ព័ត៌មានជាតិ

នៅទី​បញ្ជា​ការ កងពល​តូចថ្មើរជើ​ងលេខ៥១ បើកកិច្ច​ប្រជុំបូក​​សរុបលទ្ធផល​ការងារ​យោធា​សន្តិសុ​ខ​ប្រចាំ​ខែ​កក្ក​ដា និងដាក់ទិសដៅអនុវត្តបន្ត

(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ ​កងពលតូចថ្មើរជើងលេខ៥១ នា​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ២០២២ អញ្ជើញជា​អធិបតីក្នុងកិច្ចប្រជុំបូកសរុ​បលទ្ធផលការងារយោធាសន្តិសុខ​ ប្រចាំ​ខែកក្កដា ឆ្នាំ២០២២ និងផ្សព្វផ្សាយ​ទិសដៅឣនុវត្តបន្ត ខែសីហា ឆ្នាំ២០២២ នៅទីបញ្ជា​ការកង​ព​លតូ​ចថ្មើរជើងលេខ៥១ ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយ​មាន​ជ័យ។ កិច្ចប្រជុំនេះមានការចូលរួមមានពីលោកមេបញ្ជាការ​រង កងពល នាយសេនាធិការ នាយ​សេនាធិការរង ការិយាល័​យទាំង៩ កងអនុសេនាធំចំណុះកងពលទាំង៧ និងវរសេនាតូចថ្មើរ​ជើងទាំង៤

 

លោកមេបញ្ជា​ការកងពល បានធ្វើការកោត​សរសើរ​ដល់​គ្រប់បណ្តាអង្គភាព​ខិតខំយក​ចិត្តទុកដា​ក់អនុវត្តតា​​មផែនការដែលថ្នាក់លើប្រគល់ជូន នូវតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាម​ផែនការ ការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ ។លោកមេបញ្ជាការកងពល បាន​សង្កត់ធ្ងន់ថា គ្រប់ក​ងឯកភាពត្រូវបន្តយកចិត្តទុកដា​ក់ការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ ធានា​បំពេញ​បន្ថែមដល់ការហូបប្រចាំថ្ងៃរបស់កងទ័ព រួមទាំងជួយផ្គត់ផ្គង់ដល់កម្លាំងជួរមុខ និងចែក​រំលែកដល់គ្រួសារកងទ័ពដែលមានជីវភាពខ្វះខាត ក្នុងស្ថានភាពនៃការឆ្លងរីក​រាលដាលជំងឺកូវីដ១៩​នេះ ក្នុងនោះក៏ត្រូវត្រួតពិនិត្យ និងតៀមកម្លាំង មធ្យោបាយ សម្ភារ ឲ្យបានតាមផែនការ ធានា​ចេញបំពេញបេ​សកកម្មតាមបទបញ្ជា បានទាន់ពេលវេលា និងទទួលជោគជ័យ ជាពិសេសការ​ត្រៀមសម្រាប់ជួយសង្រ្គោះ ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ដោយសាររយះ​ពេលប៉ន្មាន​ថ្ងៃចុង​ក្រោយនេះភ្លៀងបន្តធ្លាក់ជាប្រចាំ ដោយខេត្តបន្ទាយមានជ័យ ដែលតែងតែ​រងគ្រោះជារា​ងរាល់ឆ្នាំ ចាំបាច់យើងត្រៀមទុកជាមុន។ក្នុងឱកា​សនោះដែរ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានអញ្ជើ​ញប្រគល់លិខិតសរសើរ និងរង្វាន់អម ដល់យោធិនដែលមានស្នាដៃល្អប្រចាំខែកក្កដា ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button