ព័ត៌មានជាតិ

សាខា​កាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានផ្តល់ជែលលា​ងដៃ ដល់មន្ទីអង្គភាព​នានាក្នុង​ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ដោយមា​នការយកចិត្តទុ​កដាក់ដ៏ខ្ពង់ខ្ពស់​ពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកា​កបាទក្រហម​កម្ពុជា ក្នុងការ​គិតគូរដល់​សុខភាពរ​បស់​មនុស្សគ្រប់​រូបក្នុងបរិ​បទជំងឺកូវីដ១៩​ដែលបច្ចុប្បន្ន​ជំងឺមួយនេះ​មិនទាន់រលា​យផុតនៅ​ឡើយនោះ​នារសៀល​ថ្ងៃចុងសប្ដាហ៍កន្លង​ទៅថ្មីៗនេះ

ខេត្តបន្ទាយមានជ័យ៖ដោយមា​នការយកចិត្តទុ​កដាក់ដ៏ខ្ពង់ខ្ពស់​ពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកា​កបាទក្រហម​កម្ពុជា ក្នុងការ​គិតគូរដល់​សុខភាពរ​បស់​មនុស្សគ្រប់​រូបក្នុងបរិ​បទជំងឺកូវីដ១៩​ដែលបច្ចុប្បន្ន​ជំងឺមួយនេះ​មិនទាន់រលា​យផុតនៅ​ឡើយនោះ​នារសៀល​ថ្ងៃចុងសប្ដាហ៍កន្លង​ទៅថ្មីៗនេះ សា​ខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយ និយាយបានធ្វើការ​បែងចែក​ជែលលាង​សម្អាតដៃជូនដល់មន្ទីរអង្គភា​ពនានា ក្នុងខេត្ត​ដែលទទួលបា​នពីថ្នាក់កណ្ដា​លកាកបាទក្រហមកម្ពុជា​ចំនួន៧៤០កេស ជំហានទី២ ដែលជាជំនួយរបស់ក្រុមហ៊ុន ហ័នយ៉ា ហ៊ី ចុង Cambodi​a co,Ltd

 

ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសា​ខាកាកបាទក្រហមខេត្ត បានមានប្រសាសន៍ថា ក្រោម​ការ​ដឹក​នាំរបស់សម្ដេចប្រ​ធានកាកបាទ​ក្រហមកម្ពុជា បានឧបត្ថម្ភគាំទ្រជា​បន្តបន្ទាប់​ទាំងសម្ភារៈ និងគោល​ការណ៍ដឹក​នាំបាន​ទាន់ពេល​មានប្រសិទ្ធភាព ព្រមទាំងលើក​ទឹកចិត្តដល់​កម្លាំងប្រតិបត្តិការ នៅមូលដ្ឋាន​ក្នុងកា​រប្រយុទ្ធប្រឆាំ​ងជំងឺកូវីដ១៩។ឯកឧត្តមបន្តថា បច្ចុប្បន្នយើង លោកកំពុងរស់​នៅជាមួ​យជំងឺ​រាតត្បាតកូវីដ១៩ អស់រយៈពេលពីរឆ្នាំ​កន្លងមកហើយ​តែយើងទាំង​អស់គ្នាមិន​អាច​ដឹងថា ជំងឺដ៏កា​ចសាហាវនេះ​វានឹងបន្តរយៈពេ​លប៉ុន្មានទៀត ហើយមកទល់ពេលនេះក៏នៅពុំដឹងថា វានឹង​សាបសូន្យនៅពេលណានោះដែរ។

 

បច្ចុប្បន្នវីរុសកូវីដ១៩ បានបម្លែងខ្លួន ដោយពិភពលោកក៏​ដូចជាប្រជាជនកម្ពុជា​យើងកំពុង​មានកា​រព្រួយបារម្ភយ៉ាងខ្លាំ​ងឡើងថែម​លើសពីការភ័យខ្លាច នៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នេះគឺ​វាបានជះ​ឥទ្ធិពលទៅលើកា​រផ្លាស់ប្តូរយ៉ាងសំ​ខាន់ក្នុងជីវភាព​រស់នៅប្រចាំថ្ងៃ របស់ប្រជាជនយើង ក៏ដូចជាមន្ត្រីរា​ជការសាធារណៈជាដើម៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button