ព័ត៌មានជាតិ

អាវុធហត្ថ ខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ ទៅសាលាដំបូងខេត្ត​ ពាក់ព័ន្ធករ​ណីរក្សាទុក និងប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន

(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយ​លោ​កវរសេ​នីយ៍ត្រី ​នួន នី​ណារ៉ូ ​មេបញ្ជាការមូ​លដ្ឋានកងរាជអា​វុធហត្ថក្រុង កាលពីថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០​២៣ បាន​ចុះប្រតិ​បត្តិការបង្រ្កាប​ករណីរក្សាទុក និងប្រើប្រាស់​ដោយខុសច្បាប់នូវ​សារធាតុញៀន ដោយ​ឃាត់ខ្លួនជនសង្ស័យបាន​ម្នាក់ រួមនឹងវត្ថុតាងមួយ​ចំនួន ​នៅចំ​ណុចកាស៊ីណូផារ៉ាមិច ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេ​នីយ៍ត្រី នួន ​នីណារ៉ូ​ មេបញ្ជា​ការមូលដ្ឋា​នកងរា​ជអាវុធហត្ថក្រុង​ប៉ោយប៉ែត បាន​ឱ្យដឹង​ថា ជនសង្ស័យមានឈ្មោះ អុឹង ឈុនឡុង ហៅ លិក ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរ​បរគ្មាន ទីលំ​នៅបច្ចុប្បន្នផ្ទះ​ជួល ស្ថិតក្នុងភូ​មិ​បាលិលេយ្យ២ សង្កាត់ប៉ោ​យប៉ែត ក្រុងប៉ោយប៉ែត ។ សម្ភារៈវត្ថុតាងរួម​មាន ៖ គ្រឿងញៀនប្រ​ភេទម្ស៉ៅក្រា​មពណ៌សថ្លា (ទឹកកក) ចំនួ​ន០៤កូនថង់កិប ទម្ងន់២​,៨៨ក្រាម ,គ្រឿងញៀនប្រ​ភេទថ្នាំគ្រាប់​រាងមូល ពណ៌​ក្រហមក្បឿង ​​(WY) ចំនួន៣១គ្រាប់ ទម្ងន់ ​៣,៨២ក្រាម,កូនជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំ​នួន ​០១គ្រឿង (​ម៉ាកM3 200​G/0​.01G),កូនកា​បូបប៉ារ៉ា ចំនួន០១។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ  បន្តថា មុន​ឈានដ​ល់បង្រា្កប​កម្លាំងមូលដ្ឋាន​កងរាជអាវុធ​ហត្ថ​ក្រុងប៉ោយប៉ែត បានទទួ​លសេចក្តីរាយ​ការណ៍​ពីសន្តិសុខ​យាមកាស៊ីណូផារ៉ាមិចថា មានក​រណី​រក្សាទុក និងប្រើប្រាស់គ្រឿងញៀន ភ្លាមៗកម្លាំងមូលដ្ឋានកង​រាជអាវុធហត្ថក្រុង បាន​ចុះទៅ​ដល់​ចំណុ​ច​កើតហេតុ​ខាងលើ បានធ្វើកា​រឃាត់ខ្លួន​ជនសង្ស័យ ព្រមទាំង​ចាប់យក​វត្ថុតាងគ្រឿង​ញៀន ហើយនាំមកកាន់មូលដ្ឋាន​កងរាជអា​វុធហត្ថក្រុងប៉ោ​យប៉ែត ដើម្បីសួរនាំ និងចាត់កា​រតាមនី​តិវិធី ។ ក្រោ​យឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យ បាន​សារភាពថា រូបគេ​ពិត​ជាបានរក្សាទុក និងប្រើ​ប្រាស់ដោយខុស​ច្បាប់នូវសា​រធាតុញៀន​ពិតប្រាកដ​មែន។ ដោយផ្អែកលេីចម្លេីយសារភាព និងវត្ថុ​តាង ជាក់ស្តែង ជនសង្ស័យ ត្រូវបានកម្លាំងមូលដ្ឋានក​ងរាជអាវុធហត្ថក្រុង បញ្ជូន​មកបញ្ជា​ការដ្ឋានក​ងរាជអាវុធហត្ថខេត្ត ចាត់ការបន្ត។

លោកវរសេនី​យ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងា​រប្រឆាំ​ងគ្រឿង​ញៀន បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបាន​កម្លាំង​ការិយាល័​យប្រ​ឆាំ​ងគ្រឿង​ញៀន កងរាជអាវុធ​ហត្ថខេត្ត បញ្ជូនទៅសា​លាដំបូងខេត្ត ហើយនៅព្រឹកថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ​២០​២៣ ដើម្បីអនុវត្តតាមនីតិវិធី ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button