ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា ដឹក​នាំក្រុមការ​ងារចុះ​ទស្សន​កិច្ចសិក្សា ​ការ​ងារកសាង​ពង្រឹងអង្គ​ភាពរឹងមាំលើគ្រប់វិស័​យ អង្គភាពចំណុះកងពល

(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរង នាយសេនាធិការ កងពលតូច​ថ្មើរជើង​លេខ៥១ នា​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ បាន​អញ្ជើញដឹក​នាំ នាយទាហាន ចំណុះទីបញ្ជាកា​រកងព​ល ចុះធ្វើទស្សនកិច្ចសិក្សា ការងា​រកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ អង្គភាពការិ​យាល័​យទី៤ និង ការិយាល័យអ​ភិវឌ្ឍន៍ ស្ថិតនៅទីបញ្ជាការកងពល ភូមភ្នំជញ្ជាំង ឃុំជប់វារី ស្រុក​ព្រព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ អញ្ជើញចូលរួមមាន លោកមេបញ្ជាការរ​ងកងពល លោក​នា​យ​សេនាធិការរង លោកនាយការិយាល័​យទាំង៩ កងអនុសេនាធំចំណុះកងពល ផ្នែកជំនាញ និងនាយទាហានដែលមានការពាក់ព័ន្ធ។

លោកមេបញ្ជាការរ​ងកងពល បានអញ្ជើញទស្សនាតាមខ្លឹមសារនីមួយៗ និងបានថ្លែងកោ​តសរសើ​រដល់​អង្គភាពទាំង២ ដែលបានខិតខំយកចិ​ត្តទុកដាក់អនុវត្តតាមផែនការដែលថ្នាក់លើប្រគល់ជូន និងអនុវត្តតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមផែនការ កសាងអង្គភាពរឹ​ងមាំលើគ្រប់វិស័យ។

ក្នុងនោះដែរឧត្តមសេនីយត្រី ជុំ សេដ្ឋា បានដាក់ផែនការ ឱ្យគ្រប់អង្គភាពបន្តខិត​ខំការងារកសាង​ហេដ្ឋារចនាសម្ព័ន្ធ ការងារបង្កប​ង្កើនផល និងចិញ្ចឹមសត្វ បន្ថែមលើគោលរបបហូបប្រចាំថ្ងៃ សម្រាប់​កម្លាំង​ជួរមុខ និងកម្លាំងត្រៀមក្នុងទីតាំង ក៏ដូចជាគ្រួសារយោធិនក្នុងអង្គភាព និងមួយចំនួន​លើស​តម្រូវការ លក់ទៅទីផ្សារ សន្សំថវិកា​ កសាងក្នុងអង្គភាពនីមួយៗ។ក្រៅពីនោះ​ត្រូវបន្តតា​មដានយក​ចិត្តទុកដាក់ ស្ថានភាពគ្រោះមហន្តរាយ​ធម្មជាតិ ដូចជាខ្យល់កន្រ្តាក់ ទឹកជំនន់ ឲ្យបានជាប់ជាប្រចាំ រាយការណ៍តា​មឋាននុក្រម និងចុះជួយភ្លាមៗ មិនថាយប់ឬថ្ងៃធា​នា បាននូវការជួយសង្គ្រោះ​បានទា​ន់ពេលវលា ជាពិសេសត្រូវបន្តអនុវត្តវិធាន​ការ ៣កុំ ៣ការពារ និងវិធានការសុខាភិបាល ដើម្បីកា​រពារ​ការឆ្លង​រីករាលដាលជំងឺកូវីដ១៩ ចូលក្នុងអង្គភាព និងសហគមន៍៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button