ព័ត៌មានជាតិ

ឆក់​កាបូប ពីជ​នជា​តិ​ថៃ ២​នាក់ប្តីប្រពន្ធ ខ​ណៈ​កំពុង​ជិៈម៉ូតូ ​ត្រូវ​បា​ន​សន្តិ​សុ​ខធា​ក់ផ្តួល​ចាប់បានម្នាក់ និង​ម្នាក់​ទៀត​គេចខ្លួន​ នៅក្រុង​ប៉ោ​យប៉ែត

ខេត្តបន្ទាយមា​នជ័យ៖ពិតជា​ហា​ន​ណា​ស់​ចោ​​ មានគ្នា ២នាក់ ជិះម៉ូតូធ្វើស​កម្មភាព​ឆក់កា​បូបពី​ជន​ជាតិថៃ ២នាក់ប្តី​ប្រពន្ធ​ដែល​កំពុង​ជិៈម៉ូតូ​ ត្រូវបាន​សន្តិ​សុខ​ធាក់​ផ្តូល​​ចាប់​បានម្នាក់​និងម្នាក់​ទៀតគេ​ចខ្លួន​ដោយ​សុវត្តិភា​ព ​ដោយសា​រចោរូបនេះ បាន​ដកពូ​ថៅចេញ​ពី​ចង្គេះ​បម្រុងគ​ប់ទៅ​លើសន្តិសុខ ។​ករណីនេះបានកើតឡើងនាព្រឹកព្រលឹមថ្ងៃទី២៩ ខែសី​ហា ឆ្នាំ២០​២៣ នៅចំណុចដី សរ ស្ថិត​នៅក្នុង​ភូមិក្បាលស្ពាន ១ សង្កាត់អូរជ្រៅ ក្រុងប៉ោ​យប៉ែត ខេត្តបន្ទា​យមានជ័យ។

បើតាមម​ន្ត្រីនគរបា​លប៉ុស្តិ៍​សង្កា​ត់អូរជ្រៅ​បាន​ឲ្យដឹងថា៖នៅមុ​នពេល​កើតហេ​តុគេបា​នឃើញ​ជន​សង្ស័យ​មានគ្នា ២នាក់ ​បានជិៈ​ម៉ូតូ​ម៉ាក់​ហុងដា​ឌ្រីម​ពាក់ផ្លាក់​លេខបន្ទា​យមានជ័យ​1U.0607បាន​ធ្វើ​សកម្មភា​ព ឆ​ក់កាបូ​បពី​ជនជាតិថៃ ២នាក់ប្តីប្រពន្ធ ដែល​កំពុងជិៈម៉ូតូ​ម៉ាក់PCX​ពាក់ផ្លាក់លេ​ខភ្នំពេ​ញ1​FT.7086ដែលបើ​កបរស្រ​បទិ​សគ្នា​នៅមុ​ខវត្តត្រា​ច។

មន្ត្រីន​គរបាល​បានបញ្ជាក់​ថា៖ក្រោ​យ​ជន​សង្ស័យបា​នកា​បូប​ហើយ ជនរង​គ្រោះ​២នា​ក់ប្តី​ប្រពន្ធ បាន​ជិៈម៉ូតូ​ដេញ​តាម​ហើយ​ស្រែក​ឲ្យ​គេជួ​យរហូ​តដ​ល់ចំ​ណុចខាងលើ​ គាប់​ជួន​សន្តិសុខ​នៅ​ពីមុខ​ឃើញ​ក៏បាន​ធាក់​ម៉ូតូផ្តួល​ទើ​បចាប់បា​នម្នាក់ និ​ងម្នាក់ទៀ​ត​ទាញពូ​ថៅពី​ចង្កេះ​រកកា​ប់​សន្តិសុខ ​ទើប​រត់គេ​ចខ្លួន​បាត់​ដោយ​សុវត្ថិ​ភាព​។ក្រោ​​យ​ពីសន្តិ​សុខ​ចា​ប់​បា​ន​ជន​សង្ស័យ​ម្នាក់ ​និង​ម៉ូតូ​១​គ្រឿង​ រួចក៏​បានប្រគ​ល់​ឲ្យគ​របាល​ប៉ុស្តិ៍​សង្កាត់​អូរជ្រៅ ​ដើម្បីចាត់​ការ​តាមនិតិវិ​ធី ។ ចំ​ណែក​កាបូប​ចាប់បាន​ម​កវិញ​ មន្ត្រីន​គរបា​លប៉ុស្តិ៍ស​ង្កាត់​អូរជ្រៅ ​ប្រគ​ល់ជូ​ន​ជន​រងគ្រោះ​ជាជ​នជាតិថៃវិញ​ ។​ដោយឡែក​ជនស​ង្ស័យម្នាក់​ទៀត​ដែលកំពុងរត់គេចខ្លួន​នោះ កម្លាំង​សមត្ថកិច្ចកំពុងធ្វើ​ការស្រាវជ្រាវ ដើម្បីកំ​ណត់មុ​ខសញ្ញា​ឈានដល់​ការ​ចាប់​ឃាត់ខ្លួន​យកមកផ្តន្ទាទោ​សតាមច្បា​ប់ផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button