ព័ត៌មានជាតិ

មេបញ្ជា​ការ កងពលតូចថ្មើរជើ​ងលេខ៥១ អញ្ជើ​ញប្រគល់ផ្ទះ និងអំ​ណោយរបស់​ឯកឧត្តម ហ៊ុន ម៉ាណែត​ និង​លោកជំទាវ ជូន​យោ​ធិនជួប​ការលំបាក

(បន្ទាយមានជ័យ)៖នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២​២ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងព​ល​តូ​ចថ្មើ​រជើងលេខ៥១ រួមជាមួយ​មេបញ្ជាកា​រវរសេនាតូចថ្មើរជើ​ងលេខ៥១១ បានប្រគល់ផ្ទះ ១ខ្នង និងគ្រឿងឧ​បភោ​គបរិភោគ រួម​ទាំង​ថវិ​ការមួយចំនួន ថវិ​ការ​នេះ​ដោ​យមា​នការ​យក​ចិត្តទុកដា​ក់ពីសំ​ណាក់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោក​ជំទាវ ជូនយោធិនជួបការលំបាក ដែល​រងគ្រោះ​ដោយ​គ្រោះថ្នាក់ចរាចរណ៍ ប្រពន្ធបាក់ជើ​ង ប្តីបាក់ដៃ ដែរស្ថិតនៅភូមិកណ្តោល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមា​នជ័យ។

 

សូមបញ្ជាក់ថា មានយោធិន គ្រួសារយោធិនជួបការលំបាកជាច្រើ​ននាក់ ចំណុះកងព​លតូចថ្មើ​រជើ​ងលេ​ខ៥១ ដែលទទួលបាននូវការយកចិត្តទុកដាក់ហេីយផ្តល់ជាសម្ភារមួយចំនួនដូចជា គ្រឿងឧ​បភោគបរិភោគ របស់របបប្រើ​ប្រាស់ និងផ្ទះជាច្រើនខ្នងជាបន្តបន្ទាប់ ពីឯកឧត្តម ហ៊ុន ម៉ាណែត និង លោកជំទាវ ។

 

ក្នុងឱកាសនេះផងដែរ ឯកឧត្តម មេបញ្ជ​ការកងទ័ពជើងគោក ក៏បានផ្ដាំផ្ញើការសួរ​សុខទុក្ខដ​ល់​យោធិន​និងគ្រួសារ ដែលគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកព្យាបាល ។ យោធិននិ​ងគ្រួសារបាន​សម្តែងសេចក្តីត្រេក​អរក្រៃលែង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និង​លោកជំទាវ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button