ព័ត៌មានជាតិ

ក្មេងទំនើងជាង៣០នាក់ ដែលប្រើប្រាស់​ម៉ូតូកែច្នៃបំពង់ស៊ី​មាំង​លាន់លឺខ្លាំង​ខុសលក្ខណះ​បច្ចេកទេ​សធ្វើ​ឲ្យរំខានដល់ប្រជាពលរដ្ឋ ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅអប់រំ

(បន្ទាយមានជ័យ)៖ក្មេងទំនើ​ងជាង៣០នាក់ ដែ​លបានធ្វើស​កម្មភាពបង្ហោះម៉ូតូ ​និងប្រើប្រាស់ ម៉ូតូកែ​ច្នៃបំពង់ស៊ី​មាំង​ឲ្យ​លាន់លឺខ្លាំង​ខុសលក្ខណះ​បច្ចេកទេស ជិះរេចុះឡើងនៅតាមដ​ងផ្លូវសា​ធារណៈ ធ្វើ​ឲ្យរំខាន់​ដល់ប្រជាពលរដ្ឋ​ជារើយៗនោះ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងសិ​រីសោភ័ណ ចុះបង្ក្រាប​ដោយឃាត់ខ្លួនក្មេងទំនើង​បាន​ជាបន្តបន្ទាប់​សរុបចំនួន​៣៣នាក់ រួមនឹង​ម៉ូតូចំនួន​២​៦គ្រឿងផ​ងដែរ។

 

សមត្ថកិច្ចបាន​ឲ្យដឹងថា ដោយអនុវត្តន៍​តាមគោលការណ៍របស់លោកឧត្ថមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរ​បាល​ខេត្តបន្ទាយ​មានជ័យ កម្លាំងអ​ធិការដ្ឋាននគរបាល​ក្រុង​សិរីសោភ័ណ បានចុះ​ឃ្លាំមើ​លក្មេង​ទំនើ​ង​ជិះម៉ូតូ​កែច្នៃបំ​ព​ង់ស៊ី​មាំង​ឲ្យ​លាន់លឺខ្លាំង​ខុស​លក្ខណះ​បច្ចេកទេស ជិះរេចុះ​ឡើង ធ្វើ​ឲ្យរំខា​ន​ដ​ល់ប្រជាពលរដ្ឋ រយះ​ពេល​ពីថ្ងៃ ចាប់​ពីថ្ងៃទី០៩,១០ ខែមិថុនា ឆ្នាំ២០២២ ទើប​បានជួប​ឈាន​ដល់ការ​បង្ក្រាប​និង​ឃាត់ខ្លួន​បាន​ជាបន្តបន្ទា​ប់យកទៅអប់រំ។

 

សមត្ថកិច្ចបញ្ជាក់ថា ក្នុងករណីនេះកម្លាំងនគរបា​លបានប្រើប្រាស់​វិធានកា​រអប់រំ ចំពោះ​ជនទំនើង និង​ឲ្យ​ជនទំនើង​ទាំងនោះ​ដោះដូរ​បំពង់ម៉ូតូ​ដែលកែច្នៃចេញ រៀបចំ​​ឲ្យ​ត្រឹមត្រូវ​តាមលក្ខណះ​បច្ចេក​ទេស របស់ក្រុម​ហ៊ុនវិញ និងបាន​ប្រើប្រាស់វិធាន​ការច្បាប់ ដោ​យអនុវត្ត​ន៍តាមអនុក្រិត្យ លេខ៣៩ ស្ដីពីការ​ពិន័យអន្តរកា​រចំពោះអំ​ពើរល្មើស និងច្បា​ប់ច​រាចរណ៍ផ្លូវគោក(ជំពូក៣,មា​ត្រា៦,ចំនុច៣ ត្រូវ​ពិ​ន័យ ១០០,០០០រៀល ល្មើសក្នុង​ចំនុច ក,,) ចំពោះ​ជនទំនើង​ដែល​ប្រើប្រាស់​មធ្យោបាយ​ល្មើស​ផ្ទាល់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button