ព័ត៌មានជាតិ
សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នាំយកអំណោយផ្ដល់ជូនអ្នកផ្ទុកមេរោគអេដស៍ចំនួន១២០នាក់ មកពី៥ឃុំ ក្នុងស្រុកព្រៃនប់

ខេត្តព្រះសីហនុ៖ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អមដំណើរដោយសមាជិកសមាជិកា មន្ត្រីសាខា អនុសាខា និងអ្នកស្ម័គ្រចិត្ត នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយស្តីពី «ការលុបបំបាត់ការចម្លងមេរោគអេដស៍ និងស្វាយពីម្តាយទៅកូន» ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២១ និងនាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនអ្នកផ្ទុកមេរោគអេដស៍ចំនួន១២០នាក់ មកពី៥ឃុំ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុផងដែរ។