ព័ត៌មានជាតិ

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ៤នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធ​​ករណី​បាញ់ជ​ន​រងគ្រោះបណ្តា​លឱ្យរបួស នៅក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ)៖ជនស​ង្ស័យចំ​នួន៤នាក់ ដែលជាប់ពាក់ព័ន្ធករណីហិង្សាដោយចេតនា មាន​ស្ថា​នទម្ងន់​ទោស(ប្រើប្រាស់​អាវុធខ្លី) ដែលបានប្រព្រឹត្តកាលពីវេលាម៉ោឯ០៦​និង១០នាទី ​ថ្ងៃទី០៥ ខែ​មេសា ឆ្នាំ២០២​៣កន្លងទៅ នៅចំណុចរោ​ងចក្រឌីស​ ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់​ផ្សារក​ណ្តាល ក្រុងប៉ោយ​ប៉ែត ខេត្តបន្ទាយ​មានជ័យ ត្រូវបាន​កម្លាំងមូលដ្ឋានកងរា​ជអាវុធហត្ថ​ក្រុងប៉ោយ​ប៉ែត ចាប់ឃាត់ខ្លួនបាននៅថ្ងៃទី​១៣ ខែមេសា ឆ្នាំ២០២៣ តាម​ពាក្យបណ្តឹង​របស់ឈ្មោះ ហ៊ូ ណុច ភេ​ទស្រី​ អាយុ​៥៦ឆ្នាំ ត្រូវជាម្ដាយប​ង្កើតរ​បស់ជ​នរងគ្រោះ។

លោកវ​រសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាកា​រមូលដ្ឋាន​កងរាជអាវុធ​ហត្ថក្រុងប៉ោ​យប៉ែត បាន​ឱ្យដឹង​ថា ជនសង្ស័យ ទាំង៤នាក់ ដែលត្រូវបានកម្លាំងចាប់ឃាត់ខ្លួនរួមមាន៖

,ឈ្មោះ អឿន លីផេង (ប៉ក់) ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរបុគ្គលិក​កាស៊ីណូអនឡាញ បច្ចុប្បន្ន​ស្នាក់នៅភូមិក្បាល​ស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

,ឈ្មោះ ស៊ីន លាភ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្ន ភូមិប្រជាធម្មលិច សង្កាត់​ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។

,ឈ្មោះ ស៊ុន សុខុម (ចិត្រ) ភេទប្រុស អាយុ២៤ឆ្នាំ ទីលំនៅបច្ចុប្បន្ន មណ្ឌល៣ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

,ឈ្មោះ ឡុត សារី (រិទ្ធ) ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករ ទីលំនៅបច្ចុប្បន្ន ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ ប​ន្តថា នៅ​វេ​លាកើ​តហេ​តុជន​សង្ស័យ​ចំនួន០៣​នាក់ ​បា​ននាំគ្នាជិះ​ម៉ូតូ០១​គ្រឿង​ម៉ាក ហុងដា ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ1Y-1198 នាំគ្នាជិះ​ដល់ចំ​ណុចកើ​តហេតុ​ខាងលើជនស្ស័យឈ្មោះ ស៊ុន សុខុម បានចុះពីលើម៉ូតូទិញបាយ ចំណែកបក្ខពួកបានជិះម៉ូតូបន្ត ពេលជិះហួសរោងចក្រឌីសប្រហែល២០ម៉ែត្រ បានជួបជាមួយជនរងគ្រោះឈ្មោះ អេង ស៊ីនឡាយ ភេទប្រុស អាយុ២០ឆ្នាំ ហើយមានជម្លោះគ្នាក្នុងពេលបើកបរតាមផ្លូវ ហើយជនរងគ្រោះពុំដឹងរឿង ក៏បើកម៉ូតូតាមផ្លូវធម្មតា បន្ទាប់មកជនសង្ស័យឈ្មោះ អឿន លីផេង និងឈ្មោះ ស៊ុន លាភ បានជិះម៉ូតូតាមជនរងគ្រោះ និងបានប្រេីកាំភ្លើងបាញ់ទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួស និងដួលម៉ូតូតែម្តង ក្រោយធ្វេីកសកម្មភាព ជនសង្ស័យនាំគ្នាជិះម៉ូតូគេចខ្លួន។

ក្រោពីឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ កម្លាំងអាវុធហត្ថ បានដកហូតវត្ថុតាងមានដូចជា៖ កាំភ្លើង​ខ្លីម៉ាក M1911AI U.S.ARMY ចំនួន០១​ដើម គ្រាប់​កាំភ្លើង៩mm​ ចំនួន១៧គ្រាប់,គ្រាប់កាំភ្លើងខ្ជិប ចំនួ​ន៣២គ្រាប់ និងសំបកគ្រា​ប់ ចំនួន០៤គ្រាប់ ដ​កហូតពីឈ្មោះ ឡុត សារី នាំមក​កាន់មូលដ្ឋាន​កងរាជអាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ដើម្បីចាត់ការតាមនីតិវិធី។ បន្ទា​ប់ពីឃាត់ខ្លួននិងសួរចម្លើ​យ ជ​នសង្ស័យ ទាំង៤នាក់ បានឆ្លើ​យសារភាពថា ពួកគេពិតជាបានប្រព្រឹត្ត ប្រើ​កាំភ្លើងបាញ់ទៅលើ​ជនរងគ្រោះ បណ្តាលឱ្យរង​របួសពិ​តប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព ជនសង្ស័យ​ទាំងនាក់ រួមទាំងមានវត្ថុតាងផងនោះ ទើបកម្លាំងមូលដ្ឋានកងរាជ​អាវុធហត្ថក្រុងប៉ោយប៉ែត កសាង​សំណុំរឿងបញ្ជូនមកកាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថខេត្តចាត់ការបន្ត។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និង​បង្ក្រាប​បទល្មើ​ស បានឱ្យដឹងថា ជនសង្ស័យ ទាំង៤នាក់ រួមនឹងវត្ថុតាង ត្រូវបាន​កម្លាំងការិ​យាល័​យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសា​លាដំបូងខេត្ត ហើយ នៅ​រសៀល​ថ្ងៃសុក្រទី១៤ ខែមេសា ឆ្នាំ ២០២៣ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button