ព័ត៌មានជាតិ

ជនសង្ស័​យម្នាក់ ត្រូវ​កម្លាំងន​គរបាលប្រឆាំងគ្រឿងញៀន ចា​ប់ឃាត់ខ្លួនតា​មដីកា​បង្គាប់របស់តុ​លា​កា​រខេត្តបន្ទាយមានជ័យ ពា​ក់ព័ន្ធករ​ណីគ្រឿង​ញៀន

(បន្ទាយមា​នជ័យ)៖​កម្លាំង​ន​គរបា​លការិយាល័យ​ជំនា​ញប្រឆាំ​ងគ្រឿង​ញៀន ដឹកនាំ​ដោយ​លោកវ​រសេនីយ៍​ទោ ស្រី សារ៉ុម ប្រធាន​ការិយាល័យ សហ​ការជាមួយកម្លាំងន​គរបាលនៃ​អធិការដ្ឋាន​ក្រុងសិ​រីសោភ័ណ កាលពីថ្ងៃទី២៩ ​ខែមីនា ឆ្នាំ២០២២ បានចុះ​អនុវត្តន៍ដីកាបង្គាប់​ឲ្យចាប់ខ្លួន លេខៈ ១៤ ព្រទ ចុះថ្ងៃទី០៣ ០២.២០២២ ដោយ​លោក ព្រុំ ម៉ូនីន ចៅក្រម​ស៊ើប​សួរនៃសា​លាដំបូង​ខេត្ត​បន្ទា​យ​មានជ័យ បានចាប់ខ្លួន​ជនសង្ស័យឈ្មោះ ធឿង ប៊ុនធាន (ប៊ុនធៀន) ភេទប្រុស អាយុ៣​៨​ឆ្នាំ រស់​នៅ​បន្ទប់​ស្នាក់នៅ ស្ថិតនៅក្នុងភូមិអូរ​អំបិល សង្កាត់អូ​រអំបិល ក្រុងសិរីសោភ័ណ​។ក្នុងប្រតិបត្តិកា​រណ៍បង្ក្រាបនោះ​កម្លាំងបានឆែកឆេរ បន្ទប់ស្នាក់​នៅរបស់​ជនសង្ស័យ បានរកឃើញវត្តុ​តាងរួមមាន៖ ១ដបកែឆ្នៃសម្រាប់ជក់ថ្នាំញៀនចំនួន១

ម្សៅក្រាមសថ្លា ចំនួន១០ថង់

សំបកថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន

កូនជញ្ជីងចំនួន១ ។

 

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួលផែនការ​ងារន​គរបាលប្រឆាំងគ្រឿងញៀន នៃស្នង​ការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្រោយពីឃាត់ខ្លួន​ នគរបាល​ជំនាញ​ប្រឆាំង​គ្រឿ​ងញៀន​បា​ននាំ​ជនសង្ស័យ​មក​ការិយាល័យជំនាញ ដើម្បីធ្វើការសាកសួរ ដើម្បីបន្តរក​មុ​ខ​សញ្ញា​ពាក់ព័ន្ធ​តាម​ឃាត់ខ្លួន ដើម្បីចាត់​ការនីតិវិធីច្បាប់ រួចបញ្ជូន​ជនសង្ស័យខាងលើ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ចាត់កា​រតាមនិតិវិធីច្បាប់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button