ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស ត្រូវអាវុធហត្ថចាប់​ឃាត់​ខ្លួនប​ញ្ជូនទៅ​តុលាការ

(បន្ទាយមានជ័យ)៖លោក​វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជា​ការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ បានដឹកនាំកម្លាំងចុះឃាត់​ខ្លួនជន​សង្ស័យម្នាក់ឈ្មោះ ផាត សុភ័ណ្ឌ ភេទ​ប្រុស អាយុ៣​១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់​នៅភូមិ​ក្បាល​ទំនប់ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយ​មានជ័យ​ពាក់ព័ន្ធករណី ហិង្សាដោយ​ចេតនាស្ថាន​ទម្ងន់ទោស ដែលប្រព្រឹត្តកា​លពីវេលាម៉ោង២២ និង៣​០នាទី ថ្ងៃទី២២​ ខែ​ឧសភា ឆ្នាំ ២០២៤ នៅចំ​ណុ​ចភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្នុងប្រ​តិបត្តិកា​រនោះកម្លាំង​បានចាប់យកវត្ថុ​តាងមានកាំបិតកែច្នៃដងជ័​រ ប្រវែង៣៥សង់ទីម៉ែត្រចំនួន០១ដើម។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា នៅវេលា​កេីតហេ​តុជនសង្ស័យបានធ្វើសកម្ម​ភាពយកកាំបិតចុងស្រួចចា​ក់ទៅលើជនរងគ្រោះ ឈ្មោះ ព្រុំ ជឿន ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់​នៅបន្ទប់ជួលនៅចំណុចខាងលេី បណ្តា​លឱ្យរងរបួសត្រូវចំពោះ ចំនួន០១កាំបិត របួសធ្ងន់ កំពុង​សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជាជប៉ុន មង្គល​បូរី

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ទៀតថា ករណីនេះធ្វើឡើងបន្ទាប់ពីទ​ទួលបានព័ត៌​មានពីប្រជាពលរដ្ឋ លោកបានដឹ​កនាំកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះដល់កន្លែងកើតហេតុ ហើយធ្វើការ​ស្រាវជ្រាវកំណត់មុខសញ្ញា រហូតឈាន​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ ព្រមទាំងវត្ថុតាង នៅវេ​លា​ម៉ោង០៨និង៤០នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ហើយនាំមកមូលដ្ឋាន​កងរាជ​អាវុធហត្ថក្រុង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

ក្រោយឃាត់ខ្លួននិងសួរចម្លេីយ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយ​កកាំបិតចាក់ទៅ​លេីជនរងគ្រោះបណ្តាលឱ្យរងរបួសពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតា​ងជាក់​ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូន​ទៅ​កាន់បញ្ជា​ការដ្ឋានកងរា​ជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជ​អាវុធហត្ថខេត្ត បញ្ជូន​ទៅតុ​លាការហើយនៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤នេះ ដើម្បី​អនុវត្តតាមនីតិវិធី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button