ព័ត៌មានជាតិ

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធ ករណីជួញ​ដូរដោយ​ខុសច្បាប់នូ​វសារធាតុញៀន នៅក្រុងសិរីសោភ័ណ

(បន្ទាយមានជ័យ )៖ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាកា​រមូលដ្ឋានកងរាជអា​វុធហត្ថក្រុង​សិរីសោ​ភ័ណ នៅ​វេលាម៉ោង​០៩និង០​០នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ បាន​ដឹកនាំ​កម្លាំងមូល​ដ្ឋានអាវុធហត្ថក្រុង បើ​កប្រតិបត្តិកា​របង្រ្កា​បករណីជួញដូរ​ដោយខុស​ច្បាប់នូវ​សារធាតុញៀន ដោយ​ឃាត់​ខ្លួន​បាន​ជនសង្ស័យម្នាក់ ព្រមទាំងចា​ប់យកសម្ភារៈ​វត្ថុតាងមួយចំនួន​នៅចំណុចតា​រាងបាល់​ទាត់ ស្ថិតក្នុងភូមិ​ក្បាលស្ពាន ​សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័​ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ខៀវ សីហា ភេទប្រុស អាយុ៤​០ឆ្នាំ ជនជាតិខ្មែរ មុខរប​រលក់ដូរ បច្ចុប្បន្ន រ​ស់នៅភូមិ៤​ សង្កាត់ព្រះពន្លា​ ក្រុងសិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ។ វត្ថុតាងដកហូតរួមមាន ម៉្សៅក្រាមពណ៌សថ្លា (ទឹកកក) ចំនួន០៥កូនថង់កិប ទម្ងន់ ១១,៥១ក្រាម ម៉ូតូកង់បី (កែច្នៃ) ចំនួន ០១គ្រឿង (ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល1W-5620 –ទូរស័ព្ទដៃចំនួន០១គ្រឿង (ម៉ាកVIVO ពណ៌ខៀវ) –កូនថង់​សម្រាប់ច្រក​គ្រឿងញៀន​មួយចំនួន។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បន្តថា មុនពេលបង្រា្កប កម្លាំងមូលដ្ឋានកង​រាជអាវុធហត្ថ​ក្រុងសិរី​សោភ័​ណ បានទទួល​ព័ត៌មានពីប្រជា​ពលរដ្ឋថា មានជ​នសង្ស័យម្នាក់​បើកម៉ូតូកង់បី លក់ទឹកភេស​ជ្ជៈតាមផ្លូវ ហើ​យបានបន្លំល​ក់គ្រឿងញៀន នៅចំណុចខាងលើ ភ្លាមនោះ​កម្លាំង​បាន​ចុះធ្វើការ​ឆែក​ឆេ​ឃើញមានថ្នាំញៀនក៏បាន​ឃាត់ខ្លួន​ជ​នសង្ស័យ និងវត្ថុតាង ហើយនាំម​កសួរនាំនៅមូលដ្ឋានកង​រាជអាវុធហត្ថក្រុងតាមនីតិវិធី។ បន្ទាប់​ពីឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យ បានឆ្លើយសា​រភាពថា រូបខ្លួនពិត​ជា​បានលក់​ដូរដោយខុសច្បាប់នូវសា​រធាតុញៀនពិតប្រាកដមែន។ ដោយ​ផ្អែកលើចម្លើយ​សារភាព និងមានវត្ថុតាង ជនសង្ស័យ ត្រូវបា​នកម្លាំងមូលដ្ឋានក​ងរាជអាវុធហត្ថក្រុងសិរីសោភ័ណ កសា​ងសំណុំរឿ​ងបញ្ជូ​នមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តចាត់ការបន្ត។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំង​គ្រឿង​ញៀន បានឱ្យដឹ​ងថា បច្ចុប្បន្នជន សង្ស័យ រួមទាំងវត្ថុតាង ត្រូវបា​នកម្លាំងការិយា​ល័យប្រឆាំងគ្រឿង​ញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយនៅរសៀល ថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣ ដើម្បីចាត់ការបន្តតាមនិតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button