ព័ត៌មានជាតិ

សាខាកា​កបាទក្រហ​មកម្ពុជា ខេត្តប៉ៃលិន ប្រារព្ធព្រះ​រាជពិ​ធីចម្រើន​ព្រះជន្ម ថ្វាយ ហ្លួងម៉ែ ព្រះប្រធា​នកិត្តិយ​សកាកបាទ​ក្រហមកម្ពុជា

(ប៉ៃលិន) នៅថ្ងៃអង្គារ ១២កើត ខែជេស្ឋ ឆ្នាំរោង ឆស័​ក..២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២​០២៤ សាខាកាកបាទ​ក្រហមក​ម្ពុជា ខេត្តប៉ៃលិន បានរៀបចំប្រារព្ធ ព្រះរាជពិ​ធីច​ម្រើនព្រះ​ជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររា​ជមាតាជាតិខ្មែរ ក្នុងសេ​រីភាព សេចក្តីថ្លៃថ្នូរ និងសុ​ភមង្គល ជាព្រះប្រ​ធានកិត្តិយស កាកបាទ​ក្រហមកម្ពុជា ជាទី​គោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត គ​ម្រប់​ព្រះជន្ម ៨៨ យាងចូល ៨៩ព្រះវស្សា ​។​ពិធីនេះ​បានប្រារព្ធ​ធ្វើឡើង​នៅសា​លប្រជុំ ..​..​ខេត្តប៉ៃ​លិ​ន ក្រោមអធិបតី​ភាពលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈ​កម្មាធិការសា​ខាកាក​បាទ​ក្រហមកម្ពុជា ខេត្តប៉ៃលិន ។

នាឱកាសនោះលោកជំទាវបណ្ឌិត បាន ស្រីមុំ ព្រមទាំង ឯកឧត្តម លោកជំ​ទាវ លោក លោកស្រី ក្នុង គណៈកិត្តិយស​សាខា គណៈកម្មាធិការសាខា និងសហ​ការី នៃសាខាកាកបាទក្រហមកម្ពុជា ខេត្ត​ប៉ៃលិន សូមព្រះបរម​រាជានុញ្ញាត លើកហត្ថប្រណម្យបង្គំទូលថ្វាយ ព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនមង្គល គ្រប់ប្រការ ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររា​ជមា​តាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះបញ្ញាញាណភ្លឺថ្លា ព្រះកាយពលមាំមួន និងព្រះ​ជន្មា​យុយឺនយូរជាងរយព្រះវស្សា ចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីគង់ប្រថា​ប់ជាម្លប់ដ៏ត្រជា​ក់ត្រជុំដល់ប្រជានុរាស្រ្ត ជាកូន ចៅ ចៅទួត របស់ព្រះអង្គ ប្រកបដោយសុខដុមរមនា ជារៀងដរាបត​ទៅ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button