ព័ត៌មានជាតិ

នគរបាលស្រុកស្វាយចេក កោះហៅយុវជនម្ចាស់ម៉ូតូចំនួន១៣គ្រឿង បំពាក់ស៊ី​ម៉ាំងប្រែន ដែល​ឃាត់ទុក​កាលបុណ្យចូលឆ្នាំថ្មី យក​មកអប់រំ

បន្ទាយមានជ័យ៖ដោយអនុវត្តន៍តាមបទបញ្ជារប​ស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃស្នងការដ្ឋានន​គរបាលខេត្តបន្ទាយ​មានជ័យ នគរបាល​ទាំងអ​ស់ត្រូវបង្ការ បង្ក្រាបរាល់បទល្មើស ពិសេសបទ​ល្មើសព្រហ្ម និងក្មេងទំនើង ដើម្បីធានាឲ្យបាននូវសន្តិសុខ សណ្តាប់សង្គមជូ​នពលរដ្ឋទូទាំ​ងខេត្ត នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៨:០០នាទី លោកវរសេនី​យ៍ឯក ជា ស្លូញអធិការនៃអធិកា​រដ្ឋាននគរបាលស្រុកស្វា​យចេក បានធ្វើការអប់រំ ដល់​យុវជន​ដែលជាម្ចាស់ម៉ូតូ ចំនួន​១៣គ្រឿង បានបំពាក់ខុស​លក្ខណៈបច្ចេកទេស ឲ្យយល់ដឹ​ងអំពីច្បាប់។

នគរបាលចរាចរណ៍ផ្លួវគោក នៃអធិការដ្ឋាន​នគរបាលស្រុកស្វាយចេកបានឲ្យដឹងថា ម៉ូតូទាំ​ង១៣គ្រឿ​ងនេះ មានបំពាក់ស៊ីម៉ាំងលឺខ្លាំងចំនួន០៨គ្រឿង និងម៉ូតូអត់ហ្រ្វាំងចំនួន០៥ គ្រឿង សរុប​ចំនួន១៣គ្រឿង ម៉ូតូទាំ​ងនេះ​ត្រូវបាន​ឃាត់ទុកកាល​ពីក្នុងអំឡុងពេល​ពីបុណ្យចូលឆ្នាំថ្មីប្រ​ពៃណីជាតិខ្មែរ (ថ្ងៃទី១៣ ១៦/០៤/២០២៤) ឱ្យម្ចាស់មកដោះស្រាយ និងយកសម្ភារ​:ត្រឹម​ត្រូវគ្រប់​គ្រាន់តា​មលក្ខណ: បច្ចេកទេសមកប្តូរវិញ។

ក្រោយធ្វើការអ​ប់រំណែនាំរួច បានធ្វើការប្រគល់ជូនទៅម្ចាស់ដើមវិញ ប៉ុន្តែបើក្នុងករណីមិន​រាងចា​លបើម្ចាស់នៅ​តែបន្តសកម្មភាព ប្រើប្រាស់ បើកបរម៉ូតូ មានបំពា​ក់គ្រឿងបំព​ងសម្លេងលឺខ្លាំង​រំខានគេឯងទៀត សមត្ថកិច្ច​យើងនិងមានចំណាត់កា​រច្បាប់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button