ព័ត៌មានជាតិ

សមណសិ​ស្សប្រ​ឡង​ចូលរៀន ពុទ្ធិក​អនុ​វិទ្យាល័យ សម្ដេចជា​ស៊ីម សម្រាប់ឆ្នាំ២០២២ -២០២៣ សរុប ២១៣​អង្គរ/​នាក់

ខេត្តបន្ទាយមានជ័យ៖នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ បេក្ខសមណៈ បេក្ខជ​នចំនួនសរុប២១៣​អង្គរ/នាក់ រួមមា​នបេក្ខសមណៈសិស្សចំនួន២០៨អង្គ បេក្ខជនសិស្សប្រុស នាក់ សិស្សស្រី ១នាក់ បានប្រឡងចូលរៀន ពុទ្ធិកអនុវិទ្យាល័យ សម្ដេ​ចជាស៊ីម ឆ្នាំសិក្សា ២០២២ ២០២៣

 

លោក បៀវ ថាន ប្រធានមន្ទីរធម្មការ​និងសាសនាខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា ការប្រ​ឡង​ចូលរៀន ពុទ្ធិកអនុវិទ្យាល័យសម្ដេចជាស៊ីម សម្រាប់ឆ្នាំសិក្សា ២០២២ ២០២៣ ក្រសួងធម្មការ​និងសាស​នា​ បានអនុញ្ញាតឲ្យមា​នការបើកដំ​ណើរការឡើងវិញ នូវពិធីសាស​នាការ​ជួបជុំ​និ​ងកម្មវិ​ធីផ្សេងៗ បែប​សាសនា និងដើម្បីរៀបចំការ​ប្រឡងចូលរៀន ពុទ្ធិកអនុវិទ្យាល័យនាពេលនេះឡើង ដោយ​ឈរលើគោលការណ៍ប្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងការចូលរួមអនុវត្ត​វិធានការទប់​ស្កាត់ការរីក​រាលដាលជំងឺ​កូវីដ១៩ របស់ក្រសួងសុខាភិ​បាល ប្រមុខរាជរដ្ឋាភិបាលកម្ពុជាគឺ កុំ និង៣ការពារ ពាក់​ម៉ាស លាងដៃដោ​យជែល អាល់កុលនិង​រក្សាគម្លាតឲ្យបានខ្ជាប់ខ្ជួន​ជានិច្ច បើសិនព្រះ​តេជ​គុណ​ណា​មានអាការៈ​មិនស្រួលខ្លួន ត្រូវឆាប់ផ្ដល់ដំណឹងដល់គណៈកម្មការកណ្ដាល​ប្រចាំ​មណ្ឌល​ប្រឡង ឲ្យបានទាន់ពេលវេ​លា

 

លោក បៀវ ថាន បន្តថា សមណសិស្ស​ដែលបាននិមន្តប្រឡងចូលរៀន ពុទ្ធិកអនុវិទ្យា​ល័យសម្ដេចជា​ស៊ីម នាថ្ងៃនេះគឺមានវិញ្ញាសា​រប្រឡងចំនួន មុខវិជ្ជា រួមមាន វិញ្ញាសា​ភាសា​បាលី ,វិញ្ញាសាសរសេរតាមអាន ,វិញ្ញាសាពុទ្ធវិន័យ និងវិញ្ញាសារ​គណិតវិទ្យាក្នុងនាម​មន្ទីរធម្មការ​និងសាសនា​ខេត្តលោក បៀវ ថាន បានធ្វើកា​រអំពាវនាវដល់ព្រះតេជ​គុណ ព្រះសង្ឃ បងប្អូន​ប្រជាពល​រដ្ឋគ្រប់រូប ត្រូវធ្វើការអនុវត្ត តាមអនុសាសន៍​ណែនាំដ៏ខ្ពង់ខ្ពស់របស់​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា​ក្រសួងសុ​ខាភិបាល គឺចូលរួមអនុវត្តវិ​ធានការទប់ស្កាត់ ការ​រីករាលដាលនៃជំងឺកូវីដ19 ឲ្យបានខ្ជាប់ខ្ជួន ព្រោះថាកូវីដ១៩ មិនទាន់ផុត​រលត់នៅឡើយ​នោះទេ ជាពិសេ​សមេរោគបំលែងថ្មីហៅថា អូមីក្រុង ដែលបច្ចុប្បន្ន​កំពុងរីករាលដា​លស្ទើរគ្រប់ទី​កន្លែងនិងរហ័សទៀតផង៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button