ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តក្រុមហ៊ុនអ​ភិវឌ្ឍន៍ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសី​ហនុ ពង្រីកការវិនយោគថ្មីៗបន្ថែមទៀតនៅកម្ពុជា!

(ភ្នំពេញ)៖ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមាន​ប្រសាស​ន៍កោតសរសើរចំ​ពោះភាពលេចធ្លោរនៃការវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា របស់ក្រុម​ CRBC ពិសេសចុងក្រោយនេះ គឺការអភិវឌ្ឍផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុ ដែលជា​គម្រោងទី១ និងជាប្រវត្តិ​សាស្ត្រនៅកម្ពុជា។ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានមានប្រសា​សន៍​លើក​ទឹកចិត្តក្រុមហ៊ុន CRBC ពិនិត្យសក្ដានុពលថ្មីៗ ដើម្បីពង្រីកការវិ​និយោគបន្ថែម​ទៀតនៅ​កម្ពុជា។

ក្នុងឱកាសអនុញ្ញា​តជូនលោក យ៉ាង ជៀ អគ្គនាយកក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) ប្រចាំកម្ពុជា និងសហការី សម្របសម្រួលដោយឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិ​ការក្រសួង​សាធារណការ និងដឹកជញ្ជូន ចូលជួបសម្ដែងការគួរសម នារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តបណ្ឌិត ស សុខា បានចូលរួមអបអរសាទរចំ​ពោះសមិទ្ធផលផ្លូវ​និងស្ពានសរុប​រាប់ពាន់​គីឡូម៉ែត្រ ដែលក្រុមហ៊ុន បានចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីឆ្នាំ​២០០១ មក។

ក្នុងនាមសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានថ្លែងអំ​ណ​រគុណក្រុមហ៊ុន CRBC ដែលបានផ្ដល់អំណោយមនុស្សធម៌ប្រយុទ្ធនឹងជំងឺកូវីដ១៩ ដោយបរិ​ចាគ​ប្រាក់ ចំនួន ១លាន ៣សែនដុល្លារ ដល់រាជរដ្ឋាភិបាល និងកាក្របាទក្រហមកម្ពុជា និងចូលរួម​គាំទ្រថវិកាដ​ល់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង រួមទាំងការសាងស​ង់វិទ្យាស្ថាន​បណ្តុះ​បណ្តាលបច្ចេកទេសសាធារណការ និងដឹកជញ្ជូន ព្រមទាំងបានផ្ដល់​អាហារូបករណ៍ជា​ច្រើនកន្លែងដល់​សិស្ស និងនិស្សិតកម្ពុជា។

ក្រៅពីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានជម្រាបជូនអំពីគោលនយោបាយ និងយុទ្ធសា​ស្ត្រ​បញ្ចកោ​ណរបស់រាជរដ្ឋាភិបាល សក្ដានុពលនៃច្បាប់វិនិយោគថ្មី ព្រមទាំងការធ្វើវិមជ្ឈកា​រផ្ទេរសិទ្ធិស​ម្រេច​គម្រោងវិនិយោគតម្លៃ ៥លានដុល្លារចុះ ទៅឱ្យរដ្ឋបាលរាជធានី ខេត្ត ដើម្បីផ្ដល់​ឱកា​សពង្រីកសក្ដានុពលទាក់ទាញគម្រោងវិនិយោគនៅថ្នាក់ក្រោមជាតិ។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានស្នើក្រុ​មហ៊ុនចិនចូលរួមផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍របស់កម្ពុជា ទៅកាន់សាធារណជ​នចិន និងពិភពលោកផងដែរ។

លោក យ៉ាង ជៀ អគ្គ​នាយកក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន CRBC ប្រចាំកម្ពុជា បានថ្លែងអំ​ណ​រគុណឯកឧត្តមអភិសន្តិបណ្ឌិត ដែលអនុញ្ញាតជូនលោក និងសហការី បានចូលជួបសម្ដែង​ការគួរសម។ លោកអគ្គនាយក ក៏បានជម្រាបឯកឧត្តមអភិសន្តិបណ្ឌិត ថា ក្រុមហ៊ុនសាជីវកម្ម​ស្ពានថ្នល់ចិន CRBC ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនឆាយណា ខមញ៉ូនីខេសិន ខនស្ត្រាក់សិន (CCC​C) ដែល​ជាក្រុមហ៊ុនជំនាញ រចនា សាងសង់ និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅប្រទេសចិន ហើយក៏បានជាប់ចំណាត់ថ្នាក់ទី៦៣ ក្នុងចំណោមក្រុមហ៊ុនកំពូលទាំង៥០០ ក្នុងពិភពលោក។

លោក យ៉ាង ជៀ ក៏បាន​ជម្រាបឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នូវជំនឿចិត្តខ្ពស់ចំពោះរា​ជរដ្ឋាភិ​បាល នីតិ​កាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការធានាលំនឹងសេដ្ឋកិច្ចជាតិ ស្ថិរភាពនយោបាយ និងបរិយាកាសសន្តិសុខ ដែលធ្វើឱ្យក្រុ​មហ៊ុនរបស់លោក​មានភាពកក់ក្ដៅក្នុងការបោះជំហានពង្រីកការវិនិយោគថ្មីៗបន្ថែមទៀត ជាពិសេ​សគ​ម្រោងសាងសង់ផ្លូវល្បឿនលឿន ផ្លូវជាតិ និងស្ពាន តួយ៉ាងផ្លូវល្បឿនលឿនភ្នំពេញបាវិត ភ្នំពេញសៀមរាប និងក្រុងប៉ោយប៉ែតជាដើម។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងក្នុងនាម​សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែង​អំណរគុណក្រុមហ៊ុន​សាជីវកម្មថ្នល់ និងស្ពានចិន CRBC ប្រចាំកម្ពុជា ដែលបានបរិច្ចា​គជូនឯ​កឧត្តម នូវអង្ករ ចំនួន ២៥តោ​ន មីចំនួន ២០០កេសធំ ជូនក្រុមក្រឡាហោមមនុ​ស្សធម៌​បាត់ដំបង នូវអង្ករ ចំនួន ១៥តោន មីចំនួន ១០០កេស និងជូនរដ្ឋបាលខេត្តព្រៃវែង នូវអង្ករចំនួន ១០តោន និងមី ចំនួន ១០០កេស។ ឯកឧត្តមអភិសន្តិបណ្ឌិត បានចាត់ទុកជំនួយនេះថា ពិតជាមាន​សារៈសំខាន់ក្នុងការឆ្លើយតបនឹងតម្រូវការប្រជាពលរដ្ឋ ពិសេសនារដូវទឹកជំនន់ខាងមុខនេះ និងសន្យាប្រើប្រាស់ជំនួយនេះឱ្យចំគោលដៅ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button