ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងវប្បធម៌ អញ្ជើញចុះពិនិត្យសួនរុក្ខជាតិអង្គរ មុនពេលសម្ភោធដាក់ឱ្យដំណើរការជាផ្លូវការ

នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានអញ្ជើញចុះពិនិត្យមើលស្ថានភាពទូទៅ នៅសួនរុក្ខជាតិអង្គរ មុនពេលសម្ភោធដាក់ឱ្យដំណើរការជាផ្លូវការ នាពេលខាងមុខ។
អមដំណើរលោកជំទាវបណ្ឌិតសភាចារ្យ នាឱកាសនោះមាន ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិ ឯកឧត្តមអគ្គនាយករង មន្ត្រី និងបុគ្គលិកអាជ្ញាធរជាតិអប្សរាមួយចំនួនផងដែរ ។
សូមបញ្ជាក់ថា ដើម្បីបង្កើនកិច្ចអភិវឌ្ឍក្នុងតំបន់រមណីយដ្ឋានអង្គរ និងទាក់ទាញភ្ញៀវទេសចរផង អាជ្ញាធរជាតិអប្សរា បានបង្កើតសួនរុក្ខជាតិអង្គរ ក្រោមទំហំផ្ទៃដីប្រមាណជិត១៥ហិកតា ដោយមានរៀបចំ ជាសួនសំខាន់ៗជាច្រើន។ ក្នុងនោះអាជ្ញាធរជាតិអប្សរា បានដាំកូនឈើ និងប្រភេទរុក្ខជាតិផ្សេងៗ រាប់ម៉ឺនដើម មានប្រភេទរុក្ខជាតិសរុបជាង ៥០០ប្រភេទផ្សេងៗគ្នា។ នៅទីនោះក៏មានសួនសត្វ និងសួនរុក្ខជាតិសំខាន់ៗ ចំនួន៥សួន បានបង្កើតឡើងក្នុងរចនាបទបែបខ្មែរ រួមមាន៖ សួនឱសថនិងគ្រឿងទេស សួនផ្កាស្មៅ និងផ្កាចម្រុះ សួនអំបូរត្នោត សួនលំនៅដ្ឋានខ្មែរ សួនព្រៃឈើនិងសត្វព្រៃអង្គរជាដើម។ ដោយសួនទាំងនោះ មានភាពទាក់ទាញខុសប្លែកពីគ្នា ជាពិសេសមានដើមឈើនិងរុក្ខជាតិកម្រៗជាច្រើនប្រភេទ បម្រើផលប្រយោជន៍ខុសប្លែកពីគ្នា សម្រាប់មនុស្សជំនាន់ក្រោយ បានស្គាល់ និងការងារសិក្សាស្រាវជ្រាវ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button