ព័ត៌មានជាតិ

ពលរដ្ឋម្នាក់ ចូលទៅកាប់ឈើក្នុងតំបន់ហាមឃាត់ ជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងស្រុកអូរជ្រៅ ជាន់មីនផ្ទុះ បណ្តាលឲ្យបួសដាច់ជើងម្ខាង

(បន្ទាយមានជ័យ) ពលរដ្ឋម្នាក់ បានរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចជួយសង្គ្រោះ ដឹកបញ្ជូនទៅកាន់មន្ទីពេទ្យ បន្ទាប់ពីជាន់មីន បណ្តាលឲ្យផ្ទុះដាច់ជើងម្ខាងនៅចំណុចតំបន់មិនច្បាស់លាស់(តំបន់ហាមឃាត់ព្រៃមានមីន)ជាប់ព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិសាស្ត្រ ភូមិទំនប់ដាច់ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យនៅវេលាម៉ោង៣និង៤០នាទីល្ងាច ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។

នគរបាលស្រុកអូរជ្រៅបានឲ្យដឹងថា៖ជនរងគ្រោះឈ្មោះ យឹម សុភាពភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យ មុខរបរកម្មករ ។

នគរបាលបានបញ្ជាក់ថា៖មុនជនរងគ្រោះបានចូលទៅកាប់ឈើក្នុង(តំបន់ហាមឃាត់ព្រៃមានមីន)ជាប់ព្រំដែនកម្ពុជា-ថៃ បានដើរជាន់មីនបណ្តាលឲ្យផ្ទុះរងរបួសធ្ងន់ដាច់ជើងខាងស្តាំ ។ ភ្លាមៗនោះមានកម្លាំងនគរបាលការពារព្រំដែនគោកនិងកម្លាំងយោធានៅក្បែរនោះ បានជួយនាំគ្នាចូលទៅយកជនរងគ្រោះចេញពីតំបន់គ្រោះថ្នាក់ដឹកតាមរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យបង្អែកស្រុកអូរជៅ ដើម្បីទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត នៅស្រុកមង្គលបូរីភ្លាមៗផងដែរ ។

ក្នុងរណីនេដែរ លោកវរសេនីយ៍ទោ អ៊ឹម សុភារៈ អធិការនគរបាលស្រុកអូរជ្រៅ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅតាមព្រំដែន សូមកុំឲ្យដើរចូលក្នុងព្រៃទៅរកកាប់ឈើឬក៏រកអនុផលព្រៃឈើដែលជាតំបន់ហាមឃាត់សង្ស័យមានមីនឬ កន្លែងមានដាក់ស្លាកសញ្ញាមីននាំឲ្យមានគ្រោះថ្នាក់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button