ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ក្រើន​រំលឹក​ពីវិធានការ​ការពារការចម្លង​ជំងឺកូវីដ-១៩​ ពិសេស​វីរុស​បំប្លែងថ្មី​អូរមីក្រុង​ ក្នុងអំឡុង​ថ្ងៃទិវា​បុណ្យក្តីស្រលាញ់​​ ១៤ កុម្ភៈ

រាជធានីភ្នំពេញ៖ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញ​សេចក្ដីណែ​នាំ​ក្រើនរំលឹក​ដល់ប្រជាពលរដ្ឋ ស្ដីពីការ​ពង្រឹងវិធា​នការការពារការចម្លង​ជំងឺកូវីដ១៩ ជាពិសេស វីរុស​បំប្លែងថ្មី​អូមីក្រុង អំឡុងថ្ងៃទិ​វាបុណ្យក្តីស្រលាញ់ ១៤​ កុម្ភៈ ។​​

 

ក្នុងសេចក្តីជូនដំណឹងនោះ​បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំ នាថ្ងៃទី១៤ ខែកុម្ភះ បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន ជាពិសេសយុវជន យុវនារី ទោះបី​ជាមិន​មែនជាប្រពៃណីរបស់ខ្មែរ តែនឹងអា​ចមាន​ការជួប​ជុំគ្នា​ដើរកំសាន្ត ឬបរិ​ភោគអាហាររួមគ្នា ជាដើម នាថ្ងៃបុណ្យ​នៃក្តីស្រ​លាញ់​ដែល​ជាទំនៀ​មទម្លាប់រ​បស់​បរទេស ដើម្បី​ចែករំលែក​សេចក្ដីស្រលាញ់ ដល់គ្នា​ទៅវិញទៅមក ចំពោះក្រុមគ្រួសារ មាតាបិតា លោកតា​ លោកយាយ ញាតិមិត្ត មិត្តភក្តិ គូស្វាមី ភរិយា និងគូស​ង្សារ ដែល​សកម្មភាពនេះ អាច​បង្កជា​ហានិ​ភ័យខ្ពស់ នាំឱ្យមាន​ការចម្លងជំ​ងឺកូវីដ១៩ ចូលទៅក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ ជា​ពិសេសវីរុសកូវីដ១៩ បំប្លែងថ្មីអូមីក្រុង ដែល​ជាប្រភេទវីរុសឆ្លងលឿន​ជាងប្រភេទមុនៗ។

 

ដូច្នេះក្រសួងសុខាភិ​បាល សូមក្រើនរំលឹក​ដល់សាធារណជ​នទាំងអស់ ជាពិសេស យុវជនយុវនារី សូមមេ​ត្តា បន្ត​ការប្រុងប្រយ័ត្នខ្ពស់នូវលទ្ធភាព នៃការឆ្លង​វីរុសកូវីដ១៩ ដែលកំពុងត ចរាច​រនៅ​ក្នុងសហ​គមន៍យើង និង​អនុវត្តន៍វិធាន​ការសុខាភិបាល ឱ្យបាន​ម៉ត់ចត់តា​មប្រសាសន៍ណែនាំ ដ៏ខ្ពង់​ខ្ពស់របស់ សម្តេចអគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រកម្ពុជា តាមរយៈ​សារសម្លេងនាយ​ប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ​ដែលបានក្រើនរំលឹកអំពីការការពា​រខ្លួនរ​បស់​បុគ្គល ដោ​យសារ​មាន​ការ​កើនឡើងនៃការចម្លងជំ​ងឺកូវីដ១៩ ជាពិសេសវីរុសបំប្លែងថ្មី អូមីក្រុង នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាក្តីព្រួយបារម្ភរបស់​រាជរដ្ឋាភិបាល ​និងបានអំ​ពាវនាវឱ្យមាន ការកាត់​បន្ថយការជួបជុំក្នុងទ្រង់ទ្រាយធំ ឬការជួបជុំដែ​លមិនចាំបាច់នានា ព្រមទាំង​ត្រូវបន្តអ​នុវត្តន៍​វិធាន ការសុខាភិបាលឱ្យបាន​ពេញលេញ និងម៉ត់ចត់នៅគ្រប់ស​កម្មភាពរបស់បងប្អូន ៕

ព័ត៌មាន​លំអិត​សូម​អាននូវសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ដែលមានដូចខាង​ក្រោ​មៈ

Related Articles

Leave a Reply

Your email address will not be published.

Back to top button