ព័ត៌មានជាតិ

លោក សិទ្ធិ ឡោះ ដឹកនាំក្រុមកា​រងារ ចុះសួរសុខទុក្ខ និងនាំយក​អំណោ​យ​ចែក​ជូនប្រជា​ព​លរដ្ឋ​ដែលមា​នជីវភាពខ្វះខា​តចំនួន០៩គ្រួសារ​ នៅឃុំស្វា​យចេក

(បន្ទាយមានជ័យ)៖នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០​២២ លោក សិទ្ធិ ឡោះ សមាជិកអ​ចិន្ត្រៃយ៍​គណៈកម្មាធិ​ការគណប​ក្សខេត្ត និ​ងជាប្រ​ធានក្រុមការ​ងារខ២៧ ចុះជួយស្រុ​កស្វាយចេក បានដឹក​នាំក្រុម​ការងារ ចុះសួរសុខទុក្ខ ​និងនាំយកអំណោយរបស់​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិក​គណៈអចិន្ត្រៃយ៍គ​ណ:កម្មា​ធិការកណ្តាល ប្រធានក្រុម​ការងារគ​ណបក្ស ចុះមូលដ្ឋាន​ខេត្តបន្ទាយមា​នជ័យ និងលោកជំទាវ ម៉ៅ ម៉ាល័យ ផ្តល់ជូនប្រជាពលរដ្ឋ នៅឃុំស្វាយចេក ចំនួន​៩គ្រួសារ ដែលកំពុងជួប​ការខ្វះខាត ក្នុងអំឡុង​ពេលជំងឺ​កូវីដ១៩ រាតត្បាតជាសកល។

 

ពិធីនេះបានប្រារព្ធធ្វើឡើង នៅទីស្នាក់ការគណបក្សប្រ​ជាជនកម្ពុជា ឃុំស្វាយចេក ដែលមាន​ការរួម​ពី លោក ដា ទឹង ក្រុមប្រឹក្សាស្រុក​ស្វាយចេក លោក លឿង សុភក្តិ អភិបាល​នៃគណះ​អភិបាល​ស្រុកស្វាយ លោក លោកស្រីប្រធាន អនុប្រធាន បក្សឃុំ លោក លោកស្រីសមាជិកបក្សភូមិ និង លោក លោកស្រីប្រធាន អនុប្រធានក្រុមការងារខ២៧ ចុះជួយឃុំ​ជាច្រើននាក់ផងដែរ។

 

នាឱកាសនោះ លោក សិទ្ធិ ឡោះ ក៏បា​នពាំនាំនូវការសួរសុខពីថ្នាក់ដឹ​កនាំ ចំពោះសមាជិក សមាជិ​កា​បក្ស និងស​ម្តែងការកោ​តសរសើរ វាយតម្លៃខ្ពស់ ចំពោះកិច្ចខិត​ខំប្រឹងប្រែង​របស់សមាជិក​គ្រប់ផ្នែ​កពាក់ពន្ធ័ ដែលបា​នធ្វើឲ្យ​គណ​បក្សប្រជាជនកម្ពុជា រីកចម្រើនទាំងការដឹកនាំ ការ​ងារនយោបាយ ការ​កសាងសមិទ្ធផលនានា ការផ្តល់សេ​វាសាធារណ: និងការងា​រសង្គមផ្សេងៗ។

ទន្ទឹមគ្នានោះ​លោកក៏បានក្រើន​រំលឹកដល់សមាជិក សមាជិកការបក្ស ត្រូវជម្រុញដល់​ប្រជាពលរ​ដ្ឋ ត្រូវទៅធ្វើអត្តសញ្ញាណ​ប័ណ្ណឲ្យបាន​គ្រប់គ្នា ជៀស​វាងយឺតយ៉ាវ បាត់សិទ្ធិមិនបាន​ចូលរួម​បោះឆ្នោត និងបានណែនាំឲ្យ​បន្តអនុវត្តន៍វិ​ធានការ ៣កុំ ៣ការពារ ដើម្បីគេចផុតពីជំងឺកូវីដ១៩ បំលែងខ្លួនថ្មីផងដែរ​ ។

 

អំណោយដែលនាំ​យកមកចែកជូនប្រជាពលរដ្ឋទាំង៩គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន​៥០គីឡូក្រាម ,មី​ចំនួន ១ កេស ,ត្រីខចំនួន១យួរ ,ទឹកត្រីចំនួន ១យួរ​, ទឹកស៊ីអ៊ីវចំនួន១យួរ ,ទឹកសុទ្ធចំនូន ២យួរ និងថវិការ ចំនួន៥០០០០៛(ប្រាំម៉ឺនរៀល)ផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button