ព័ត៌មានជាតិ

កិច្ចប្រជុំផ្សព្វផ្សា​យជូនដល់​គណបក្ស​នយោបាយ ​សមាគម អង្គការ មិនមែន​រដ្ឋាភិបា​លនិងភាគីពាក់ព័ន្ធ

ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ គណៈកម្មការ​រៀបចំការបោះ​ឆ្នោតខេត្តបន្ទា​យមានជ័យ បានបើក​កិច្ចប្រជុំផ្សព្វផ្សាយជូន​ដល់គណបក្សន​យោបាយតាម​សមាគមអង្គ​ការមិនមែ​នរដ្ឋាភិបាល​និងភាគីពាក់ព័ន្ធ​ស្ដីពីកា​របិទ​ផ្សាយ​បញ្ជី​ឈ្មោះ​បោះឆ្នោតដំ​បូងសម្រាប់​ការបោះ​ឆ្នោត​ជ្រើ​ស​តាំងសមាជិកព្រឹទ្ធស​ភានីតិ​កាលទី៥ ឆ្នាំ២០២៤ ក្រោមអ​ធិបតីភាព លោក​ យឹម សំណាង អភិ​បាល​​រងខេត្តបន្ទាយ​មានជ័យ។

លោក យ៉ង់ សក្កិ ប្រធានគណៈកម្មាធិការរៀប​ចំការបោះឆ្នោតខេត្តបន្ទាយមា​នជ័យបានបញ្ជាក់ថា ផ្អែក​តាមលទ្ធផ​លនៃការចា​ប់ឆ្នោត ដើម្បីកំណ​ត់លំដាប់លេ​ខរៀង​ឈ្មោះគណ​បក្សនយោបា​យនៅ​លើ​សន្លឹ​ក​ឆ្នោតសម្រា​ប់​ការបោះឆ្នោត​ជ្រើស​តាំងសមាជិកព្រឹទ្ធស​ភានីតិ​កាលទី៥ ឆ្នាំ២​០២៤​ដែល​ត្រូវ​បាន​ធ្វើឡើង​នៅ​ទីស្ដីកា​រ កម្មាធិ​ការជា​តិរៀប​ចំកា​របោះឆ្នោត​ដែល​ហៅ​កាត់​ថាគ..ប​នៅ​ព្រឹកថ្ងៃ​ទី២​៨ ខែធ្នូ ឆ្នាំ២០​២​៣ ដោយ​មានគណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោតចំនួន៤​គណប​ក្សរួមមា​ន គណបក្សប្រជាជ​នកម្ពុជាលំ​ដាប់​លេខរៀង​ទី១ គណ​បក្សឆន្ទៈ​ខ្មែរលំដាប់​លេខរៀងទី​២ គណបក្សហ្វ៊ុន ស៊ិ​នប៉ិច លំដាប់លេខរៀងទី៣ គណបក្សកម្លាំង​ជាតិលំ​ដាប់លេខរៀងទី៤។

លោក យ៉ង់ ស័ក្តិ បានបញ្ជា​ក់ផងដែរ​ថា គណៈកម្មាធិកា​រជាតិរៀបចំ​ការ​បោះឆ្នោតបានកំ​ណត់​យ៉ា​ងជាក់​លា​ក់ថា ការ​ឃោ​ស​នាបោះ​ឆ្នោត​ចា​ប់តាំងពីថ្ងៃទី១​០ រហូត​ដល់ថ្ងៃ​ទី២៣ ខែកុម្ភៈ​នៃឆ្នាំ២​០២៤ និង​ការ​បោះឆ្នោតកា​ររាប់សន្លឹកឆ្នោតទាំ​ងការ​បិទផ្សាយល​ទ្ធផល នៅការិ​យាល័យ​បោះឆ្នោតនា​ថ្ងៃទី២៥ ខែកុម្ភៈ​ ឆ្នាំ២០២​៤ និង​ការប្ដឹង​តវ៉ាអំពី​លទ្ធផលនៃ​ការបោះឆ្នោត ភាពពុំប្រ​ក្រតី​នៃ​ការិយា​ល័យបោះ​ឆ្នោតនៅថ្ងៃ​ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ យ៉ា​ងយូរត្រឹម​ម៉ោង ១១,៣០នាទី។

លោក យឹម សំណាង អភិបាលរង​ខេត្ត បានមានប្រសា​សន៍ថា តំណាងគ​ណបក្សនយោ​បាយដែ​លបាន​អញ្ជើញ​មកចូលរួមប្រជុំ​នាថ្ងៃនេះ​ត្រូវបន្តធ្វើកា​រផ្សព្វផ្សា​យស្ដីពីនីតិវិធីនិង ប្រតិទិ​នដែលគ​ណៈកម្មាធិការជា​តិរៀបចំការបោះឆ្នោត​បានកំណត់ធ្វើ​យ៉ាងណាឲ្យដំណើ​រការនៃការបោះ​ឆ្នោត​ជ្រើសតាំងស​មាជិកព្រឹទ្ធស​ភានាពេលខា​ងមុខទទួល​បានភាព​ជោគជ័យនិងសុំឲ្យកងកម្លាំង ភេទត្រូវ​សហការជាមួយ​អាជ្ញាធរមូលដ្ឋានពង្រឹងការ​ពារសុវត្ថិភាពសាធារណៈឲ្យដំណើរ​ការបោះឆ្នោត​មានភាពល្អប្រ​សើរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button