ព័ត៌មានជាតិ

រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវ​គោលបំណង​ប្រកប​ដោយកា​រប្ដេជ្ញាចិ​ត្តខ្ពស់ សំដៅក្នុងកា​រឈានបញ្ចប់ប​ញ្ហាទឹកជ​ន់លិច​រាជធានីភ្នំពេញក្នុងរ​យៈពេល ៥ឆ្នាំ

(ភ្នំពេញ)៖រដ្ឋបាលរា​ជធានីភ្នំពេញ បានរៀបចំគ​ម្រោងចំនួន ៥០គម្រោង ស​ម្រាប់រយ:​ពេល ៥ឆ្នាំ សំដៅ​បញ្ចប់​ និងកាត់បន្ថយបញ្ហាប្រឈម​ទឹកជំនន់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ហើយបច្ចុប្បន្ន​គម្រោងចំនួន ១៣ បាន និងកំពុងអនុវត្ត ក្នុងតំបន់ដែលងាយរងគ្រោះដោយការលិចលង់ជាងគេ រួមមាន តំបន់ជុំវិញស្ថានីយ៍បូម​ទឹកលូប្រាំ,តំបន់​ជុំវិញស្ថានីយ៍បូមទឹកបឹងទំពុ​ន,តំបន់ជុំវិញ​ស្ថានីបូម​ទឹក​បឹងត្របែក ជាដើម ។ គម្រោងទាំង ១៣នេះ ផ្ដោតលើ គម្រោងព​ង្រីកស្ថា​នីយ៍បូម​ទឹកឱ្យបាន​ធំជាងមុន មានដូចជានៅស្ថានីយ៍លូប្រាំ និងស្ថានីយ៍កប់ស្រូវ គម្រោងសាងសង់សម្រង់​កាយស​ម្រាម​នៅ​បឹងត្របែក ការដាក់លូ បុកស៊ីផាយ និងការស្តារប្រឡាយមេ ជាដើម។

គិតមកដល់ពេលនេះ ការអនុវត្តគម្រោង​ ១៣ នេះ សម្រេចបាន ៦.% ហើយ អាចរំដោះទឹកចេ​ញពី​តំបន់​បឹងត្របែក បឹងកេងកង ម៉ុងឌីយ៉ាល់ ព្រលានយន្តហោះ បឹងទំពុននិងតំបន់ផ្សារដើមគរ ។ បន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានត្រៀមបញ្ចេញ​គ្រឿងចក្រធ្វើការកា​យប្រឡាយតាមប​ណ្តោយផ្លូវជាតិ​លេខ៣ ឱ្យបានធំទូលាយ និងមិនអនុញ្ញាតឱ្យមានការកាយដាក់លូតូចៗ ខុសស្តង់ដា​ប​ច្ចេកទេសឡើយ ដែលវានឹងនាំអោយស្ទះផ្លូវទឹក ដែលបង្កអោយមានការលិ​ចលង់ដោយជំន​ន់ទឹកភ្លៀង។​ រដ្ឋបាលរាជធានីភ្នំពេញរៀបចំខាងក្នុង​ ក្រសួងធនធានទឹក​ និងឧតុនិយមរៀបចំខា​ងក្រៅ​ ទប់ស្កាត់បរិមា​ណទឹកហូរចូលរាជធានីតាមទឹកស្ទឹងព្រែកត្នោត​ ហេីយក៏សូមមានការចូល​រួមពីគ្រប់វិស័​យពាក់ព័ន្ធ​ ពិសេសបងប្អូនប្រជាជនយេីងទាំងអស់គ្នា៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button