ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិ​ន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ​សភាពការណ៍ថ្មីៗ និងពង្រឹងការអ​នុវត្តន៍តួនាទីភា​រកិច្ច

(ប៉ៃលិន)៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន​នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹង​ការអនុវត្ត​ន៍តួនាទីភារកិច្ច ព្រមទាំងប្រសិទ្ធភាពការ​ងារ ។ពិធីនេះបានធ្វើឡើងនៅសាលាខេត្តប៉ៃលិន ដោយ​មាន​ការចូលរួមពីសំណាក់ លោកលោកស្រី អភិបាលរងខេត្ត នាយកនាយករង រដ្ឋបាល ខេត្ត នាយកនាយក​រងទីចាត់ការ ប្រធានអង្គភា​ពចំណុះសាលាខេត្ត និងប្រធាន​មន្ទីរអង្គភា​ពស្ថាប័នជុំ​វិញខេត្តផង​ដែរ ។

នាឱកាសនោះលោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសា​សន៍ថ្លែង​នូវការកោតសរសើរ​ដោយ​ស្មោះ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលខេត្ត ដែលបានរួមសាមគ្គី សហ​ការគ្នាបានល្អ តាមតួនាទីភារកិច្ចរៀងៗខ្លួន ដើម្បីរួមចំណែកអភិវឌ្ឍន៍ខេត្តប៉ៃលិន ឲ្យទទួល​បាន​នូវស​មិទ្ធផលថ្មីៗជាច្រើន និងបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តតាមអនុសាសន៍ និងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា អាណ​ត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។

លោកជំទាវបណ្ឌិត អភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ដោយផ្អែកទៅ​តាមស្ថានភាព​វិវត្តន៍នៃប្រទេស​ជាតិថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដក​ខ្លួនចេញពីកិច្ចស​ហប្រ​តិបត្តិការតំ​បន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤​ បន្ទាប់ពីកិច្ចស​ហប្រតិបត្តិការដែលផ្តួចផ្តើមដោ​យកម្ពុជានេះ ត្រូវបានអនុវត្តរយៈពេល ២៥ឆ្នាំ កន្លងមក ហើយការដកខ្លួនេះ គឺដើម្បី«ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឲ្យមានលទ្ធភា​ពប្រើប្រាស់ CLV-DTA បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត ប៉ុន្តែ«ទោះមាន ឬមិនមានកិច្ច​សហប្រតិបត្តិការ CLV-DTA រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តអភិវឌ្ឍតំបន់ភូមិ​ភាគឦ​សាននៃប្រ​ទេសរបស់ខ្លួន ក៏ដូចជាការធានានូវការការពារទឹកធី អធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ព្រោះនេះ​ជាការចង់​បានរប​ស់ប្រជាព​លរដ្ឋខ្មែរច្រើនលើសលប់ ជាពិសេសប្រជាពលរដ្ឋ​ដែលរស់នៅផ្ទាល់នៅ​ខេត្តភូមិភាគឦសា​នផ្ទាល់តែម្តង ។ដូច្នេះការបន្តគោលន​យោបាយជំរុញអភិវឌ្ឍភូមិ​ភាគឦសានរ​បស់​កម្ពុជា គឺនៅរក្សាដដែលមិនមានការប្រែប្រួល ដោយរួមមានការ​បោះបង្គោលព្រំដែ​នជាមួយ​ប្រទេ​សជិតខាង ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ជាពិសេសផ្លូវក្រវាត់ព្រំដែន និងការដាក់​ចេញនូវកញ្ចប់​លើកទឹកចិត្ត និងជំរុញការវិនិយោគខេត្តភូមិភាគឦសានឆ្នាំ២០២៥»

ក្នុងនោះលោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់ មន្ត្រីរាជការទាំងអស់ នៃរដ្ឋបាល​ខេត្ត ត្រូវខិតខំបំពញការងារ និងម្ចាស់ការទទួលខុសត្រូវលើកិច្ចការ ដែលថ្នាក់ដឹកនាំ​បានប្រគល់ជូនឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ជាពិសេសត្រូវខិ​តខំធ្វើការអភិវឌ្ឍ​សមត្ថភាពបំ​ពេញការងាររបស់ខ្លួនម្នាក់ៗ ឱ្យស្របតាមសម័យ បច្ចេកវិទ្យាព័ត៌មានទាន់សម័យនាពេលបច្ចុប្បន្ន ដោយត្រូវខិតខំព្យាយាមរៀនសូត្រពីរៀមច្បង ដែលមានពិសោធន៍ការងារមុនៗ ឬក៏​អាចនិយា​យបានថា អ្នកចេះបង្រៀនអ្នកមិនចេះ អ្នកមិនចេះត្រូវប្រឹងក្រេបជញ្ជក់ចំណេះដឹងពីអ្នកចេះ ។

សូមបញ្ជាក់ថា៖ បន្ទាប់ពីឡើងកាន់មុខតំណែងជាអភិបាលខេត្តប៉ៃលិន រយៈពេលជិត ៤ឆ្នាំមកនេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការអនុវត្តនូវគោលនយោបាយ និងបទបញ្ជារបស់រាជរដ្ឋាភិបាលយ៉ាងមើងម៉ាត់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេ​សការពង្រឹងការអនុវត្តន៍តួនាទីភារកិច្ចរបស់មន្ត្រីរាជការ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ក្នុងការ​បម្រើជាតិ និងប្រជាជន៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button