ព័ត៌មានជាតិ

យោធិន​កងពលតូចថ្មើរជើងលេខ៥១ ទទួលបានអាវភ្លៀងដែលជា​អំ​​ណោយ​ដ៏ថ្លៃថ្លារបស់​សម្ដេច​អគ្គម​ហា​សេនាបតី​តេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត

(បន្ទាយមានជ័យ)៖នា​ថ្ងៃច័ន្ទ ៩ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែឧស​ភា ឆ្នាំ២០២២ អាវភ្លៀង ដែល​ជាអំណោយដ៏ថ្លៃថ្លា របស់​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរា​ជាណាចក្រកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែ​ន ត្រូវបានប្រគល់​ជូនដល់កងកម្លាំងកង​ពលតូចថ្មើរជើងលេខ៥១ ទាំងនៅ​ជួរមុខ​ដែល​កំពុងទប់​ស្កាត់ពលករឆ្លងដែ​នខុសច្បាប់ តាមខ្សែរបន្ទាត់ព្រំដែនកម្ពុជាថៃ និងកម្លាំងក្នុងទី​តាំងសម្រាប់​ប្រើប្រាស់​ក្នុងរដូវភ្លៀងធ្លាក់

 

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាកា​ររង នាយសេនាធិការកងពលតូចថ្មើ​រជើ​ងលេខ៥១ ជួសមុ​ខឲ្យ​នាយទា​ហាន នាយទា​ហានរង និងពលទាហានទូទាំងកង​ពល បានថ្លែងអំណរគុណ និងសំ​ដែង​នូវការ​គោរព​ដឹងគុណយ៉ាងជ្រាល​ជ្រៅបំផុត ជូនចំពោះសម្តេចតេជោ ហ៊ុន សែន និង​សម្តេចកិត្តិ​ព្រឹ​ទ្ធបណ្ឌិត ជាប្រមុខដឹងនាំ​ប្រទេស ដែលជានិច្ចកាលសម្តេច​ទាំងទ្វេ តែងបានយកចិត្តទុកដាក់ គិ​តគូរ​ពីសុខ​ទុក្ខ សុខមាលភាព និងជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជារៀង​រាល់ឆ្នាំ។

 

នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះកងពលតូចថ្មើរជើ​ងលេខ៥១ សូមគោរព​ថ្លែងអំ​ណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា ដែល​តែងតែគិតគូរពីការរស់នៅរបស់កងទ័ព និងកងកម្លាំង​ឈរជើង​នៅតាមព្រំដែនគ្រប់ពេលវេលា ដែលជានិច្ចកាលរដូវរងាឧបត្ថម្ភអាវរងា នៅរដូវវស្សា ឧបត្ថម្ភអាវ​ភ្លៀង នៅរដូវភ្លៀង និងថវិកា សម្ភា​រផ្សេងៗទៀត ដោយអំណោយទាំងនេះ បានបញ្ជូនដល់​ដៃកង​កម្លាំងរ​បស់យើងគ្រប់អង្គភាព

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button