ព័ត៌មានជាតិ

អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ឧត្ដមទីប្រឹក្សាផ្ទាល់ សម្តេចព្រះអភិសិ​រីសុគន្ធាមហា​សង្ឃរាជាធិប​តីកិត្តិឧទ្ទេស​បណ្ឌិត បួរ គ្រី យាងចុះសាកសួរសុខទុក្ខ និងនាំយកនូវព្រះអំណោយដ៏ថ្លៃថ្លា ចែក​ជូន​ដល់​ប្រជានុរាស្ត្រក្រីក្រនៅខេត្តត្បូងឃ្មុំ

(ខេត្តត្បូងឃ្មុំ)៖នៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ឧត្ដមទី​ប្រឹក្សាផ្ទាល់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី អមដំណើរ​ដោ​យឯកឧត្តមលី រដ្ឋា ឯកឧត្ដម សាប់តារា និងឯកឧត្ដមជួប រ៉ាឌូ បានចុះសួរសុខទុក្ខ និងនាំយក​នូវព្រះអំណោយដ៏ថ្លៃថ្លាចែកជូនដល់ប្រជានុរាស្ត្រក្រីក្រ ស្ថិតក្នុងភូមិ ជើ​ងអង ឃុំកណ្តុលជ្រុំ ស្រុកព​ញាក្រែក ខេត្តត្បូងឃ្មុំ។

 

ស្ថិតក្នុងឱកា​សប្រកបដោយក្តីអំណរ អ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិទ្ធិដែនសព្វព្រះទ័យជ្រះថ្លា និងសោ​មន​ស្សរីករាយយ៉ាងក្រៃលែងចំពោះវត្តមាន ព្រះមេគណខេត្ត ព្រះចៅអធិការ លោកអាចារ្យ លោក​មេឃុំ លោកមេភូមិ អជ្ញាធរមូលដ្ឋាន និងប្រជាពុទ្ធបរិស័ទបានរួមសាមគ្គីទទួលស្វាគមន៍ បដិសណ្ឋា​រកិច្ចយ៉ាងកក់ក្ដៅបំផុតហើយ បានសំណេះណាលសាកសួរសុខទុក្ខអំពីជីវភាពរស់នៅ និងកា​រប្រកបរ​បរអាជីវកម្ម​របស់បងប្អូនប្រជា​នុរាស្ត្រនៅក្នុងតំបន់នោះប្រកបដោយសេចក្តីស្និទ្ធិស្នាល និ​ងស្នាមញញឹម​ដោយមើលឃើញពីទុក្ខលំបាករបស់ប្រជានុរាស្ត្រ ។

 

អ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិទ្ធិដែន ព្រមទាំងឯកឧត្ដម ទីប្រឹក្សាផ្ទាល់ និងសហការី​បាននាំយកនូ​វព្រះអំ​ណោយចែកជូនដល់ស្រ្តីទុគ៌តខ្វះទីពឹង ជនពិការ និងចាស់ជរាក្រីក្រខ្វះខាត ដើម្បីរួមចំណែ​កជួយស​ម្រាល​ដល់ជីវភាពរស់នៅរបស់ពួកគាត់។

 

ព្រះអំណោយ​ដែលត្រូវចែកជូនដល់បងប្អូនប្រជានុរាស្ត្រចំនួន៣០០​គ្រួសារ ក្នុង១គ្រួសារៗ​ទទួល​បាន អង្ករ២៥គីឡូទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខកំប៉ុង១យួរ និងថវិកាចំនួន​២ម៉ឺនរៀសម្រាប់​៧០គ្រួសារ ។ចំណែក២៣០គ្រួសារផ្សេងទៀតទទួលបា​នកញ្ចប់ថវិកាក្នុងមួយគ្រួសារចំ​នួន៣ម៉ឺន​រៀល ព្រមទាំង​ថវិកាជូនលោកមេឃុំ មេភូមិ ប្រជាការពារ​និងបាន​ប្រគេន​ទេយ្យ​ទានដល់ព្រះសង្ឃ​ដែលគង់ចាំព្រះ​វស្សាក្នុងទីអារាមវត្តនោះផងដែរ។

 

ថ្លែងក្នុងពិធីសំណេះសំណាលនោះអ្នកអង្គម្ចាស់ មានបីតិសោមនស្សរីករាយពន់ពេកចំ​ពោះការ​ទទួលប​ដិសណ្ឋារកិច្ច ប្រកបដោយស្នាមញញឹមរួបរួម​សាមគ្គីគ្នាបំពេញបុណ្យកុសល​ជូនដល់បុព្វបុរ​សគ្រប់ជំនាន់ និង សូមលើកហត្ថាប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រៃគុណកែវទាំងបី ឬទ្ធីបារមីខ្លាំ​ងខ្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះមហានគរ សូមអោយប្រជា​នុរាស្ត្រគ្រ​ប់រូបសមប្រកបតែនឹងសេចក្តីសុខសេចក្តីចម្រើនរុងរឿងរួចចាកផុតពីរោគាព្យាធិ ឬ អន្តរា​យ​ផ្សេងៗ ដោយអានុភាពនៃគុណបុណ្យបុព្វបុរស និងទេវតាឆ្នាំថ្មី សូមជួយថែរក្សាការពារ អភិបាល​ប្រោះព្រំ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើគ្រប់ប្រការ កើតមានដល់បងប្អូនប្រជា​នុរាស្ត្រ​ខ្មែ​រគ្រប់ស្រទាប់វណ្ណះ រកទទួលទានមានបានគ្រប់ក្រុមគ្រួសារ ។

 

ទាំងព្រះមេគ​ណខេត្ត ព្រះចៅអធិការ លោកអាចារ្យ លោកមេឃុំ លោកមេភូមិ អជ្ងាធរមូលដ្ឋាន និងប្រជា​នុរាស្រ្ត មានសេចក្តីត្រេកអរយ៉ាងពន់ពេកចំពោះវត្តមាន អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន និងឯកឧត្តម ទីប្រឹក្សា ដែលជាសហការី បានយាង និងអញ្ចើញ​មកដល់មូលដ្ឋាន​ប្រជានុរា​ស្ត្រក្រី​ក្រដោយផ្ទាល់ និងសូមថ្លែង អំណរអរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះទឹកព្រះទ័យ អាណិតស្រ​លាញ់​ប្រជានុរាស្ត្ររបស់ព្រះអង្គ ហើយសូមថ្វាយព្រះពរ សូមអ្នកអង្គម្ចាស់មា​នព្រះសុខភាពល្អប​រិបូរណ៌ ព្រះជន្មាយុយឺនយូរ បន្តសកម្មភាពមនុស្សធម៌ជួយដល់ប្រជានុរាស្រ្តខ្វះខាតបន្ថែមទៀត។

 

ជាទីបញ្ចប់ អ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិទ្ធិដែន សូមផ្តាំផ្ញើដល់បងប្អូនប្រជានុរាស្ត្រខ្មែរទាំងអស់​សូមមាន​សាមគ្គីភាព ភាតរភាព ចេះជួយគ្នាទៅវិញទៅមក រួមកម្លាំងគ្នាជាធ្លុងមួយ ដើម្បីចូលរួមជួយ​ថែរក្សា​កា​រពារ កេរតំណែលបុព្វបុរសដូនតា និងកសាងមហានគរដ៏បវរមួយនេះអោយបានរុងរឿង ឋិតឋេរចេរកាលជានិច្ចនិរន្តរ៍តរៀងទៅ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button