ព័ត៌មានជាតិ

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យជនជាតិ​ថៃម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណី​ជួញដូរ និងប្រើប្រាស់​ដោយខុសច្បាប់នូវសារធាតុញៀន

(បន្ទាយមានជ័យ )៖ ក្រោយពី​ទទួលព័​ត៌មា​នពីសន្តិសុខ ករ​ណី​លក់​ និង​ប្រើប្រាស់​ដោយ​ខុសច្បា​ប់នូវ​សារ​ធាតុញៀន នៅចំណុចម្តុំមាត់អូរ ស្ថិតក្នុងភូមិ​អូរជ្រៅ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ភ្លាម​ៗនោះ​លោកវរ​សេនី​យ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូល​ដ្ឋានក​ងរាជអាវុ​ធហត្ថក្រុង បានដឹកនាំកម្លាំង ចុះទៅ​ធ្វើ​ការឃាត់ខ្លួនជន​សង្ស័យ ឈ្មោះ ទេពផន ប៊ុនគុណ ហៅ​ប៊ីន ភេទប្រុស អាយុ ២៧ឆ្នាំ ជន​ជាតិថៃ ដកហូតវត្ថុតាង គ្រឿងញៀនប្រភេទWY ចំនួន ០១ថង់កិប ស្មើនឹង ​១០គ្រាប់ ទម្ងន់ ១,១១​ក្រាម, ម៉ូតូ ចំនួន០១គ្រឿង ម៉ាកហុងដាSCOOPY ពណ៌ផ្កា​ឈូកលាយសគ្មានផ្លាកលេខ, ទូរស័ព្ទ ចំនួន ០១គ្រឿង (ម៉ាកIphone SE ០១គ្រឿង ពណ៌ស) រួមនឹងវត្ថុតាង​មួយចំនួនទៀត រួចនាំ​មក​កាន់មូ​លដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីចាត់​ការតាមនី​តិវិធី។

លោកវរសេនីយ៍ត្រីនួន នីណារ៉ូ បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យ​បានឆ្លើយ​សា​រភាពថា ខ្លួនពិតជាបានទិញគ្រឿងញៀនមកលក់ផង និងប្រើប្រាស់ដោយខ្លួនឯងផង។ ដោយ​ផ្អែក​លេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកង​រាជអាវុធហត្ថក្រុង​កសាង​សំណុំរឿង​បញ្ជូនទៅកាន់បញ្ជាការដ្ឋា​នកងរាជអាវុធហត្ថខេត្តចា​ត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និង​បង្ក្រាបបទល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានក​ម្លាំងការិយាល័​យប្រឆាំង​គ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយ នៅរ​សៀលថ្ងៃពុធ ទី០៧ ខែសី​ហា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button