ព័ត៌មានជាតិ

ប្រកាសចូលកាន់តំណែងជាអភិបាលរង ស្រុក ក្រុងទូទាំងខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខ​តំណែងអភិបាលរង ស្រុក ក្រុង និងនា​យក​រដ្ឋបា​លសាលាស្រុក ក្រុងទូទាំងខេត្តបន្ទាយមានជ័យស​រុបចំនួន ២១រូប នៅសាលា​ខេត្តប​ន្ទាយមា​នជ័យ នាព្រឹក​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម អ៊ុំ រាត្រី អភិបាល​នៃគណៈអភិ​បាលខេត្តបន្ទាយ​មានជ័យ បានមានប្រសា​សន៍ថា ​ក្រោយពីទទួលបានមុខតំណែងនេះយើងត្រូវរួមគ្នា​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នានា​ជូន​ប្រជាព​លរដ្ឋ ​។បន្ទាប់ពីគ​ណៈអធិ​បតីបាន​ប្រគល់សេចក្ដីស​ម្រេច ភារកិច្ចជូ​នដល់អស់​លោក លោកស្រី និងការ​ប្តេជ្ញាចិត្ត ចូលបំពេញភា​រកិច្ចទទួល​ខុសត្រូវ​តាមមុខងា​ររៀងៗខ្លួន របស់​អភិបាល​រងស្រុក ក្រុងរួចមក។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបានមានប្រសាសន៍បញ្ជាក់ថា ដើម្បីពង្រឹងប្រសិទ្ធភាពនៃការដឹកនាំ និងការគ្រប់គ្រងទៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិនីមួយៗ យោង​តាមច្បាប់ស្ដី​ពីវិសោធនកម្មមាត្រា ១៤០ នៃច្បាប់ស្ដីពីការគ្រប់​គ្រងរដ្ឋបា​លរាជធានីស្រុក ក្រុង ខណ្ឌ ក្នុងគោល​បំណងកែសម្រួល គណៈអ​ភិបាលរង ស្រុក ក្រុង ដើម្បីរ៉ាប់រង អនុវត្តមុខ​ងារនិងអនុវត្តតួនា​ទីរបស់ខ្លួនឲ្យទទួលបានជោគជ័យ មានប្រសិទ្ធ​ភាព ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ និងការអនុវត្ត​សេដ្ឋកិច្ចស​ង្គមនៅមូល​ដ្ឋាន។

ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្ត បានធ្វើការផ្ដាំផ្ញើដល់អស់លោក លោកស្រី ដែលត្រូវបា​នទ​ទួលតំ​ណែងថ្មីនា​ថ្ងៃនេះ​គឺត្រូវយ​កចិត្តទុកដា​ក់អប់រំណែនាំ បកស្រាយ​បំភ្លឺជូ​នប្រជាព​លរដ្ឋឲ្យបា​នទាន់​ពេល​វេលា នូវរា​ល់​សកម្មភាព​បំផុសបំផុល ការផ្សព្វផ្សាយ​ព័ត៌មានមិនពិត ចរិតអុចអាល បង្កឲ្យ​មានហឹង្សាក្នុងសង្គម ខិតខំបំផុសអ​ប់រំប្រជា​ពលរដ្ឋឲ្យចូលរួមគោរពច្បាប់ ចូលរួម​ការពារផ​លប្រ​យោជន៍សាធារណៈ ផ្ដល់ប្រយោជន៍​សហគម​ន៍ជៀសវាង​ការចូលរួមក្នុង​សកម្មភាព​ទាំ​ងឡាយណា ដែលផ្ទុយពីច្បាប់ ក៏ដូចស​កម្មភាព​ប៉ះពាល់ដល់សន្តិភាព និងស្ថេរភា​ពនយោបាយ។ និង​ជំរុញបំផុស​គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសន្តិភា​ពរបស់រា​ជរដ្ឋាភិបាលដែលមាន​លក្ខណៈសម្បត្តិ ៧ យ៉ាង ឱ្យកាន់តែមានប្រសិទ្ធភាព ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button
kmKhmer