ព័ត៌មានជាតិ

ពិធីបិទផ្សាយជាសា​រធារណៈ នូវឯកសារ​នៃកា​រវិនិច្ឆ័យចំនួ​ន៣ភូមិ ស្ថិត​នៅក្នុងឃុំម៉ាឡៃ ស្រុកម៉ា​ឡៃ

បន្ទាយមានជ័យ ៖ មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី១០ ខែកក្កដា ឆ្នាំ ២០២​៤ បានរៀបចំពិធីបិទផ្សាយជាសារធារណៈ នូវឯកសា​រនៃការវិនិច្ឆ័យ​ចំនួន៣​ភូមិ ស្ថិត​នៅក្នុងឃុំម៉ាឡៃ ស្រុកម៉ាឡៃ ដែ​លមានទិន្នន័យ​ក្បាលដី សរុបចំនួន​៥៦៧​ក្បាលដី ក្នុង​នោះ ភូមិដួង​ចំនួន១៩២​ក្បាលដី, ភូមិ​កណ្តាល ចំនួន២​៧៦ក្បាលដី, ភូមិក្បាល​ស្ពានចំ​នួន៩៩ក្បាលដី

ពិធីនេះធ្វេីឡេីង​នៅវត្តរតនៈម៉ា​ឡៃ ស្ថិតនៅក្នុងភូមិថ្មី ឃុំ​ម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្រោ​មអធិបតីភាពលោ​ក លៀម សុដា អភិបាល រងខេត្ត តំណា​ង ដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃណៈ​អភិបាលខេត្តបន្ទាយមានជ័យ

នាឱកាសនោះដែរ លោក លៀម សុដា បានមានប្រសាសន៍ថា ការចុះ​បញ្ជីលក្ខណៈជាប្រព័ន្ធ គឺវា​ផ្ដល់អត្ថប្រយោជន៍ជូន​ដល់បងប្អូនប្រជា​ពលរដ្ឋជាពិសេសបងប្អូនព​លរដ្ឋជាម្ចាស់ដី និង ទទួល​បានដីមាន​កម្មសិទ្ធិស្របច្បាប់ តែមុនចេ​ញប័ណ្ណ​កម្មសិទ្ធស្របច្បាប់ ក្រុមការងារក្រោយ​ពីធ្វេីការ​វាស់វែ​ងរួច និងធ្វេីការបិទផ្សាយជា​សាធារណៈរយៈពេ​ល១៥ថ្ងៃ។ ដែល​រយៈពេល​១៥ថ្ងៃ ជាពេ​លវេលា​កំណត់ចុងក្រោយ​សម្រាប់អ្នកកាន់កាប់ដី និង អង្គភាពពាក់ព័ន្ធទាំងអស់​មកពិនិត្យទិន្នន័​យ​ដើម្បីបញ្ជាក់ថា​ ទិន្នន័យក្បាលដី ប្រសិនបើមាន​កំហុសឆ្គង ដោយ​ប្រការណាមួយដូចជា ខុសឈ្មោះ ថ្ងៃ​ខែឆ្នាំកំណើត អាយុ ភេទ ទំហំ​ដី និងប្រភេទ​ទ្រព្យជាដើម​ ម្ចាស់ដីត្រូវ​ធ្វើការស្នើសុំកែតម្រូវ ក្នុង​កំឡុង​ពេលបិទផ្សាយ ១៥ថ្ងៃនេះ (សូមបញ្ជាក់ថា ក្រោយ​ពីការបិទផ្សាយនេះចប់ជាស្ថាពរ អ្នក​កាន់កា​ប់ដី និងអង្គភាពពាក់ព័ន្ធទាំងអស់ មិនអាច​តវ៉ាបានទៀតឡើយ)

នៅរសៀលថ្ងៃ​នោះ​ផងដែរ លោក លៀម សុដា អភិបាល​រងខេត្ត ត្រូវបានអ​ញ្ជើញជា​អធិបតី​ភាពនៅ​ក្នុង កិច្ចប្រជុំផ្សព្វផ្សាយ​សេចក្ដីប្រកា​សតំបន់​ធ្វើការវិនិច្ឆ័យ​លើការចុះ​បញ្ជីដែលមា​នលក្ខណៈ​ជាប្រព័ន្ធនៅ​ភូមិរស្មីសាមគ្គី ភូមិរស្មីសេរី​ភាព និងនៅ​ភូមិកូបធំ ស្ថិតក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។ ​ដោយ​ក្នុងនោះលោក ក៏បានធ្វើកា​រអំពាវនាវឱ្យបងប្អូន​ប្រជាពលរដ្ឋនៅ​ក្នុងតំបន់​ដែលត្រូវប្រកា​សតំបន់ធ្វេីកា​រវិនិច្ឆ័យ ត្រូវធ្វេីការកំណត់ព្រំ​ដីរបស់ខ្លួនឱ្យបានច្បាស់លាស់ និងត្រូវជាចំឯកសារសំខា​ន់ៗដែលចាំបា​ច់ក្នុងការបញ្ចូលទិន្នន័​យក្បាលដី មានដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ , សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្រអាពាហ៍ពិ​ពាហ៍ ជាដេីម ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button