សាលារៀនចំនួន៤៦៤ នៅក្នុងខេត្តបន្ទាយមានជ័យ ទទួលបានជែលលាងដៃ ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត
ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ និងជាអភិបាលខេត្ត នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ ទទួលជែលលាងសម្អាតដៃ ដល់៩ការិយាល័យអប់រំ សាលាបឋមចំនួន៤១០សាលា និងអនុវិទ្យាល័យ៥៤។

ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ និងជាអភិបាលខេត្ត នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ ទទួលជែលលាងសម្អាតដៃ ដល់៩ការិយាល័យអប់រំ សាលាបឋមចំនួន៤១០សាលា និងអនុវិទ្យាល័យ៥៤។នេះជាលើកទី៤ហើយ នៃការរៀបចំពិធីប្រគល់ជូនដល់គ្រឹះស្ថានរដ្ឋ មន្ទីរ អង្គភាព មន្ទីរពេទ្យ និងសាលារៀនទូទាំងខេត្ត។
សម្រាប់ស្ថាប័នដែលបានមកទទួលរួមមាន
១.ក្រុងសិរីសោភ័ណ សាលាបឋម២៩ អនុវិទ្យាល័យ៦
២,ក្រុងប៉ោយប៉ែតសាលាបឋម៣៦ អនុវិទ្យាល័យ៥
៣,ស្រុកមង្គលបូរី សាលាបឋម ៨៣ អនុវិទ្យាល័យ១០
៤,ស្រុកព្រះនេត្រព្រះសាលាបឋម៦៣ ,អនុវិទ្យាល័យ៥.
៥,ស្រុកអូរជ្រៅសាលាបឋម៣១ អនុវិទ្យាល័យ៦
៦.ស្រុកម៉ាឡៃសាលាបឋម៣៦អនុវិទ្យាល័យ៤
៧,ស្រុកភ្នំស្រុកសាលាបឋម៤១ អនុវិទ្យាល័យ៤
៨,ស្រុកថ្មពួកសាលាបឋម៤៤ អនុវិទ្យាល័យ៦ និង៩,ស្រុកស្វាយចេកសាលាបឋម៤៥ អនុវិទ្យាល័យ៨) សរុបជែលទទួលបាន៥២៧កេស ស្មើនឹង៨៤៣២ដប(ចំណុះ៥០០មីលីលីត្រ)។
ក្នុងនាមប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងរដ្ឋបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់សុខទុក្ខលំបាក ប្រជាពលរដ្ឋ មន្ត្រីបំពេញភារកិច្ច ពិសេសកុមារ សិស្សានុសិស្សជាដើម។
ឯកឧត្តម បានគូសបញ្ជាក់ថា គោលបំណង នៃការផ្តល់ជូនក្នុងពេលនេះដែរ គឺដើម្បីគិតគូពីសុខភាព និងទប់ ស្កាត់ការរីករាលដាលជំងឺកូវីដ–១៩ ក្នុងសហគមន៍ផងដែរ។ជាមួយគ្នានោះ ឯកឧត្តម សូមក្រើនរំលឹកដល់លោកគ្រូនាយកទាំងអស់ ដែលមកទទួល សូមចូលរួមអនុវត្តន៍អោយបានខ្ជាប់ខ្ជូនវិធានការសុខាភិបាល ៣ការពារ និង៣កុំ ឲ្យបានខ្ជាប់ខ្ជួនផងដែរ៕