ព័ត៌មានជាតិ

ក្រុមការងាររាជរដ្ឋាភិបាល រៀបចំវេទិកាសាធារណៈ នៅឃុំស្នួល ស្រុល​ស្នួល ដើម្បីដោះស្រាយពី​ក្តីកង្វល់របស់ពលរដ្ឋ

ខេត្តក្រចេះ៖ឯកឧត្តម លី ផល្លា រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ និងជាប្រ​ធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកស្នួល ខេត្តក្រចេះនៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២៤ បានអញ្ជើញជាអធិបតីក្នុងវេទិកាសា​ធារណៈ ដែលបានធ្វើឡើងនៅភូមិថ្ពង ឃុំស្នួល ស្រុលស្នួល ដោយមានការចូលរួមពីលោក គន់ គឹមនី អភិបាលរងខេត្តក្រចេះ និងជាប្រធា​នក្រុមការងា​រថ្នាក់ខេត្ត ចុះមូលដ្ឋានស្រុកស្នួល ឯកឧត្តម ប៉ាង ណាត អនុរដ្ឋលេ​ខាធិកា​រក្រសួង​ព័ត៌មាន និងជាសមាជិក ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្នួល និងមាន​មន្រ្តីជំនា​ញថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុក ឃុំ និងប្រជាពលរដ្ឋក្នុងឃុំស្នួលប្រមាណ ១៨០នាក់ផងដែរ

នាឱកាសនោះឯកឧត្តម លី ផល្លា បានមានប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខរបស់​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធា​នក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ពីសុខទុក្ខ និងកង្វល់របស់​ប្រជាពលរដ្ឋនៅស្រុលស្នួល ជាពិសេស ប្រជាពលរដ្ឋនៅឃុំ​នួលទាំង​អស់ជាមួយគ្នានោះឯកឧត្តម លី ផល្លា ក៏បានលើកឡើង​ពីសមិទ្ធិផផលថ្មីៗ​ដែលសម្រ​ចបាន ក្រោមការដឹកនាំ​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណាច​ក្រកកម្ពុជា និងបាន​បញ្ជាក់ច្បាស់ពីជំ​ហររបស់រាជរដ្ឋាភិបាល ដែលបានសម្រេចបញ្ច​ប់កិច្ចសហប្រ​តិបត្តិការនៅតំប​ន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម CLV-DTA

 

ក្នុងវេទិកាសាធារណៈ បងប្អូនប្រជាពល​រដ្ឋបានលើកឡើងនូវសំណើ និងសំណូមពរ​មួយចំនួនទាក់ទ​ងនឹងកិច្ចការងារនៅមូលដ្ឋានក្រោយពីបានស្តាប់​សំណូមពរដែលបា​នលើកឡើងរបស់ប្រជា​ពលរដ្ឋដែលបានចូ​លរួម គណៈអធិបតីក៏បានឲ្យមន្រ្តី ជំនាញពាក់ព័ន្ធនី​មួយៗឡើង​បកស្រាយជូនប្រ​ជាពលរដ្ឋដែលជាម្ចាស់សំ​ណូមពរ។ ក្នុងចំណោមបញ្ហា និងសំណូមពរចំនួន៦ អង្គវេទិកាព្រឹកនេះ បាន​បកស្រាយ និងបំភ្លឺ ជូន​ប្រជាពលរដ្ឋចំ​នួន ៥ បញ្ហា និងសំ​ណូមពរចំ​នួនមួយទៀតនឹងត្រូវដោះ​ស្រាយជាបន្តបន្ទាប់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button