ព័ត៌មានជាតិ

ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា និងលោកជំទាវ កែ សួនសុភី បាននាំយកអំណោយទៅចែកជូនកុមារកុំព្រានៅមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់

ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ​នៅ​ព្រឹកថ្ងៃទី​១៤ ខែមករា ឆ្នាំ២០២៣ នេះ បានអញ្ជើញ​អមដំណើ​រលោ​កជំទា​វឧកញ៉ា អគ្គមហា​ឧបាសិ​កាពុទ្ធ​សាសនូបត្ថម្ភក៍ប​ណ្ឌិត ម៉ៅ ​ម៉ាល័យ កែ គឹ​មយ៉ាន ឯកឧត្តម ស សុខា រដ្ឋលេ​ខាធិកា​រក្រ​សួងអប់​រំ យុវជ​ននិងកីឡា និង​ជា​ប្រធា​នមណ្ឌល ​កុមារកំព្រា វិសាខា​នៃក្តី​សង្ឃឹមវ​ត្តខ្ចាស់​និង​លោ​កជំទាវ កែ ​សួនសុភី រួមក្រុម​ការងារ មន្ត្រីរាជការ បាន​នាំយ​កអំណោយ ជាសម្ភារ:សិក្សាស​ម្រាប់​ឆ្នាំ២០​២៣ និងគ្រឿងឧ​បភោគ បរិភោគ ទៅ​ចែកជូនកុមារកំ​ព្រា នៅមណ្ឌលកុមារកំព្រា វិសា​ខា នៃក្តី​សង្ឃឹ​មវត្តខ្ចាស់ ស្ថិតនៅភូមិខ្ចាស់ ​ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ។

អំណោ​យដែលត្រូវ​ចែ​កជូនកុមារ​កំព្រា​រួមមាន ៖

អាវសិស្ស​សាលាបឋម ចំនួន ៥៣ឈុត គិតជាថវិកា ៣៧១ដុល្លារ

អាវសិស្ស​សាលាវិទ្យាល័យ ចំនួន ៧៣ឈុត គិតជាថវិកា ៥៨៤ដុល្លារ

អាវកីឡា ​ចំនួន ១២៦ឈុត គិតជាថវិកា ៥០៤ដុល្លារ

អង្ករ ២​តោ​ន គិតជាថវិកា ១,១៦៦ដុល្លារ

មី ចំនួន​ ៥កេសធំ គិតជាថវិកា ១៧៥ដុល្លារ

ត្រី ខ ចំនួ​ន ១០កេសធំ គិតជាថវិកា ៧២០ដុល្លារ

ទឹកសូរាស ចំនួន ២០កេស គិតជាថវិកា ២២០ដុល្លារ

ទឹក​ក្រូច ចំនួន២០កេស គិតជាថវិកា១៤០ដុល្លារ

ទឹកផ្លែឈើ ចំនួន២០កេស គិតជាថវិកា ១៧០ ដុល្លារ

១០ទឹកសុទ្ធ ​ចំនួន ៥០កេស គិតជាថវិកា ៧៥ដុល្លារ

១១គ្រឿងបំពងសំលេង ១ឈុត គិតជាថវិកា ៨៩០ដុល្លារ

១២ថវិកាសំ​រាប់ផ្គត់ផ្គង់ទូទៅ​ក្នុងមណ្ឌល ១២,៧០០,០០០រៀល(ដប់ពីរលាន ចិតសិបម៉ឺ​នរៀល ) គិ​តជា​ទឹកប្រាក់សរុបចំ​នួន ៨,៣២៤ដុល្លារ។

ក្នុងឱកាសនោះ​ឯកឧត្តម ​ស សុខា ​ក៏បានអំពាវនាវ ​សូមឱ្យប្អូនៗ ​ក្មួយៗ ​ពេលសិក្សា សូមប្អូន​ៗត្រូវ​ខិតខំសិ​ក្សារៀនសូត្រ ​ស្តាប់ដំបូន្នាន ​លោកគ្រូ អ្នកគ្រូ ដើម្បីក្លាយ​ជាទំពាំង​ស្នងឬស្សី កូនល្អ សិ​ស្ស​ល្អ និង​ជាក្មេងល្អស​ម្រា​ប់សង្គម ហើយ​យកចំណេះ​ ជំនាញទៅ​ប្រើឲ្យចំគោលដៅ និងរួមគ្នាអ​ភិវឌ្ឍន៍​ប្រទេសកម្ពុជា​ឲ្យកាន់តែរី​កចម្រើន​នៅពេល​អនាគត ។

ក្រោយចប់​កម្មវិធី ​ក៏​មា​នបាយ​សា​មគ្គី​ជូន​កូនៗ ក្មួយ​ ជាកុមារ​កំព្រា និង​ក្រុមការងារ ប្រកោបដោ​យភាពស្និ​តស្នាល ​និងស្នាមញញឹម ​ផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button