ព័ត៌មានជាតិ

សមា​គម​ន៍ខ្មែរ-ចិន រៀប​ចំ​ពិធី​លៀង​សា​យភោ​ជ និង​អ​បអរ​បុណ្យចូ​ល​ឆ្នាំថ្មីប្រ​ពៃ​ណី​​ចិន ក្រោម​អ​ធិប​តីភាព​ឯកឧត្តម អ៊ុុំ​ រាត្រី អភិបាលនៃ​គណៈអភិ​បាលខេត្ត​បន្ទាយ​មាន​ជ័យ

(បន្ទាយមានជ័យ)៖សមា​គម​ន៍ខ្មែរចិន ​ខេត្ត​បន្ទាយ​មាន​ជ័យ នា​រាត្រីថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២៤ បា​ន​រៀប​ចំ​ពិធី​លៀង​សា​យភោ​ជ និង​អ​បអរ​បុណ្យចូ​ល​ឆ្នាំថ្មីប្រ​ពៃ​ណី​​ចិន ក្រោម​អ​ធិបតីភាព​ឯកឧត្តម អ៊ុុំ​ រាត្រី អភិបាលនៃ​គណៈអភិ​បាលខេត្តបន្ទា​យមានជ័យ និង​លោក​ជំ​ទាវ ជ័​យ ណារី ​អ៊ុំ រាត្រី ។ពិធី​នេះ​បានធ្វើ​ឡើងនៅបរិវេណសា​លារៀនផី.ឆឹង ស្ថិតនៅ​ភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ​ដោយ​មានការអញ្ជើញចូលរួមពីរឯកឧត្តមស​មាជិក​ព្រឹទ្ធសភា​ រដ្ឋសភា សមាជិកក្រុមប្រឹក្សាខេត្ត និង​លោក លោ​កស្រីគណៈ​អភិបាល​រងខេត្ត ប្រធា​នក្រុមប្រឹក្សាក្រុង គណៈ​អភិបា​លក្រុង មន្ទីរអង្គភាព និងប្រធាន​សមាគមខ្មែរ ចិន ក្រុង ស្រុក ផងដែរ

ប្រធានស​មាគមខ្មែរ.ចិន ខេត្តបន្ទាយមា​នជ័យលោក ឆាន់ ប៊ុនម៉ាន់ បាន​ឡើង​មា​នប្រសាស​ន៍រា​យការអោយ​ដឹងថា៖ សមាគមខ្មែរចិន មានការរីក​ចម្រើនរហូតមកដ​ល់សព្វថ្ងៃនេះ ក៏ដោ​យសា​រប្រទេសជាតិ​យើង​មានសុខ​សន្តិភាព ស្ថេរភាពន​យោបាយ និ​ងការអភិវឌ្ឍន៍ ក្រោមគោល​នយោ​បាយឈ្នះ​ ឈ្នះ របស់​រាជរដ្ឋាភិបា​លកម្ពុជា​។ម្យ៉ាងទៀតប្រជា​ជនកម្ពុជា កំពុងរស់​នៅជាមួ​យនឹងភា​ពសុខដុម​រមនា​គ្រប់​ជាតិ​សាសនា។គ្មានកា​ររើស​អើងប្រជា​ជនគ្រប់រូ​បទទួលបា​នសិទ្ធិពេញ​លេញក្នុង​ការ​គោរពប្រតិបត្តិ បាននៅ​ជំនឿសាស​នានិងទំនា​មទម្លាប់ប្រពៃណី​ដោយសេរី ដូច​ជា​យើងបាន​បង្កើតស​មាគមខ្មែរចិន នាពេលនេះជាដើម។

លោក ឆាន់ ប៊ុនម៉ាន់ បានបញ្ជាក់​ថាការរៀបចំកម្មវិធី​នាយរាត្រីនេះឡើង​ក្នុង​គោលបំ​ណង​ លើកស្ទួយ​ប្រពៃ​ណីល្អភូផ​ង់នេះ និង​ដើម្បីប​ង្កើន​ភាព​សាមគ្គីភាព ​ភត្តីរ​ភាពឱ្យ​កាន់តែប្រសើរ និងរឹង​មាំឋិ​តថេ​រចីរកា​ល

ថ្លែងនៅក្នុងកម្មវិធីនោះ​ឯកឧត្តម ​អ៊ុំ រាត្រី បានមានប្រសាសន៍លើក​ឡើងថា៖ រយៈពេ​លជាង​៤៣ឆ្នាំ​ផ្តើមចេ​ញពី​ថ្ងៃជ័​យជម្នះ ៧​មករា ១​៩៧៩ កម្ពុជាក្រោម​មាគ៌ាដឹក​នាំដ៏ត្រឹ​មត្រូវរបស់​ប្រមុខរាជរដ្ឋាភិ​បាលកម្ពុជា​សម្ដេច​តេជោ ហ៊ុន សែន បានជម្នះរាល់ឧបសគ្គ ស​ម្រេចបា​នសមិទ្ធផលធំៗ ជាប្រវត្តិ​សា​ស្រ្ត ជាច្រើន….ជាពិ​សេ​សសូមចូល​រួមគាំទ្រប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្នុង​ការដឹកនាំ​ដែលមា​នសម្ដេចម​ហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋម​ន្ត្រីនៃ​ព្រះរាជាណា​ចក្រកម្ពុជា

ឯកឧត្តម បានបញ្ជាក់ថា៖ ដើម្បីឆ្លើយតបទៅនឹងការគាំទ្រពីសំណាក់បងប្អូនខ្មែរ ជាប់ខ្សែស្រ​ឡា​យចិន​គណៈគ្រប់​គ្រងខ្មែរ.ចិន ត្រូវខិ​តខំ​បម្រើឱ្យអស់ពីចិត្តពីថ្លើម ដល់មហាជន​គ្រប់លំដាប់ថ្នា​ក់ក្នុងក្រុង ខេត្ត សហការ​ជិតស្និទ្ធ និងអាជ្ញាធរ​ដែនដី​ដើម្បីរួម​គ្នាកសាងអ​ភិវឌ្ឍន៍មាតុភូមិជា​តិយើងឱ្យកាន់​តែរីកចម្រើនជាពិ​សេស គ​ណៈគ្រប់គ្រងទាំងអស់ត្រូវបន្តអភិវឌ្ឍន៍សាលារៀន ផី ឆឹង ដែល​ជាថ្នាបណ្ដុះ​បណ្ដាលចំ​ណេះដឹងដ​ល់សិស្សានុ​សិស្សឲ្យក្លាយ​ជាទំពាំងស្នង​ឬស្សីជាសស​រទ្រូងដ៏រឹងមាំរប​ស់សង្គមជា​តិយើងនាពេលអនាគតផងដែរ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button