ព័ត៌មានជាតិ

ពិធីប្រឡងវិញាបណ្ណបត្រវិន័យថ្នាក់ត្រីទោឯក ឆ្នាំ២០២០ ២០២១

ខេត្តបន្ទាយមានជ័យ:ដោយអនុវត្តតាមអនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដោយទទួលបានការណែនាំរបស់ក្រសួងធម្មការ និងសាសនា មន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ សហការជាមួយសាលាគណខេត្តទាំងពីរគណៈ បានរៀបចំការប្រឡង ធម្មវិន័យថ្នាក់ត្រីទោឯក ដល់ព្រះតេជគុណព្រះសមណៈសិស្សនិងសិស្ស សរុប១៧៥៣អង្គ/នាក់ ក្នុងនោះសិស្សជាស្ត្រីមាន១៥៩នាក់ សិស្សប្រុសមានចំនួន៨០នាក់ និងបព្វជិតចំនួន១៥១៣អង្គ។

លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានបញ្ជាក់ថា ការប្រឡងថ្នាក់ត្រីទោឯកនាថ្ងៃនេះមានវិញ្ញាសា ប្រឡងចំនួន៤មុខវិជ្ជា
១,ពេលព្រឹកមានពីរវិញ្ញាសាគឺវិញ្ញាសាប្រជុំកងធម៌ និងវិញ្ញាសាពុទ្ធប្បវត្តិ ពេលរសៀលមានពីរវិញ្ញាសាគឺវិញ្ញាសាព្រះវិន័យ និងវិញ្ញាសា សាសនសុភាសិត។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា ក្នុងការចូលរួមកាត់វិញាសាប្រឡងធម្មវិន័យ នាវេលាព្រឹកនេះ និងសូមធ្វើការកោតសរសើរ ដល់ព្រះមន្ត្រីសង្ឃ សាលាគណខេត្ត សាលាអនុគណគ្រប់ស្រុក/ក្រុង ជាពិសេសមន្ត្រីមន្ទីរធម្មការនិងសាសនាខេត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែង ចូលរួមជួយបណ្ដុះបណ្ដាល ធនធានមនុស្សធនធានព្រះសង្ឃ ស្របតាមយុទ្ធសាស្ត្រចតុកោណ នៅគ្រប់ដំណាក់កាលជាពិសេស យុទ្ធសាស្ត្រចតុកោណក្នុងដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា បានដាក់ចេញគោលនយោបាយការអភិវឌ្ឍធនធានមនុស្ស បានក្លាយជាអាទិភាពទី១ នៅក្នុងគោលដៅយុទ្ធសាស្ត្រអប់រំរបស់រាជរដ្ឋាភិបាល គឺ “ការពង្រឹងគុណភាពវិស័យអប់រំ ពោលគឺលើកកម្ពស់ចំណេះដឹង សមត្ថភាព គុណធម៌ សីលធម៌ មនសិការស្នេហាជាតិ និងស្មារតីទទួលខុសត្រូវ”។

ឯកឧត្តម អ៊ុំ រាត្រី បន្តថា ជាការពិតណាស់ដំណើរការប្រឡងនេះ ជាដំណាក់កាលមួយដ៏សំខាន់ ដែលមានរយៈពេលពេញមួយថ្ងៃប៉ុណ្ណោះ សម្រាប់បេក្ខសមណសិស្ស-បេក្ខជន គ្រប់ព្រះអង្គ/គ្រប់រូប ដែលបានខំសិក្សារៀនសូត្រអស់រយៈពេលមួយឆ្នាំដើម្បីធ្វើការរវាស់ស្ទង់ និងបង្ហាញអំពីសមត្ថភាព ចំណេះដឹងក្នុងការប្រឡងនេះ ប្រកបដោយគុណភាពខ្ពស់ដែលកើតចេញអំពីឆន្ទៈ និងការព្យាយាមសង្វាតរៀនសូត្ររបស់ព្រះតេជគុណ ប្អូនៗ ក្មួយៗ គ្រប់ព្រះអង្គ/គ្រប់រូប ហើយសមស្របតាមព្រះពុទ្ធពុទ្ធដីកាទ្រង់ត្រាស់ថា “វីរិយេន ទុក្ខមច្ចេតិ “សត្វលោក រួចផុតពីសេចក្តីទុក្ខបានដោយការខិតខំប្រឹងប្រែង”។

សូមបញ្ជាក់ថា ក្នុងថ្ងៃប្រឡងវិញ្ញាបនបត្រធម្មវិន័យ ថ្នាក់ត្រីទោឯក នាពេលនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងអគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម ម៉ៅម៉ាល័យ កែ គឹមយ៉ាន ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួន សុភី ព្រមទាំងបុតតាមរយៈព្រះខេមញាណ រ៉េន សុីណាត ព្រះរាជាគណៈថ្នាក់កិត្តិយស ទីប្រឹក្សាផ្ទាល់ព្រះមេគណខេត្ត មានសទ្ធាជ្រះថ្លាជួយឧបត្ថម្ភចង្ហាន់ចំនួន២,០០០ប្រអប់ ទឹកបរិសុទ្ធ២០០យួរ ភេសជ្ជៈកូកា ១០កេះ សរុបថវិកាចំនួន៤១៤៦ដុល្លារសហរដ្ឋអាមេរិក៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button