១៧ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1B3929 ចំណុចផ្លូវ៣១៥ កែង ៥២៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក យកមកមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោកដើម្បីធ្វើសាកសួរតែម្តង។
ចំណែកបក្ខពួកជនសង្ស័យដែលបានរត់គេចខ្លួន កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោកកំពុងធ្វើការស្រាវជ្រាវឃាត់ខ្លួនបន្ត។ ហើយកម្លាំងអាវុធហត្ថខណ្ឌទួលគោក ក៏បានប្រគល់កាបូប ជូនជនរងគ្រោះវិញផងដែរ។ ជនសង្ស័យទាំង០២នាក់ បានយកសំណាករួចដោយប្រើឧបករណ៍តេសរហ័ស Rapit Test លទ្ធផលអវិជ្ជមានកូវីត១៩។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button