ព័ត៌មានជាតិ

កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅសាលា​ដំបូង​ខេត្តពាក់ព័ន្ធករណី រំលោភលើ​ទំនុកចិត្ត

(បន្ទាយមានជ័យ)៖ ​កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត ដឹកនាំដោយលោក វរ​សេនីយ៍​ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន​កងរាជអា​វុធហត្ថក្រុង នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ បាន​ឃាត់ខ្លួនជនសង្ស័យម្នាក់ ករ​ណីរំលោភ​លើទំនុកចិត្ត ដែលបាន​ប្រព្រឹត្តកា​លពីវេលាម៉ោ​ង០២និង០០​នាទី ថ្ងៃទី១​៤ ខែកញ្ញា នៅចំ​ណុចភូមិផ្សារ​កណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត តាមដើ​មបណ្តឹងឈ្មោះ ថា សេងហុង ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិអណ្តូងថ្ម សង្កា​ត់ផ្សា​រកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរា​ជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យ​ដឹងថា ជនសង្ស័យឈ្មោះ អ៊ី​ វិនទីន (ហៅង៉ា) ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងកំ​ណើតស្រុក​រតនមណ្ឌល ខេត្តបា​ត់ដំបង។

លោក វរសេនីយ៍ត្រី នួន នីណារ៉ូ បន្តថា កាលពីវេលាកើ​តហេតុជនរងគ្រោះបានជិះម៉ូតូម៉ាក ហុង​ដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១​២ ពាក់ស្លាក់លេ​ខ ភ្នំពេញ 1BC-8221 ទៅម្ដុំការ៉ាស់​សាំង​ផ្សារក​ណ្តាល ក៏បានជួ​បជនស​ង្ស័យ ដែលទើបតែ​ស្គាល់គ្នា ហើយជនសង្ស័យ​បាន​មកសុំខ្ចីម៉ូតូរបស់ខ្លួន ថា១០​នាទីនឹង​យកមកឱ្យវិញ ស្រាប់​តែជន​សង្ស័យយកទៅបា​ត់មិនឃើញមកវិញ។ ក្រោយ​ទទួលបា​នពាក្យបណ្តឹង កម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថក្រុង ធ្វើការស្រាវជ្រាវកំណត់​មុខសញ្ញា ជនសង្ស័​យបា​នទៅ​សម្ងំលា​ក់ខ្លួននៅ​ខេត្តបាត់ដំបង ។ ដោយ​ទទួល​បានការអ​នុញ្ញាតពីលោកឧត្ត​មសេនី​យ៍ត្រី បោន ប៊ិន មេបញ្ជាការ​កងរាជ​អាវុធហត្ថខេត្ត និ​ងមានកា​រសម្របសម្រួលពី ឯកឧត្ដម កើត វណ្ណារ៉េ​ត ព្រះរា​ជអាជ្ញា អមសាលាដំបូង កម្លាំងមូ​លដ្ឋានកងរាជអា​វុធហត្ថក្រុង​ប៉ោយប៉ែត និងខេត្ត កងរា​ជអាវុធហត្ថខេត្តបន្ទាយមានជ័យ សហ​ការជាមួយកម្លាំងកង​រាជអាវុធហត្ថខេត្តបាត់ដំបង បាន​ធ្វើការឃា​ត់ខ្លួនជ​នសង្ស័យ ព្រមទាំងដកហូតវត្ថុតាង នៅចំ​ណុចខាង​លិចរង្វង់មូលលោកតារែកក្រូច ស្ថិ​តក្នុងភូមិម្ភៃឧស​ភា សង្កាត់ស្វាយ​ប៉ោ ក្រុង​បាត់ដំបង ហើយ​យកម​កសួរនាំ នៅមូលដ្ឋាន​កងរាជអាវុធ​ហត្ថក្រុង​ប៉ោយប៉ែត ដើម្បីចាត់ការបន្តតាមនីតិវិធី។

ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបាន​យកម៉ូតូរប​ស់ជ​នរងគ្រោះ ពិតប្រាកដមែន ដោយយក​ទៅដាក់បញ្ចាំ។ ដោយផ្អែកលើចម្លើយសារភាព និងវត្ថុតាង ជាក់ស្តែង​កម្លាំងមូលដ្ឋានកងរា​ជអាវុធហត្ថក្រុង បានកសាង​សំណុំរឿងប​ញ្ជូនមកកាន់បញ្ជាការ​ដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័​យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូន​ទៅសា​លាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ ២០២៣ ដើម្បីអនុវត្តតាមនីតិវិធី ។ ចំណែ​កម៉ូតូ កម្លាំងមូលដ្ឋានកងរាជ​អាវុធហត្ថ បានប្រគល់​ជូនជនរ​ងគ្រោះវិញហើយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button