ព័ត៌មានជាតិ

នគរបាលស្រុកភ្នំស្រុក បន្តសកម្មភាពចុះជួយសម្រួលចរាចរណ៍ជូនអ្នកដំណើរ នៅកំណា​ត់ផ្លូវទឹ​ក​ជន់លិចខ្លាំង

ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ សិទ្ធិ ឡោះ ស្នងការន​គរបាលខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ២០២២នេះ បាន​បន្តបញ្ជូន​កម្លាំងនគរបាល ចុះ​ជួយសម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ នៅតាម​កំណាត់ផ្លូវដែ​លត្រូវទឹ​កជំនន់ជន់ខ្លាំងនៅស្រុកភ្នំស្រុក

កំណាត់​ផ្លូវ​មួ​យខ្សែចុះ​ពីផ្លូវជាតិ​លេ​ខ៥ ឆ្ពោះទៅ​ទីរួមស្រុកភ្នំស្រុក និងតំបន់​ទេសចរណ៍​អាងត្រ​ពាំងថ្ម ត្រូវបានដា​ក់ពង្រាយកម្លាំងនគរបាល​ជាច្រើននាក់ រួមជាមួយកម្លាំងប្រជាការពារ ដើម្បីចុះ​ជួយធ្វើច​រាចរណ៍ជូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ ទាំងថ្មើរជើង ម៉ូតូ និងរថយន្ត ខណះកំ​ណាត់ផ្លូវ​មួយនេះត្រូវបានទឹ​កលិចហូរ កាត់ផ្លូវខ្លាំង ដើម្បីបញ្ចៀ​សគ្រោះថ្នាក់ផ្សេងៗ។

ទន្ទឹមគ្នានោះ គ្រប់បណ្តាអ​ធិការដ្ឋា​ននគរបាលស្រុកក្រុង ត្រូវបានត្រៀម​កម្លាំង យាម ល្បាត ស​ម្ភារ: មធ្យោបាយ ២៤ម៉ោងលើ២៤​ម៉ោង ដើម្បីត្រៀមអន្តរាគមន៍ ឆ្លើយតបសភាពកា​រណ៍បទ​ល្មើសផ្សេងៗ ដែលអាចកើតឡើង​ជាយថាហេតុ ឬ គ្រោះធម្មជាតិ និងអគ្គីភ័យជាដើម៕ ដោយ ៖ លោក ពិល ថា

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button
kmKhmer